ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ចាប់​ទាន់​កុំ​អី​សុខភាព​ពលរដ្ឋ​នឹង​ទៅ​ជា​យ៉ាងណា?

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព និង​គ្មាន​អនាម័យ​ចំនួន​៧៦០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើការ​ឆែកឆេរ​ចាប់​បាន​កាលពីរ​សៀ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព និង​គ្មាន​អនាម័យ​ចំនួន​៧៦០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើការ​ឆែកឆេរ​ចាប់​បាន​កាលពីរ​សៀ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ខណៈ​ឈ្មួញ​លួច​នាំ​ចូល​តាម​រទេះ​បង្កប់​ក្រោម​ទំនិញ​ពី​ថៃ ។ ករណី​ឆែកឆេរ​ចាប់​សាច់​មាន់ ឆ្អឹង​ខូចគុណភាព​ខាងលើ ត្រូវ​បាន​លោក ឈុ​ន ពិសិដ្ឋ នាយ​ប៉ុស្តិ៍​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ​មក​ថា មាន​ឈ្មួញ​លួច​ដឹក​សាច់​មាន់​ឆ្អឹង​ខូចគុណភាព​តាម​រទេះ​នាំ​ចូល​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បោយ​ប៉ែ​ត ។

មេ​ប៉ុស្តិ៍​កាំកុងត្រូល​រូប​នេះ​បន្ត​ថា ក្រោយ​ទទួល​សេចក្តីរាយការណ៍​ពី​បណ្តាញ លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ឆែកឆេរ​រទេះ​សង្ស័យ​ខាងលើ ដឹង​អី​កម្មករ​ស៊ីឈ្នួល​សណ្តោង​រទេះដឹក​សាច់​ខូចគុណភាព​នោះ​បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់ បន្សល់​នៅ​តែ​រទេះ ហើយ​ពេលធ្វើការ​ឆែកឆេរ​ស្រាប់តែ​ឃើញ​សុទ្ធតែ​សាច់​មាន់ និង​ឆ្អឹង​ខូច​គុណ​ភាណ គ្មាន​អនាម័យ​តែ​ម្តង ។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយ​អនុលោម​តាម​ការ​សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សាច់​មាន់​ទាំងនេះ​ត្រូវ​បាន​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​សហ​ការណ៍​ជាមួយ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ