ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ខ្លួន​ឯង​ក្នុង​ភ្នក់​ភ្លើង ព្រោះ​ស្នេហា​បរាជ័យ​

11 ឆ្នាំ មុន

បុរស​ម្នាក់​បាន​ដុត​ខ្លួន​ឯង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ បន្ទាប់​ពី​មិត្ត​ស្រី​​បាន​បដិសេធ​នូវ​សំណើ​សុំ​រៀប​ការ​របស់​គេ ។ ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​រន្ធ​ត់​នេះបាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១២ នៅ​ទី​ក្រុង Qingdao ខេត្តសាន​ទុង ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ឆាយ​ណា​ប៊ឺស ចេញ​ផ្សាយ​ថ្ងៃ​ទី​២៩ វិច្ឆិកា កន្លង​មក​ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា បុរស​អភ័ព្វ​ស្នេហ៍​រូប​នោះ​ឈ្មោះវូ (Wu) អាយុ​៣៨​ឆ្នាំ រស់​នៅ​ទី​ក្រុង ណា​ន​ជាំង ខេត្ត​ជាំង​ស៊ី បាន​រង​របួស​រលាក​ដោយ​ភ្លើង​ឆេះ​ពេញ​ខ្លួន​ប្រាណ​ប្រហែល​ជា​៦០​ភាគ​រយ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​។ ប្រភព​បន្ត​ថា លោក​ វូ បាន​ជួប​មិត្ត​ស្រី​របស់​ខ្លួន​​នៅ​ទី​ក្រុង​ណាន​ជាំង​ ក្នុងអំឡុង​​​ឆ្នាំ​២០១១ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់​ពួកគេ​​ត្រូវ​ប្រេះ​ឆា ក្រោយ​ពី​រស់​នៅ​ជា​មួយ​គ្នា​មួយ​រយៈ​កាល​មក ហើយ​នាង​សុំ​ចែក​ផ្លូវ​គ្នា និង​បាន​ចាក​ចេញទៅ​រស់​នៅ​ស្រុក​កំណើតក្នុង​ទី​ក្រុង Qingdao វិញ ។

នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា លោក​វូ​ បាន​បើក​រថយន្ត​ពី​ក្រុង​​ណាន​ជាំង​ទៅ​កាន់​ក្រុង Qingdao ដែល​មាន​ចម្ងាយ​១.១០០​គីឡូ​ម៉ែត្រ ដោយ​ដឹក​ទៅ​ជា​មួយ​នូវគ្រឿង​​បណ្ណាការ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​យ៉ាន់​ ដើម្បី​សុំ​នាង​រៀប​ការ ។ ទន្ទឹម​នឹង​នេះ លោក ​វូ បាន​ទិញ​សាំង​មួយ​ប៊ីដុងទៅ​ជា​មួយ​ជា​ស្រេច ប្រសិន​បើ​មិត្ត​ស្រី​បដិសេធ​នូវ​សំណើ​របស់​ខ្លួន លោក​នឹង​ធ្វើ​អត្ត​ឃាត​ភ្លាម ។

នៅ​ម៉ោង៨​ព្រឹក ​ថ្ងៃ​ទី​២៣ វិច្ឆិកា លោក​វូ​បាន​ទៅ​ដល់​ផ្ទះ​មិត្ត​ស្រី​ ហើយ​បាន​​សុំ​នាង​រៀប​ការ ប៉ុន្តែ​ត្រូវ​នាង​បដិសេធ​ភ្លាម​ៗដែរ ។ ពេល​នោះ​លោក​វូ​ បាន​គំរាមថា លោក​មិន​អាច​រស់​នៅ​លើ​លោក​នេះ​បាន​ទេ ប្រសិន​បើ​នាង​មិន​រៀប​ការ​ជា​មួយ​លោក ។ ដោយ​ឡែក​នាង និង​ម្តាយ​របស់​នាងវិញ នឹក​ស្មាន​ថាលោក​វូ​ និយាយ​លេង ភ្លាម​នោះ​ស្រាប់​តែ​លោក​វូ​ ​ស្រោច​សាំង​ពេញ​ខ្លួន​ប្រាណ​របស់​ខ្លួន ហើយ​ដុត​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ។ រំពេច​នោះ​ទាំង​ម្តាយ និង​កូន​ស្រី បាន​ទូរស័ព្ទ​ទៅ​​ក្រុម​ពន្លត់​អគ្គិភ័យ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ទៅ​​ដល់ លោក​វូ​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​ប្រាណ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រុង Qingdao ភ្លាម​ៗ ។ ​ពេល​នេះ​​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ៕