ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាត់​ខ្លួន និង​​របួសជា​​ច្រើន​នាក់ ក្រោយ​ផ្ទុះ​ភ្នំភ្លើង​

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ដុំ​ថ្ម​ត្រូវ​បាន​ជះ​ទៅ​លើ​អាកាស​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ​ប៉ះពាល់​ដល់​ពួក​អ្នកលេង​ស្គី​នៅ​ឯ​ស្ថានីយ​លេង​ស្គី​មួយ​នា​ភាគ​កណ្តាល​ជប៉ុន ។ យោង​តាម​ទូរទស្សន៍​ជប៉ុន​ថា មនុស្ស​ម្នាក់​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ ។ បើ​តាម​ក្រសួងការពារជាតិ​ជប៉ុន​ថា ការ​បាក់​ដី បណ្តាល​ឱ្យ​ជាប់​មនុស្ស​ជិត​១០​នាក់…

ប្រទេស​ជប៉ុន ៖ ដុំ​ថ្ម​ត្រូវ​បាន​ជះ​ទៅ​លើ​អាកាស​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ​ប៉ះពាល់​ដល់​ពួក​អ្នកលេង​ស្គី​នៅ​ឯ​ស្ថានីយ​លេង​ស្គី​មួយ​នា​ភាគ​កណ្តាល​ជប៉ុន ។

យោង​តាម​ទូរទស្សន៍​ជប៉ុន​ថា មនុស្ស​ម្នាក់​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ ។ បើ​តាម​ក្រសួងការពារជាតិ​ជប៉ុន​ថា ការ​បាក់​ដី បណ្តាល​ឱ្យ​ជាប់​មនុស្ស​ជិត​១០​នាក់ ក្នុង​នោះ​៦​នាក់​ជា​សមាជិក​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ។ អ្នក​ទាំងនោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ​មួយ​ចំនួន​រង​របួស ។ មនុស្ស​៣​នាក់​ទៀត​ជាប់​ដោយសារ​ការ​បាក់​ដី​​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ទីតាំង​លេង​ស្គី​នេះ​ស្ថិត​នៅ​ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រភព​ទឹក​ក្តៅ KUSATSU ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​តាម​រក​មនុស្ស​បាត់​ខ្លួន ។ នា​ពេល​នេះ​គេ​លំបាក​នឹង​និយាយ​ថា​តើ​ការ​បាក់​ដី​នេះ បណ្តាល​មក​ពី​សកម្មភាព​ភ្នំភ្លើង ឬ​យ៉ាងណា​ឡើយ ក៏​ប៉ុន្តែ​ព្រឹត្តិការណ៍​ទាំង​២​នេះ​កើត​មាន​ស្ទើរ​ដំណាលគ្នា ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​ជប៉ុន​ថា ការ​ធ្លាក់​ដុំ​ថ្មភ្នំ​ភ្លើង​លើ​ស្ថានីយ​លេង​ស្គី បណ្តាល​ឱ្យ​មនុស្ស​១៥​នាក់​រង​របួស ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា មនុស្ស​២​នាក់​រង​របួស​ធ្ងន់ ។

ភ្នំភ្លើង KUSATSU-SHIRANE មាន​កម្ពស់​២.១៦០​ម៉ែត្រ ហាក់ដូចជា​ផ្ទុះ​នា​ថ្ងៃ​ទី​២៣ មក​រា ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​និយាយ​ថា យើង​អាច​និយាយ​ថា ភ្នំភ្លើង​ហាក់​ផ្ទុះ ក៏​ប៉ុន្តែ​យើង​សាក​ល្បង​ជា​និច្ច​បញ្ជាក់​ពី​រាល់​ហេតុការណ៍​នៅ​លើ​ទីលាន ។ តាម​រយៈ​បណ្តា​រូបភាព​គេ​ឃើញ​ដុំ​ថ្ម​ហោះ​ទៅ​លើ​ដូច​កាំជ្រួច​អម​ដោយ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់ ។

នៅ​ជប៉ុន​មាន​ភ្នំភ្លើង​សកម្ម​ចំនួន​១១០ ក្នុង​នោះ​ភ្នំភ្លើង​៤៧​ត្រូវ​បាន​គេ​តាមដាន​ជាប់​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ