ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ក្រមុំចាស់​ចូល​និវត្តន៍ម្នាក់​សុំ​សមត្ថកិច្ច​ជួយ​ជា​កម្លាំង​សាងសង់​ផ្ទះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូ​ក្រមុំចាស់​វ័យ​៧២​ឆ្នាំ ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម បាន​ស្នើរ​សុំ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍ និង​នគរបាល​ការពារ​ព្រំដែន​ជួយ​សាងសង់​ផ្ទះ​១​ខ្នង ធ្វើ​ពី​ឈើ​ជញ្ជាំង​ក្តារ​ប្រក់​ប្រូ​ស៊ីម៉ងត៍ ទំហំ​៥.២០​ម៉ែត្រ × ៧.៥០​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ អ្នកគ្រូ​ក្រមុំចាស់​វ័យ​៧២​ឆ្នាំ ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម បាន​ស្នើរ​សុំ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍ និង​នគរបាល​ការពារ​ព្រំដែន​ជួយ​សាងសង់​ផ្ទះ​១​ខ្នង ធ្វើ​ពី​ឈើ​ជញ្ជាំង​ក្តារ​ប្រក់​ប្រូ​ស៊ីម៉ងត៍ ទំហំ​៥.២០​ម៉ែត្រ × ៧.៥០​ម៉ែត្រ និង​បាត​ផ្ទះ​ចាក់​បេតុង ។

ការ​ជួយ​សាងសង់​ផ្ទះ​ពី​សំណាក់​កងកម្លាំង នៃ​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​នេះ ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ នៅ​ភូមិ​ដូង ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ លោក​វរសេនីយ៍ទោ បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា អ្នកគ្រូ​ចូល​និវត្តន៍​រូប​នេះ ឈ្មោះ តុ​ត គឹ​ម​សេង អាយុ​៧២​ឆ្នាំ អតីត​និ​សិ​ត្ស​នៅ​ប្រទេស​បារាំង និង​ជា​គ្រូបង្រៀន​នៅ​ស្រុក​ម៉ា​ឡៃ ប៉ុន្តែ​ចូល​និវត្តន៍​យូរហើយ ។

លោក​អធិការ​បន្ត​ថា ដោយសារ​អ្នកគ្រូ​ខាងលើ​ត្រូវ​សា​សង់ផ្ទះ ប៉ុន្តែ​ខ្វះ​កម្លាំង​ពលកម្ម គាត់​បាន​ស្នើរ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ ។ លោក​អធិការ​បន្ត​ថា ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​នេះ លោក​ឧត្តម​សេនី​យ៌​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​១០​នាក់ សហ​ការណ៍​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​៨១៥​ចំនួន​៥​នាក់​រួម​ជាមួយ​អ្នកស្រុក​ជួយ​សាងសង់​ផ្ទះ​ជូន​អ្នកគ្រូ​ក្រមុំចាស់​ចូល​និវត្តន៍​រូប​នេះ​តែ​ម្តង ។

លោក​អធិការ​បញ្ជាក់​ថា សម្ភារ និង​ថវិកា​សាងសង់​ផ្ទះ​នោះ ជា​របស់​អ្នកគ្រូ​ខាងលើ សមត្ថកិច្ច និង​អ្នកស្រុក​គ្រាន់​ទៅ​ជួយ​ជា​កម្លាំង​ពលកម្ម​សាងសង់​តែ​ប៉ុណ្ណោះ ហើយ​ថា​ការ​សាងសង់​នេះ ប្រើ​រយៈពេល​៤​ថ្ងៃ ដែល​ត្រូវ​បញ្ចប់​ត្រឹម​ចាក់​បេតុង​បាត​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ