ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដើរ​អាច​ទប់ស្កាត់​ជំងឺ​តម្រងនោម

6 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​ជនជាតិ​តៃវ៉ាន់​បាន​រក​ឃើញ​ថា អ្នកជំងឺ​តម្រងនោម​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន បើ​មិន​ចង់​លាង​ឈាម ប្តូរ​តម្រងនោម ឬ​ស្លាប់​ទាំង​ក្មេង​វ័យ ។ វេជ្ជបណ្ឌិត​ឈី យី​ជូ (Che-Yi Chou)…

អ្នក​ស្រាវជ្រាវ​ជនជាតិ​តៃវ៉ាន់​បាន​រក​ឃើញ​ថា អ្នកជំងឺ​តម្រងនោម​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន បើ​មិន​ចង់​លាង​ឈាម ប្តូរ​តម្រងនោម ឬ​ស្លាប់​ទាំង​ក្មេង​វ័យ ។

វេជ្ជបណ្ឌិត​ឈី យី​ជូ (Che-Yi Chou) បាន​និយាយ​ថា «​ក្នុង​មួ​យស​ប្តា​ហ៍​បើ​អ្នក​ដើរ​យ៉ាង​តិច​ឲ្យ​បាន​ម្តង​ក្នុង​រយៈពេល​៣០​នាទី អ្នក​ប្រាកដជា​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត ហើយ​វា​រឹតតែ​ល្អ​ប្រសើរ​បន្ថែម​ទៀត បើ​អ្នក​អាច​ដើរ​បាន​ញឹកញាប់ និង​យូរ​ជាង​នេះ»។

អ្នកជំងឺ​ដែល​ដើរ​ហាត់ប្រាណ​បាន​កាត់​បន្ថយ​អត្រា​មរណភាព​របស់​ពួក​គេ​ដល់​ទៅ​មួយ​ភាគ​បី ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ ហើយ​មាន​អ្នកជំងឺ​តិច​ជាង​២១% ដែល​ត្រូវ​ទទួល​ការ​លាង​ឈាម ឬ​ប្តូរ​តម្រងនោម បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ដើរ ។

អ្នកជំងឺ​ដើរ​កាន់តែ​ច្រើន​កាន់តែ​ល្អ ។ ធៀប​ទៅ​នឹង​អ្នក​មិន​ដើរ អ្នក​ដែល​ដើរ​លើស​ពី​៧​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អត្រា​ស្លាប់​របស់​ពួក​គេ​មានការ​ថយ​ចុះ​ដល់​ទៅ​៥៩% ។

អ្នក​ចូល​ចិត្ត​ដើរ​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​មិន​ដើរ ។ អ្នក​ដើរ​ប្រឈម​មុខ​តិច​ជាង​ទៅ​នឹង​បញ្ហា​សុខភាព​ដ៏​ទៃ​ទៀត​ផង​ដែរ ដូច​ជា​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ