ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​ជំងឺ​នាយវីតាមីន​សេ មាន​សញ្ញា​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​នាយ​វីតាមីន​សេ​បាន​បង្ហាញ​សញ្ញា​ល្អ​ពាក់ព័ន្ធ​នឹង​ជំងឺ​របស់​គាត់ បន្ទាប់​ពី​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ចំនួន​២​លើក ។ តារា​កំប្លែង​នាយ​វីតាមីន​សេ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​នាយ​វីតាមីន​សេ​បាន​បង្ហាញ​សញ្ញា​ល្អ​ពាក់ព័ន្ធ​នឹង​ជំងឺ​របស់​គាត់ បន្ទាប់​ពី​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ចំនួន​២​លើក ។ តារា​កំប្លែង​នាយ​វីតាមីន​សេ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ ។

កូនស្រី​បង្កើត​នាយ​វីតាមីន​សេ អ្នក​នាង​ប៉េងប៉ោង​ធ្លាប់​អះអាង​ថា ជំងឺ​ឪពុក​របស់​អ្នក​នាង​អាច​មាន​សង្ឃឹម​ក្នុង​ការ​ព្យាបាល បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ធានា​ព្យាបាល​ជា​ប្រមាណ​៧០%​លើ​ជំងឺ​ដុះ​សាច់​ក្នុង​ក្រពះ​របស់​គាត់ ។

តាម​វេជ្ជបញ្ជា​ពី​ក្រុម​គ្រូពេទ្យ នាយ​វីតាមីន​សេ បាន​ចាកចេញ​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ប្រទេស​ថៃ​២​លើក​មក​ហើយ ក្នុង​នោះ​ក្រុម​គ្រួសារ​ក៏​បាន​បង្ហាញ​សញ្ញា​ល្អជា​ថ្មី​ម្ដងទៀត​ពី​អាការ​របស់​គាត់ ។

កូនប្រសា​ដែល​បាន​រួម​ដំណើរ​ជាមួយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ​បាន​អះអាង​កាលពី ពេល​ថ្មី​ៗ​កន្លង​មក​ថា ជំងឺ​ឪពុក​របស់​លោក​នឹង​ទទួល​បាន​ដំណឹង​ល្អ​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​ពិនិត្យ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ ។

លោក​ឱម ពី​ណែ ស្វាមី​អ្នក​នាង​ប៉េងប៉ោង បាន​សេរ​សេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​ភ្ជាប់​ជាមួយ​រូប​នាយ​វីតាមីន​សេ​ថា «​ថ្ងៃនេះ​សប្បាយចិត្ត​ណាស់​ដោយ​ទទួល​បាន​ដំណឹង​ល្អ ។ សូម​អរគុណ​រាល់​ការ​ជូនពរ​របស់​បងប្អូន​ទាំងអស់ ឥឡូវ​ការ​ជូនពរ​បស់បង​ប្អូន​បាន​ក្លាយជា​ការ​ពិត បណ្ដើរ​ៗ​ហើយ ។ រង់ចាំ​លទ្ធផល​ថ្ងៃ​ទី​២២ ខាង​មុខ​នេះ​ម្ដងទៀត »​។

បើ​តាម​លោក​ឱម ពី​ណែ​ល ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​នៅ​ថ្ងៃ​ទី​២២ មក​រា​ហើយ​នោះ នាយ​វីតាមីន​សេ និង​ក្រុម​គ្រួសារ​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៥ មក​រា ។

ដោយឡែក​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ប៉េងប៉ោង​វិញ​បាន​បង្ហោះ​សារ​សម្ដែង​ក្ដី​រំភើប​ដូច​គ្នា​នេះ​ផង​ដែរ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ក្រុម​គ្រូពេទ្យ​បែប​នេះ ។ អ្នក​នាង​ប៉េងប៉ោង​បាន​ថ្លែងអំណរគុណ​ចំពោះ​ទស្សនិកជន​ទាំងអស់​ដែល​តែងតែ​ផ្ញើ​សារ​ជូនពរ​ដល់​ឪពុក​របស់​នាង​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែល​ទាំងនេះ​ជា​ជំរុញ​ទឹកចិត្ត​ឪពុក និង​ក្រុម​គ្រួសារ​របស់​នាង​ឲ្យ​មានការ​តស៊ូ​ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ