ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទទ្វារ​របង​កៀប​ឆ្កែ​ជាប់ ឆ្កែ​រើ​រួច​ស្ទុះ​ទៅ​ខាំ​ម្ចាស់​វិញ​របួសធ្ងន់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឆ្កែ​១​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់ ខណ​:​ស្ត្រី​រង​គ្រោះជា​ម្ចាស់ ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​បម្រុង​ទៅ​ផ្សារ ខណៈ​ដែល​ប្តី​ទាញ​ទ្វាររបង​បិទ​ក៏​បាន​កៀប​ឆ្កែ​ជាប់ លុះ​ឆ្កែ​នោះ​រើ​រួច ក៏​ស្ទុះ​ទៅ​ខាំ​គ្រវី​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​។…

ខេត្ត​ប៉ៃលិន ៖ ឆ្កែ​១​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់ ខណ​:​ស្ត្រី​រង​គ្រោះជា​ម្ចាស់ ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ​បម្រុង​ទៅ​ផ្សារ ខណៈ​ដែល​ប្តី​ទាញ​ទ្វាររបង​បិទ​ក៏​បាន​កៀប​ឆ្កែ​ជាប់ លុះ​ឆ្កែ​នោះ​រើ​រួច ក៏​ស្ទុះ​ទៅ​ខាំ​គ្រវី​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​។ ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​ឆ្កែ​ខាំ​ម្ចាស់​របស់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ផា​រី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រង​របួស​ពេញ​ខ្លួន ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ប្រភព​បន្ត​ទៀត​ថា សត្វ​ឆ្កែ​១​ក្បាល​ខាងលើ ត្រូវ​បាន​ម្ចាស់​យក​មក​ចិញ្ចឹម​តាំងពី​តូច​មក​ម្លេះ ដោយ​ស្លូត មិន​ធ្លាប់​ខាំ​នរណា​ម្នាក់​នោះ​ទេ ហើយ​ពេល​ម្ចាស់​ចេញ​ដើរទៅ​ណា តែងតែ​ដើរ​តាម​ជា​រៀង​រហូត​។ តែ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ដើរ​ចេញពីផ្ទះ បម្រុង​នឹង​ទៅ​ផ្សារ​ទិញ​ម្ហូប ពេល​នោះ​ប្តី​របស់​គាត់​បាន​ទាញ​ទ្វាររបង​បិទ ដើម្បី​កុំឱ្យ​ឆ្កែ​មួយ​ក្បាល​នោះ​ទៅ​តាម​ប្រពន្ធ​របស់​ខ្លួន​ដូច សព្វដង ស្រាប់តែ​បិទ​ទៅ​កៀប​សត្វ​ឆ្កែ​នោះ​ជាប់ លុះ​វា​រើបម្រះ​រួច​ក៏​ស្ទុះ​ទៅ​ខាំ​ស្ត្រី​ជា​ប្រពន្ធ ដោយ​មុត​ជា​ច្រើន​ចង្កូម​។

ពេល​នោះ​ប្តី​ខំប្រឹង​ចូល​ទៅ​បេះ​យ៉ាងណា​ក៏​មិន​ចេញ ហើយ​បាន​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ​ឃើញ​សភាព​បែប​នេះ ក៏​នាំ​គ្នា​ចូល​ទៅ​វាយ​បំបែក​រហូត​ដល់​ងាប់​តែ​ម្តង​។ រហូត​មក​ដល់​ពេល​នេះ ស្ត្រី​រង​គ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​សភាព​របួស​ធូរស្រាល​ជាង​មុន​បន្តិច ដោយ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ និង​ចាក់​ថ្នាំ​ការពារ​ឆ្កែឆ្កួត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ