ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ពិការ​ខំតស៊ូ​ប៉ះ​ចល័ត ដើម្បី​កូន​តូច​ៗ​បាន​ហូប (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ជា​ជន​ពិការ​ស្វិតជើង​ឆ្វេង ដោយសារ​សង្គ្រាម​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ហើយ​ឥឡូវនេះ​ធ្លាក់ខ្លួន​វេទនា​ដោយ​បង្កើត​របរ​ប៉ះ​កង់ និង​បូម​ខ្យល់​ច​ល័​ត្រ​ក្រោម​ដើមឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​5 ខណៈ​ប្រពន្ធ​ជា​ជាង​ប៉ះ​កង់​ដូច​គ្នា​ទាំង​ដៃ​ជាប់​កូន​តូច​មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់​។ គ្រួសារ​ដ៏​កំសត់​មួយ​នេះ​រស់នៅ​លើ​ដី​ចិញ្ចើម​ផ្លូវជាតិ មុខ​សកល​វិទ្យាល័យ​មាន​ជ័យ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ជា​ជន​ពិការ​ស្វិតជើង​ឆ្វេង ដោយសារ​សង្គ្រាម​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ហើយ​ឥឡូវនេះ​ធ្លាក់ខ្លួន​វេទនា​ដោយ​បង្កើត​របរ​ប៉ះ​កង់ និង​បូម​ខ្យល់​ច​ល័​ត្រ​ក្រោម​ដើមឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​5 ខណៈ​ប្រពន្ធ​ជា​ជាង​ប៉ះ​កង់​ដូច​គ្នា​ទាំង​ដៃ​ជាប់​កូន​តូច​មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់​។

គ្រួសារ​ដ៏​កំសត់​មួយ​នេះ​រស់នៅ​លើ​ដី​ចិញ្ចើម​ផ្លូវជាតិ មុខ​សកល​វិទ្យាល័យ​មាន​ជ័យ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដោយ​បុរស​ជា​ប្តី​ឈ្មោះ ហុ​ន សំអាត អាយុ​56​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភាព ស្រី​ល័ក្ខណ៍ អាយុ​24​ឆ្នាំ មានកូន​ប្រុស​ស្រី​2​នាក់ កូនប្រុស​ច្បង​អាយុ​5​ឆ្នាំ កូនស្រី​ពៅ​ទើប​អាយុ​2​ខែ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​ជួប​សម្ភាសន៍​ផ្ទាល់​ក្រោម​ដើម​ក្រខុប​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​5 ខាងលិច​ស្ពាន​ទឹកថ្លា​ប្រ​ហែ​300​ម៉ែត្រ​នោះ បុរស​ដ៏​កំសត់​រូប​នេះ​ប្រាប់​ថា គាត់​ជា​អតីត​យោធា​ស្រុក​អូរ​ជ្រៅ​សម័យ​រដ្ឋ​កម្ពុជា​កាលពី​ឆ្នាំ​1986 ហើយ​រង​របួស​ដោយសារ​គ្រាប់​ដេ​កា​80 របស់​ទ័ពព្រៃ​ផ្លោង​ចូល​បន្ទាយ​នៅ​ឃុំ​កូប ស្រុក​អូរ​ជ្រៅ ក្នុង​ឆ្នាំ​1989 បណ្តាល​ឱ្យ​ស្វិត​ជើង​​ឆ្វេង និង​របួស​ក្បាល​ខាងស្តាំ​ដេរ​អស់​ជា​ច្រើន​ថ្នេរ​។

បុរស​កំសត់​បន្ត​ទៀត​ថា ដោយសារ​ជីវភាព​ខ្វះខាត​គ្មាន​ទាំង​ដី​រស់នៅ ហើយ​បច្ចុប្បន្ន​នេះ​រស់​លើ​ចំណី​ផ្លូវ គ្មាន​មុខរបរ​រកស៊ី​ក៏​បង្ខំចិត្ត​បង្កើត​មុខរបរ​ប៉ះ​កង់ និង​បូម​ខ្យល់​ចល័ត​នេះ​តែ​ម្តង ខណៈ​ប្រពន្ធ​គាត់​ជា​ជាង​ប៉ះ​កង់​មុខ​ខ្ទម​ដ៏​កំសត់ ដើម្បី​រក​ចំណូល​ជួយ​គ្នា​។ ហើយ​ចំណូល​បាន​ពីមុខ​របរ​នេះ គឺ​ថ្ងៃ​ខ្លះ​បាន ថ្ងៃ​ខ្លះ​អត់​ស្ទើរតែរ​កបាយ​ឲ្យ​កូន​ហូប​មិន​ចង់បាន​។ ដំបូង​ឡើយ គឺ​គ្មាន​ដើមទុន​ទិញ​សម្ភារៈ​ប៉ះ​អ៊ុត និង​ម៉ាស៊ីនបូមខ្យល់​ទេ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ទុក​លំបាក​គ្រួសារ​គាត់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ទិញ​ម៉ាស៊ីន​ឲ្យ​1​គ្រឿង ហើយ​គាត់​ទិញ​បំពង់​បូម​ខ្យល់​ពី​កន្លែង​អេ​ត​ចាយ​បាន ទើប​បង្កើត​បាន​មុខរបរ​មួយ​នេះ ដើម្បី​ចិញ្ចឹម​គ្រួសារ​តែ​ម្តង​។

បុរស​ពិការ​ស្វិតជើង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បាន​មុខរបរ​នេះ គាត់​សុខចិត្ត​អា​វ៉ង់​ប្រាក់ខែ​យោធិន​ពិការ​របស់​គាត់​យក​ទៅ​ទិញ​ឧបករណ៍​បន្ថែម ក្រៅពី​ម៉ាស៊ីន​ដែល​លោកស្នងការ​ជួយ​ទិញ​ឲ្យ​នោះ​។

យ៉ាងណា​ក៏​ដោយ​គ្រួសារ​កំសត់​មួយ​នេះ អំពាវនាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោ​កក​ជំទាវ មេត្តា​ជួយ​ពួក​គាត់​ឲ្យ​មាន​ទីជម្រក និង​ដី ដើម្បី​រស់នៅ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ