ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​ធ្លាក់​ស្ពាន​ចូល​ប្រឡាយ​ស្លា.ប់​២​នាក់ របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សិស្ស​និស្សិត​៣​នាក់ ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​លឿន​គេច​របាំង​ចរាចរណ៍​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ចូល​ក្រោម​ស្ពាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​២​នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា…

ខេត្តស្វាយរៀង ៖ សិស្ស​និស្សិត​៣​នាក់ ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​លឿន​គេច​របាំង​ចរាចរណ៍​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ចូល​ក្រោម​ស្ពាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​២​នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤ ចំណុច​ស្ពាន​តា​ហោ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១G-៩៦០០ ឌុ​ប​អ្នក​រួម​ដំណើរ​២​នាក់ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​វាក់ និង​បា​រ៉ា​ស់​ចរាចរណ៍​ដាក់​បាំង​ការដ្ឋាន​សាងសង់​ស្ពាន​តា​ហោ ក៏​កាច់ចង្កូត​គេច​បា​រ៉ា​ស់ ធ្វើ​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្រោម​ស្ពាន​តា​ហោ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​ក​ន្លែ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ សាន ណ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ព្រែ​សង្កែ ឃុំ​ខ្សែ​ត្រ ស្រុក​កំ​ពង​រោ​ទិ៍ ជា​អ្នកបើកបរ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ឬ​ឯ​អ្នក​រួម​ដំណើ​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​សង្កែ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ របួស​ក្បាល​ធ្ងន់ធ្ងរ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ អ្នក​រួម​ដំណើរ​ទី​៣.​ឈ្មោះ ស្តើង សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និ​សិ​ត្ស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ពាក់មួក​សុវត្ថិភាព រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ឈ្មោះ ស្តើង សំណាង ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ចំណែក​សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឯ​ម៉ូតូ​ធ្លាក់​ចូល​ក្នុ​ទឹក​ក្រោម​ស្ពាន​តា​ហោ ត្រូវ​សមត្ថកិច្ច​ចុះ​រាវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ មូលហេតុ បើកបរ​ល្បឿន​លឿន​ផ្លូវ​ហាមឃាត់ និង​គ្មាន​ពាក់មួក​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ