ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដេញ​ធាក់​ប្លន់​ម៉ូតូ​សិស្សសាលា រួច​ទុក​អា​កញ្ចាស់​ឲ្យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ក្រោយ​ចេញពី​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ជិះ​ម៉ូតូ​ដេញ​ធាក់​ម៉ូតូ​សិស្សសាលា​ម្នាក់​ផ្តួល រួច​ទុក​ម៉ូតូ​កញ្ចាស់​ខ្លួនឯង​ចោល ដណ្តើម​យក​ម៉ូតូ​សិស្ស​ជិះ​គេចខ្លួន​បាត់ ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ក្រោយ​ចេញពី​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ជិះ​ម៉ូតូ​ដេញ​ធាក់​ម៉ូតូ​សិស្សសាលា​ម្នាក់​ផ្តួល រួច​ទុក​ម៉ូតូ​កញ្ចាស់​ខ្លួនឯង​ចោល ដណ្តើម​យក​ម៉ូតូ​សិស្ស​ជិះ​គេចខ្លួន​បាត់ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ គឹ​ម ស្រេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ជនសង្ស័យ​មុន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ម៉ាក​វែ​វ​កញ្ចាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​មិន​ស្គាល់​ស៊េរី​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង តាម​ដងផ្លូវ​លំ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដេញ​កៀង​ម៉ូតូ​សិស្ស​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ ដែល​បើកបរ​ស្រប​ទិស ។

សមត្ថកិច្ច​បន្ត​ថា លុះ​ជនសង្ស័យ​ជិះ​ហួស​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ប​ល​.​ស​ថរ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ប្រហែល​១០​ម៉ែត្រ ជនសង្ស័យ​ក៏​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស៊ូ​មើ​អ៊ិ​ច ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ផ្តួល​រួច​ទុក​ម៉ូតូ​វែ​វ​កញ្ចាស់​នោះ​ចោល ដណ្តើម​ម៉ូតូ​សិស្ស​ស្រី​នោះ​ជិះ​គេច​ទៅ​បាត់​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ករណី​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​សាកសួរ​ជន​រង​គ្រោះ ដើម្បី​ដឹង​ពី​ភិនភាគ​ជនសង្ស័យ ។ សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ចុះ​ស្រាវជ្រាវ​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចត​ចោល​នៅ​មុខ​កាស៊ីណូ គាប់​ជួន​ជនសង្ស័យ​ដើរ​ចេញពី​កាស៊ីណូ​មក​ឡើង​ជិះ​ម៉ូតូ​ដែល​សមត្ថកិច្ច​កំពុង​តាម​រក ក៏​ចាប់​វាយ​ខ្នោះ​យក​ទៅ​សួរនាំ​តែ​ម្តង នៅ​វេលា​ម៉ោង​០៨​និង​២៣​នាទី​យប់ ថ្ងៃ​ដដែល ។

ខណៈ​ធ្វើការ​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​រួច​យក​ម៉ូតូ​ជន​រង​គ្រោះជា​សិស្ស​ស្រី​ខាងលើ​ពិតប្រាកដ​មែន ។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា យោង​ចម្លើយ​ជនសង្ស័យ ពេល​នេះ​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិ​ច ដែល​រក​ឃើញ​នឹង​ប្រគល់​ជូន​ម្ចាស់​វិញ​ក្រោយ​បញ្ចប់​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ