ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បណ្តាល​ឱ្យ​ទារក​ឈឺពោះ

6 ឆ្នាំ មុន

វា​ដូច​ជា​ពិបាក​ណាស់​នឹង​កំណត់​ថា ​តើ​ទារក​ឈឺពោះ ឬ​យ៉ាងណា ក៏​ប៉ុន្តែ​ការ​រសេះ​រសោះ​​ខ្លាំង​ហួសពេក​គឺជា​សញ្ញា​មួយ ។ សូម​យកចិត្តទុកដាក់​ពិនិត្យ​មើល​ថា​តើ​ទារក​របស់​អ្នក​មិន​ស្រួលខ្លួន​នៅ​ពេល​ណា ។ តើ​បន្ទាប់​ពី​បញ្ចុក​ចំណីអាហារ​បាន​បន្តិច​ឬ ? ក៏​ដូច​ជា​ពិនិត្យ​រក​មើល​រោគ​សញ្ញា…

វា​ដូច​ជា​ពិបាក​ណាស់​នឹង​កំណត់​ថា ​តើ​ទារក​ឈឺពោះ ឬ​យ៉ាងណា ក៏​ប៉ុន្តែ​ការ​រសេះ​រសោះ​​ខ្លាំង​ហួសពេក​គឺជា​សញ្ញា​មួយ ។ សូម​យកចិត្តទុកដាក់​ពិនិត្យ​មើល​ថា​តើ​ទារក​របស់​អ្នក​មិន​ស្រួលខ្លួន​នៅ​ពេល​ណា ។ តើ​បន្ទាប់​ពី​បញ្ចុក​ចំណីអាហារ​បាន​បន្តិច​ឬ ? ក៏​ដូច​ជា​ពិនិត្យ​រក​មើល​រោគ​សញ្ញា ផ្សេង​ៗ​ទៀត ដូច​ជា​គ្រុន ក្អួត ឬ​រាករូស ។

សូម​ប្រើប្រាស់​ព័ត៌មាន​ខាង​ក្រាម​នេះ​ជា​ជំនួយ ហើយ​បើសិនជា​ចាំបាច់ វេជ្ជបណ្ឌិត​អាច​នឹង​កំណត់​ថា​តើ​មាន​អ្វី​កើតឡើង​បាន ។

តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពោះ​របស់​ទារក​មាន​បញ្ហា ?
បណ្តា​លក្ខខណ្ឌ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​រួម​ដែល​តែងតែ​ធ្វើ​ឲ្យ​ទារក​ឈឺពោះ​។ វា​អាច​មាន​មូលហេតុ​ជា​ច្រើន​ទៀត គ្រាន់តែ​ថា​នោះ​មិនមែន​ជា​មូលហេតុ​រួម​ទេ ។

បើសិនជា​ទារក​របស់​អ្នក​ស្រាប់តែ​ចាប់ឈឺ ហើយ​អ្នក​គិត​ថា​កូន​មាន​ឈឺ​នៅ​ក្នុង​ពោះ សូម​ទូរស័ព្ទ​ទៅ​សាកសួរ​គ្រូពេទ្យ ដើម្បី​ជៀសវាង​ការ​ធ្វើ​ខុស ។

១-​ការ​ចុកពោះ​(colic) ការ​ចុកពោះ​គឺជា​ពាក្យ​ដែល​គេ​តែងតែ​យក​មក​ប្រើ​ពន្យល់​ការ​ដែល​ទារក​ឈឺពោះ ឬ​មាន​រោគ​សញ្ញា​ឈឺ​ចុកចាប់ ផ្សេង​ៗ​ទៀត ។ តើ​ការ​ចុកពោះ​នោះ​ជា​អ្វី​ពិតប្រាកដ​ទៅ ? នោះ​គឺជា​ពាក្យ​ដែល​គេ​ប្រើ​អធិប្បាយ​ការ​ដែល​ទារក​ចេះ​តែ​យំ​ជាប់ មិន​អាច​គ្រប់គ្រង​បាន ទោះជា​ទារក​នោះ​មាន​សុខភាព​ល្អ​ក្តី ។ បើសិនជា​ទារក​របស់​អ្នកមាន​អាយុ​ក្រោម​៥​ខែ ហើយ​ចេះ​តែ​យំ​យ៉ាង​ខ្លាំង​លើស​ពី​៣​ម៉ោង​ក្នុង​១​ថ្ងៃ លើស​ពី​៣​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ និង​ជាប់​យ៉ាងតិច​៣​ស​ប្តា​ហ៍ ហើយ​មិន​មានការ​ពន្យល់​ខាង​វេជ្ជសាស្ត្រ​ណាមួយ​ទេ​ចំពោះទុក្ខ​អាសន្ន​នោះ គេ​អាច​និយាយ​បាន​ថា​កូន​របស់​អ្នក​ចុកពោះ​ហើយ។

ទារក​ប្រមាណ​ជា​២០​ភាគរយ​សុទ្ធតែ​ធ្លាប់​ចុកពោះ ។ ទារក​ខ្លះ​មាន​រោគ​សញ្ញា​ចុកពោះ ២៤​ម៉ោង​ក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ខ្លះ​ទៀត​យំ​នៅ​ម៉ោង ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ ជា​រឿយ​ៗ គឺ​នៅ​ក្នុង​ពេល​រសៀល ឬ​ពេល​ព្រល​ប ់​។ ការ​ចុកពោះ​នេះ​មិនមែន​ជា​ជម្ងឺ​មួយ​ទេ ហើយ​វា​ក៏​មិន​បង្ក​អន្តរាយ​អ្វី​យូរអង្វែង​ដល់​ទារក​របស់​អ្នក​ដែរ ។ ក៏​ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​លេងសើច​ចំពោះ​រូប​អ្នក ឬ​កូន​ដែរ ។

បើ​ទារក​របស់​អ្នកមាន​ចុកពោះ អ្នក​អាច​សង្កេត​ឃើញ​ថា​ពោះ​របស់​វា​ដូច​ជា​ឡើង​ធំ​បន្តិច។ វា​អាច​ទធាក់ជើង ធ្វើ​ឲ្យ​លេច​ផោម​នៅ​ពេល​ដែល​វា​ស្រែកយំ ។ តាម​ពិត​ទៅ​កាលណា​វា​យំ វា លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​កាន់តែ​ឈឺ​ខ្លាំង​ឡើង ។

ជា​អកុសល​គ្មាន​អ្វី​សម្រាប់​ព្យាបាល​ការ​ចុកពោះ​ទេ ។ បើ​ទោះជា​យ៉ាងណា​ក្តី មាតាបិតា និង គ្រូពេទ្យ​មានការ​ណែនាំ​ជា​ច្រើន​ដើម្បី​សាកល្បង​បន្ធូរបន្ថយ​ទឹកភ្នែក និង​ការ​ឈឺ​ចាប់ ។ ព័ត៌មាន​ដែល​ល្អ​គឺ​ទារក​ភាគច្រើន​អាច​បាន​ធូរស្រាល​ច្រើន​មក​វិញ ក្នុង​ចន្លោះ​ពី​៣​ទៅ​៤​ខែ ហើយ​ឈប់​មាន​ចុកពោះ​តទៅ​ទៀត ហើយ​កាលណា​វា​មាន​អាយុ​លើស​ពី​៥​ខែ​ទៅ ។

២​ដំណើរការ​ច្រាល់​ត្រលប់​វិញ​ក្នុង​ក្រពះ​-​បំពង់ក​(gastroesophageal reflux) ទារក​​ភាគច្រើន​ក្អែរ​បន្តិច​បន្ទាប់​ពី​បៅ​រួច ឬ​ជួនកាល​ក្អួត​តែ​ម្តង ។ បើសិនជា​ទារក​របស់​អ្នក​ក្អែរ​ញឹកញាប់ គេ​និយាយ​ថា​វា​មានដំណើរ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​ហើយ ។ ទារក​ណា​ដែល​មានដំណើរ​ត្រលប់​នេះ ក្អែរ​កាន់តែ ច្រើន​ឡើង​ៗ ក្នុង​១​ឆ្នាំ​ដំបូង ។

ក៏​ប៉ុន្តែ​បើសិនជា​ទារក​របស់​អ្នកមាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជាមួយនឹង​ការ​ក្អែរ ឬ​ក្អួត ដូច​ជា​មាន​សញ្ញា​ឈឺពោះ (​ចំកោង​ខ្នង លើកជើង​) ឬ​ក្អក ឬ​ឈ្លក់​ពេល​បៅ នោះ​គេ​អាច​នឹង​មានការ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​នេះ​ហើយ ដែល​គេ​សរសេរ​កាត់​ថា GERD (gastroesophageal reflux disease) ។

ចំពោះ​ទារក​ណា​ដែល​មាន GERD ចំណីអាហារ និង​ទឹក​រំលាយ​អាហារ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​បំពង់ក ធ្វើ​ឲ្យ​រមាស់​ដល់​ស្បែក​បំពង់ក ។ វេទនារម្មណ៍​ឈឺចាប់​នេះ វា​ដូច​គ្នា​ទៅ​នឹង​ការ​ឆ្អល់ចុងដង្ហើម (heartburn) ចំពោះ​មនុស្ស​ចាស់ ។ GERD អាច​ធ្វើ​ឲ្យ​អាហារូប​ត្ថម្ភ​មិន​គ្រប់គ្រាន់ និង​បញ្ហា​ញ ផ្សេង​ៗ​ទៀត ដូច​ជា​ការ​ខ្សោះ​ជាតិ​ទឹកជា​ដើម​។ ដូច្នេះ​អ្នក​គួរ​យក​ទារក​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ កាលណា​អ្នក​សង្ស័យ​ថា​កូន​មាន​ជម្ងឺ​នេះ ។ គ្រូពេទ្យ​ជា​ច្រើន​អាច​ធ្វើ​រោគវិនិច្ឆ័យ GERD ងាយស្រួល​ជាង​ជម្ងឺ​ឈឺពោះ​ឯ ទៀត​ៗ ព្រោះ​ទារក​ដែល​មាន​ជម្ងឺ​នេះ​បញ្ចេញ​សកម្មភាព​ដូច​ៗ​គ្នា ទារក​ឃ្លាន​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ប្រតោង​ដោះ ឬ​ដប​ទឹកដោះ​ជាប់ រួច​បឺត​យ៉ាង​ខ្លាំង​ចំនួន​១៥​ទៅ​២០​នាទី ។

បន្ទាប់​មក​វា​ចាប់​ចំកោង​ខ្នង ទធាក់​ខ្លួន​ចេញ​រួច​ចាប់​យំ ។ ទារក​ទធាក់​ខ្លួន​ចេញ ហើយ​យំ​នៅ​ពេល​ដែល​ដំណើរការ​ច្រាល់​(reflux)​ចាប់ផ្តើម​ឡើង ។

បើ​គ្រូពេទ្យ​សង្ស័យ​ថា​ទារក​របស់​អ្នកមាន GERD គាត់​នឹង​ធ្វើតេស្ត​មួយ​ចំនួន រួច​ឲ្យ​ឱសថ​​មួយ​ក្នុង​ចំណោម​ឱសថ​ឯទៀត បន្ថែម​ពីលើ​យុទ្ធសាស្ត្រ​បំបៅ​កូន​មួយ​ចំនួន ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុកចាប់​បាន ។

៣​ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន (gastroenteritis) ឬ​ហៅ​ថា “​គ្រុន​ក្រពះ​” (stomach flu)
តើ​ទារក​របស់​អ្នកមាន​ក្អួត ឬ​រាគ​ដែរ ឬទេ? បើ​មាន​ដូច្នេះ​មែន គេ​អាច​មាន​ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន​ហើយ ដែល​គេ​ច្រើន​តែ​ហៅ​ថា​“​គ្រុន​ក្រពះ​” ។ គឺជា​ជម្ងឺ​ដែល​មាន​ច្រើន​ជាងគេ​ទី​២​នៅ​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់​ពី​ជម្ងឺ​រលាក​បំពង់​ដង្ហើម​ខាងលើ ។

គ្រូពេទ្យ​ប្រើ​ពាក្យ​រលាក​ក្រពះ​-​ពោះវៀន​ចំពោះ​រាល់​ការ​រលាក​ក្រពះ​-​រលាក​ពោះវៀន បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី ។ វីរុស​ជា​មេរោគ​ច្រើន​ជាងគេ មាន​ដូច​ជា rotavirus, adenovirus, calicivirus និង astrovirus ជាដើម ។

ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន​ក៏​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី​បាន​ដែរ ដូច​ជា salmonella, shigella, staphylococcus, campylobacter ឬ E.coli ជាដើម​។ ហើយ​ក៏​មាន​ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន​ដែល​បណ្តាល​មក​ពី​ប៉ា​រា​ស៊ី​ត​ផង​ដែរ ដូច​ជា giardia ជាដើម ។ ទារក​អាច​មាន​រោគ​សញ្ញា​ស្រាល ឬ​ធ្ងន់ធ្ងរ​អស់​ពេល​ពីរ​បី​ម៉ោង ឬ​ច្រើន​ថ្ងៃ អាស្រ័យ​ទៅ​តាម​មូលហេតុ ។

ដោយ​ជម្ងឺ​រលាក​ក្រពះ និង​ពោះវៀន​ភាគច្រើន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស អ្នក​មិន​អាច​ប្រើ​អង់​ទី​ប៊ី​យ៉ូ​ទិច​ព្យាបាល​វា​បាន​ទេ​។ និយាយ​ដូច្នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​អង្គុយ​ចុះ រង់ចាំ​ឲ្យ​ការ​ឈឺចាប់​បាត់​ទៅ​វិញ​នោះ​ទេ ។ ព្រោះថា បើសិនជា​វា​ធ្វើ​ឲ្យ​ទារក​ក្អួត ឬ​រាក ជាមួយនឹង​គ្រុន ហើយ​មិន​ចង់​បរិភោគ​ចំណី​ផង​នោះ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់រហ័ស ។

ដូច្នេះ​សំខាន់​គឺ​ត្រូវ​ផ្តល់​ជាតិ​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​គ្រប់គ្រាន់ (​ទឹកដោះ​តាម​រូប​មន្ត​ផ្សេង​ៗ ឬ​ទឹកដោះ​ម្តាយ​) នៅ​ក្នុង​ពេល​ដែល​គេ​ប្រយុទ្ធ​តទល់​នឹង​ជម្ងឺ ។ សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​ទារក ។ គាត់​អាច​ផ្តល់​យោបល់​ឲ្យ​បន្តក់​សូលុយស្យុង​អេ​ឡិ​ក​ត្រូ​លី​ត​ណាមួយ ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន ដើម្បី​ជំនួស​ទឹករ៉ែ​និង​អំបិល​ដែល​ទារក​បាន​បាត់បង់​ទៅ ជា​ពិសេស​កាលណា​គេ​មិន​អាច​បៅ​បាន ។

សូម​ពិនិត្យ​រក​មើល​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​សូម​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​កាលណា​អ្នក​គិត​ថា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក ។ បើសិនជា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក​ខ្លាំង សូម​នាំ​កូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ភ្លាម ។

តាម​ដែល​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​ចង់​ឲ្យ​កូន​បែរមក​រក​របប​ហូប​ចុក​ធម្មតា​ឡើង​វិញ (​រួម​ទាំង​ចំណី​រឹង​ផង​ដែរ បើសិនជា​គេ​បាន​ចាប់​ញ៉ាំ​ហើយ​) ប៉ុន្តែ​សូមកុំ​ឲ្យ​ចំណី​មាន​ជាតិ​ខ្លាញ់​ឲ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ