ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំ​តែ​ប្រពន្ធដឹង​ គឺ​បាន​​​ច្រើនដង​ទៅ​ហើយ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​​ឃាត់ខ្លួន កាលពី​ថ្ងៃ​​ទី​២២ មក​រា ពាក់ព័ន្ធ​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនថ្លៃ​ស្រី​របស់​ខ្លួន​បាន​សម្រេច​ជា​ច្រើន​លើក កើត​ឡើង​ក្នុង​ខេត្តរតនគិរី​។ ជនសង្ស័យ​ខាងលើ មានឈ្មោះ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​​ឃាត់ខ្លួន កាលពី​ថ្ងៃ​​ទី​២២ មក​រា ពាក់ព័ន្ធ​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនថ្លៃ​ស្រី​របស់​ខ្លួន​បាន​សម្រេច​ជា​ច្រើន​លើក កើត​ឡើង​ក្នុង​ខេត្តរតនគិរី​។ ជនសង្ស័យ​ខាងលើ មានឈ្មោះ សែ​ម សារ៉ូ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

តាម​ប្រភព​ពី​មន្ត្រី​នគ​បាល​អធិការ​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​រំលោភ​ប្អូនថ្លៃ​បាន​សំរេច​ជា​ច្រើន​លើក ហើយ​រឿង​នេះ​បាន​បែកធ្លាយ​ដឹង​ដល់​ប្រពន្ធ ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ ទើប​ប្រពន្ធ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។

យោង​តាម​ពាក្យបណ្តឹង​បងស្រី​ឱ្យ​ដឹង​ថា ប្តី​របស់​ខ្លួន​រូប​នេះ បាន​រំលោភ​ប្អូនស្រី​បង្កើត​(​ប្អូនថ្លៃ​)​យូរណាស់​មក​ហើយ តែ​ខ្លួន​មិនដឹង​ចេះ​តែ​សង្ស័យ ហើយ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង ទើប​សមត្ថកិច្ច​នគរបាល​ស្រុក​កូន​មុំ​ធ្វើការ​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​។

ជនសង្ស័យ​រូប​នេះ​ក៏​បាន​ឆ្លើយ​សារភាព​ដែរ​ថា «​ខ្លួន​ពិតជា​បាន​រំលោភ​ប្អូនថ្លៃ​ជា​ច្រើន​លើក​ពិតប្រាកដ​
មែន​» ។

អត្ថបទសរសេរ ដោយ