ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ចិញ្ចឹម​យូរ​ឆ្នាំ​ហើយ បែរជា​វា​សងគុណ​ម្ចាស់​បែប​នេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដៃស្តាំ​រហូត​ដល់​ហើម បង្ក​ក្លាយជា​ខ្ទុះ​ឈឺ​ចុកចាប់​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន​ទើបរ​ត់ទៅ​ឱ្យ​គ្រូពេទ្យ​លាង​របួស ខណៈ​រូបគេ​ដើរទៅ​ក្បែរ​សត្វ​ស្វា​០១​ក្បាល ស្រាប់តែ​ពេល​នោះ​ស្ទុះ​ទៅ​ខាំ​ដៃស្តាំ​ជាប់​បេះ​មិន​ចេញ​រហូត​ដល់​អ្នក​ជិតខាងរ​ត់ទៅ​ជួយ​ទើប​ស្វា​ឈប់​ខាំ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដៃស្តាំ​រហូត​ដល់​ហើម បង្ក​ក្លាយជា​ខ្ទុះ​ឈឺ​ចុកចាប់​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន​ទើបរ​ត់ទៅ​ឱ្យ​គ្រូពេទ្យ​លាង​របួស ខណៈ​រូបគេ​ដើរទៅ​ក្បែរ​សត្វ​ស្វា​០១​ក្បាល ស្រាប់តែ​ពេល​នោះ​ស្ទុះ​ទៅ​ខាំ​ដៃស្តាំ​ជាប់​បេះ​មិន​ចេញ​រហូត​ដល់​អ្នក​ជិតខាងរ​ត់ទៅ​ជួយ​ទើប​ស្វា​ឈប់​ខាំ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជឿន ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កសិករ​រង​របួស​ប្រអប់ដៃ​ឆ្វេង​ធ្ងន់ ចំនួន​០៤​ចង្កូម ក្លាយទៅជា​ហើម​ខ្ទុះ និង​ឈឺ​ចុកចាប់​ខ្លាំង រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ព័ត៌មាន​ពី​បុរស​ឈ្មោះ ជឿន ណា​រ៉ុ​ង បានឱ្យ​ដឹង​ថា រូបគេ​បាន​ចាប់​សត្វ​ស្វា​ឈ្មោល​១​ក្បាល​យក​មក​ចិញ្ចឹម​តាំងពី​តូច រហូត​មក​ដល់​ពេល​នេះ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មាន​ទម្ងន់​ជិត​១០​គីឡូក្រាម លុះ​ក្រោយមក​សត្វ​ស្វា​នោះ បាន​ធំធាត់​ឡើង​.​ក ហើយ​តែងតែ​រើបម្រះ​ចង់​រត់គេច​ចេញពីផ្ទះ​ជា​រឿយ​ៗ ។ តែ​ដោយសារ​ជាប់​ខ្សែ​ច្រ​វ៉ា​ក់ មិន​អាច​ទៅ​ណា​រួច ខណៈ​ពេល​ឃើញ​មនុស្ស​ដើរទៅ​ក្បែរ​វា​ម្តង​ៗ តែងតែ​ហក់លោត​ស្ទុះ​ទៅ​ខាំ ជា​ច្រើន​នាក់ តែ​រង​របួសស្រាល ។ ជន​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ រូបគេ​បាន​ចេញ​មក​ពី​ធ្វើការ ដោយ​ដើរ​នៅ​ក្បែរ​សត្វ​ស្វា​ចិញ្ចឹម​របស់​ខ្លួន ស្រាប់តែ​វា​ហក់លោត​មក​ចាប់​ទាញ​ដៃ​របស់​ខ្លួន​ខាំ​ជាប់​បោះ​មិន​ចេញ​ទាល់តែ​សោះ ហើយ​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​វាយ និង​ចាប់​ប្រឡេះ​ចេញ ទើប​ស្វា​នោះ​ព្រម​លែង បណ្តាល​ឱ្យ​ហូរ​ឈាម​ជោគ​ដៃ​តែ​ម្តង ។ ភ្លាម​ៗ​នោះ មាន​អ្នក​ភូមិ​មក​សុំ​ស្វា​១​ក្បាល​នោះ យក​ទៅ​កាប់​ហូប​ដែរ តែ​ដោយ​រូបគេ​អាណិត​ស្រឡាញ់​ស្វា​របស់​ខ្លួន​ក៏​ឱ្យ​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្រ​លែ ង​ចោល​នៅ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ទឹកដី​កម្ពុជា​-​ថៃ​ខាងលិច​បាត់​ស្រមោល ។
ក្រោយមក​អស់​រយៈពេល​៣​ថ្ងៃ ដោយ​របួស​កាន់តែ​ហើម​ឈឺ​ខ្លាំង​ទ្រាំ​មិន​បាន​ក៏​ប្រញាប់​ឱ្យ​គ្រូពេទ្យ​លាង​របួស និង​បូម​យក​ខ្ទុះ​ចេញ​ទើប​មាន​សភាព​ធូរស្បើយ​ឡើង​វិញ ។

រូបគេ​ក៏​បាន​ផ្តាំផ្ញើ​ផង​ដែរ​ថា សូមកុំ​ទុកចិត្ត​នឹង​សត្វព្រៃ​ចិញ្ចឹម​ឱ្យ​សោះ ព្រោះ​សត្វ​ទាំងនោះ​មិន​ស្គាល់​ម្ចាស់​នោះ​ទេ នៅ​ថ្ងៃ​ណាមួយ​អាច​នឹង​ផ្តល់​សេចក្តី​អន្តរាយ​ដល់​យើង​ជាក់​ជា​មិន​ខាន ដោយ​អ្នកខ្លះ​ស្រឡាញ់​សត្វ​ស្វា សត្វ​ខ្លា និង​សត្វ​ពស់​ជាដើម ដោយ​យក​ពី​ក្នុង​ព្រៃ​មក​ចិញ្ចឹម តាំងពី​តូច​រហូត​ដល់​ធំ ទុកចិត្ត​ថា​សត្វ​ទាំងនោះ​ស្លូត ។ តែ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​យើង ឬ​កូនចៅ​យើង​នៅ​ថ្ងៃក្រោយ​ៗ​ទៀត​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ