ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់ ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​លប​ចាក់​នឹង​ដែកឆាប​ស្លា.ប់​លើ​ដី​ថៃ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​បញ្ជូន​សព​ពលករ​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់ ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មុន​នេះ​បន្តិច​ប្រហែល​វេលា​ម៉ោងជាង​០៤​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ឃាតករ​មិន​ស្គាល់​មុខ​លួច​ចាក់​សម្លាប់​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​បញ្ជូន​សព​ពលករ​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់ ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មុន​នេះ​បន្តិច​ប្រហែល​វេលា​ម៉ោងជាង​០៤​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ក្រោយ​ឃាតករ​មិន​ស្គាល់​មុខ​លួច​ចាក់​សម្លាប់​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ ។

ជន​រង​គ្រោះ​ឈ្មោះ រ៉ែ​ន សា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​លក់ដូរ​ឲ្យ​ថៅកែ ក្នុង​ខេត្ត​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ចេញពី​បន្ទប់​ជួល​ជាន់​ទី​៤ ចុះ​ទៅ​ធ្វើការ​ដូច​សព្វមួយដង ប៉ុន្តែ​ជា​អកុសល​ទើប​ចុះ​ដល់​ជាន់​ទី​២ ស្រាប់តែ​មាន​ឃាតករ​មិន​ស្គាល់​មុខ​លួច​ចាក់​នឹង​ដែកឆាប​របួស​ពីមុខ និង​ពីក្រោយ​ខ្នង​៤​ទៅ​៥​កន្លែង ហើយ​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ ។

ក្រុម​សាច់ញាតិ​បន្ត​ថា អំពើរ​ឃាតកម្ម​នេះ សមត្ថកិច្ច​ថៃ​កំពុង​បើក​ការ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រកមុខ​ឃាតករ​យក​មក​ផ្តន្ទាទោស ។ សព​ក្រោយ​ពី​ឆ្លង​ព្រំដែន​ដល់​វត្ត​បា​លិ​លេ​យ្យ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ភូមិកំណើត​របស់​ប្រពន្ធ​សព នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​អ៊ី​ស្លា​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ