ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​៣​ថ្ងៃ​បងប្អូន​សប្បាយចិត្ត​ទេ !! (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី មក​ពី​បណ្តា​ភូមិ​ផ្សេង​ៗ ជា​ច្រើន​ក្នុង​ក្រុងប៉ៃលិន ជាង​១៤០០​នាក់ បាន​នាំ​គ្នា​សម្រុកចូល​ទៅ​បើក​ថ្នាំពេទ្យ និង​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន ឈឺសន្លាក់​ដៃជើង…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី មក​ពី​បណ្តា​ភូមិ​ផ្សេង​ៗ ជា​ច្រើន​ក្នុង​ក្រុងប៉ៃលិន ជាង​១៤០០​នាក់ បាន​នាំ​គ្នា​សម្រុកចូល​ទៅ​បើក​ថ្នាំពេទ្យ និង​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន ឈឺសន្លាក់​ដៃជើង ឈឺធ្មេញ និង​មាន​បញ្ហា​ភ្នែក​ផង​ដែរ ។ ដែល​ការ​បើក​ព្យាបាល​ជំងឺ​ឥត​គិតថ្លៃ​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩-២១ ខែមករា នេះ ដោយ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ គាំពារ​អន្តរជាតិ មក​ពី​ប្រទេស​អូស្ត្រាលី កា​ណា​ដា ហុងកុង តៃវ៉ាន់ សហរដ្ឋអាមេរិក និង​មក​ពី​ទីក្រុង ភ្នំពេញ​ផង​ដែរ ។

ព័ត៌មាន​បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចាស់​ៗ មួយ​ចំនួន​ដែល​មាន​អាយុ​ចាប់ពី​៥០ ទៅ​៦០​ឆ្នាំ បានឱ្យ​កូនចៅ​របស់​ខ្លួន ដឹក​តាម​ម៉ូតូ​ក្នុង​រយៈ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ទៅ​អង្គុយ​រង់ចាំ​ពិនិត្យ​សុខភាព និង​បើក​ថ្នាំពេទ្យ​យក​ទៅ​លេប​ពោល គឺ​តាំងពី​ព្រឹក​ព្រលឹម​មិន​ទាន់​មាន គ្រូពេទ្យ​មក​ធ្វើការ ខ្លះ​ទៀត​សុខចិត្ត​ជិះ​ម៉ូតូឌុប​អស់​លុយ​ជា​ច្រើន ទៅ​អង្គុយ​នៅ​ក្នុង​រោង​ពិនិត្យ​ព្យាបាល អត់បាយ​ក្រហាយ​ទឹក បើ​ទោះបីជា​គ្រូពេទ្យ​ឈប់​សម្រាក ចេញ​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក៏​ដោយ ពួក​គាត់​នៅ​តែ​ទន្ទឹងរង់ចាំ ទាំង​អ្នកខ្លះ​បាន​ដេក​លង់លក់ នៅ​លើ​កៅអី​តែ​ម្តង ។

នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ពួក​គាត់​ម្នាក់​ៗ ពិតជា​មាន​បញ្ហា​សុខភាព ត្រូវការ​ថ្នាំពេទ្យ​ជា​ចាំបាច់ ព្រោះ​អ្នកខ្លះ មាន​ជំងឺ​រលាក​ក្រពះ រលាក​ពោះវៀន រលាក​ច្រមុះ ឈឺក្បាល​វិលមុខ កើត​កមរមាស ។ អ្នកខ្លះ​ខ្សឹប​ប្រាប់​ថា គេ​បើក​ថ្នាំ​ឥត​យក​ប្រាក់​ហើយ លេប​ទៅ​ត្រូវ​នឹង​ជំងឺ​ឆាប់​ជា​សះស្បើយ​លឿន​ទៀត ដូច្នេះ​ពួក​គាត់​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​នាំ​គ្នា​ទៅ​អង្គុយ​រង់ចាំ​ទទួលយក​អំណោយ​ថ្នាំពេទ្យ​ទោះ​យូរ​ប៉ុណ្ណោះ​ក៏​ស៊ូ​ដែរ ។

លោក ឆាល ហូ តំណាង​ឱ្យ​អង្គការ​គាំពារ​អន្តរជាតិ​មក​ពី​ប្រទេស​កា​ណា​ដា​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ទាំងអស់​ខាងលើ សុខចិត្ត​ចំណាយ​កម្លាំង​ពេលវេលា និង​ថវិកា​មក​ធ្វើការ​ព្យាបាល​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិតថ្លៃ ហើយ​ពួក​គាត់​មិន​ត្រឹមតែ​មក​ព្យាបាល​ជំងឺ​ទូទៅ​ដូច​ជា​ក្រពះ ពោះវៀន ឈឺសន្លាក់​ដៃជើង ផ្តាសាយ ប៉ុណ្ណោះ​ទេ​ពួក​គាត់​មាន​ទទួល​ការ​លាង​សម្អាត​ធ្មេញ ឱ្យ​សិស្សសាលា និង​មនុស្ស​ចាស់​ព្រមទាំង​ដក​ធ្មេញ​ប៉ះ​ធ្មេញ ពិនិត្យ​ភ្នែក ចែ​កវែន​តា​ជូន​មនុស្ស​ចាស់​សម្រាប់​មើល​អក្សរ និង​កាត់សក់​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។
លោក​បាន​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​លោក​បាន​មក​ធ្វើការ​ព្យាបាល​នៅ​ក្រុងប៉ៃលិន ហើយ​ក៏​មានការ​ព្យាបាល​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​ខេត្តក្រចេះ និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ​ៗ នឹង​សហការ​គ្នា​ជាមួយ​ប្រទេស​ផ្សេង ៗ ដើម្បី​រក​ថវិកា​រទិញ​ថ្នាំ​យក​មក​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​រវាង​មនុស្ស​នឹង​មនុស្ស​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ