ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចណាលោក​ព្រះ!!! ១៦កន្លែងចាក់សាំងឱ្យគេ​ អត់​គ្រប់​លីត្រ​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ខណៈ​ប្រេងឥន្ធនៈ​បន្ត​ឡើងថ្លៃ ហើយ​ស្ថានីយ​ប្រេង​ឆ្លៀត​កេង​ចំណេញ​លើ​បរិមាណ​រង្វាស់​រង្វាល់​មិន​ត្រឹម​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ជា​ពិសេស​ប្រជាពលរដ្ឋដែល​មាន​ប្រាក់​ចំណូល​តិច ហើយ​ត្រូវ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ក្នុង​តម្លៃ​ខ្ពស់ ហើយ​មិន​គ្រប់​លី​ត្រតាម​ចំនួន​បញ្ជា​ទិញ​ថែម​ទៀត ពិតជា​បង្ហាញឱ្យ​ឃើញ​ពី​ភាព​ទុច្ចរិត​របស់​ម្ចាស់​ស្ថានីយ​ប្រេង​យ៉ាង​ប្រាកដ ។ ជាក់ស្តែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​មាន​ស្ថានីយ​ប្រេង​រហូត​ដល់​១៦​បាន​ដំណើរការ​លក់​ប្រេង​ដល់​អ្នក​ប្រើប្រាស់…

ខេត្តស្ទឹងត្រែង ៖ ខណៈ​ប្រេងឥន្ធនៈ​បន្ត​ឡើងថ្លៃ ហើយ​ស្ថានីយ​ប្រេង​ឆ្លៀត​កេង​ចំណេញ​លើ​បរិមាណ​រង្វាស់​រង្វាល់​មិន​ត្រឹម​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ជា​ពិសេស​ប្រជាពលរដ្ឋដែល​មាន​ប្រាក់​ចំណូល​តិច ហើយ​ត្រូវ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ក្នុង​តម្លៃ​ខ្ពស់ ហើយ​មិន​គ្រប់​លី​ត្រតាម​ចំនួន​បញ្ជា​ទិញ​ថែម​ទៀត ពិតជា​បង្ហាញឱ្យ​ឃើញ​ពី​ភាព​ទុច្ចរិត​របស់​ម្ចាស់​ស្ថានីយ​ប្រេង​យ៉ាង​ប្រាកដ ។

ជាក់ស្តែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​មាន​ស្ថានីយ​ប្រេង​រហូត​ដល់​១៦​បាន​ដំណើរការ​លក់​ប្រេង​ដល់​អ្នក​ប្រើប្រាស់ ដោយ​អតិថិជន​បាន​ផ្តល់​ទំនុកចិត្ត​លើ​ស្ថានីយ​នីមួយ​ៗ​ទោះជា​ប្រេង​តម្លៃ​ថ្លៃ​ក៏​នៅ​តែ​ទិញ ព្រោះ​វា​ជា​តម្រូវ​ការ​ប្រើប្រាស់​រាល់ថ្ងៃ ។ តែ​ទីបំផុត គ្រា​ដែល​ប្រេង​ឡើងថ្លៃ​ស្ថានីយ​លក់​ប្រេង​ទាំងនោះ​បាន​លួច​បន្ថយ​បរិមាណ​មិន​គ្រប់​ចំណុះ​ឱ្យ​អ្នកទិញ​ថែម​ទៀត​ផង ។

មហាជន​មានការ​ខ្ន​ក់​ចិត្ត​ទៅ​លើ​ស្ថានីយ​ទាំង​១៦ ដែល​ទាំង​ចាស់​ទាំង​ថ្មី​សុទ្ធ​សឹង​អះអាង និង​អួត​ថា ស្ថានីយ​ប្រេង​របស់​ខ្លួន​គ្រប់​លី​ត្រមិន​កេង​ចំណេញ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ក្រោយ​ពី​មានការ​ចុះ​ត្រួតពិនិត្យ​ពី​ក្រុម​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ផ្នែក​មន្ទីរពិសោធន៍​ចល័ត​-​ប្រេងឥន្ធនៈ​កាលពី​ថ្ងៃ​ទី​១៦ មក​រា បាន​បង្ហាញ​ថា ស្ថានីយ​ប្រេង​ទាំង​១៦​មិន​ប្រក្រតី​ទៅ​លើ​ចំណុះ​រង្វាស់រង្វាល់ ហើយ​ស្ថានីយ​ប្រេង​មួយ​ចំនួន​ទៀត​លក់​ប្រេង​ខ្វះ​គុណភាព​ធ្វើ​ឱ្យ​ខូច​ម៉ាស៊ីន​យានយន្ត​ថែម​ទៀត ។

ប្រជាពលរដ្ឋ​បាន​គាំទ្រ​ដល់​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ពិនិត្យ​ទៅ​លើ​គុណភាព និង​ចំណុះ​លី​ត្រនៃស្ថានីយ​ប្រេង​ឥន្ធនៈ ដើម្បី​ឱ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​កែខ្លួន​កុំឱ្យ​បន្លំ​កេង​ទាំង​គុណភាព ទាំងបរិមាណ​ស្រប​ពេល​ប្រេង​កំពុង​​ឡើងថ្លៃ ។លោក គឹ​ម ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា សកម្មភាព​ចុះ ពិនិត្យ​ស្ថានីយ​ប្រេង​នេះ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បាន​ចំនួន​១៦​កន្លែង​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ជា ផ្នែក​រង្វាស់រង្វាល់​មិន​គ្រប់​លី​ត្រ ក្នុង​នោះ​រួម​មាន​១០០​លី​ត្រ​ខ្លះ​បាត់​២​លី​ត្រ ខ្លះ​៣​លី​ត្រ ខ្លះ​៥​លី​ត្រ និង​ខ្លះ​ទៀត​រហូត​ដល់​៨​លី​ត្រ​ក៏​មាន ហើយ​ប្រេង​មានគុណ​ភាព​អន់​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ​ធ្វើ​កិច្ចសន្យា​កែប្រែ ។ លោក​ប្រធាន​សាខា​កាំកុងត្រូល​បន្ត​ថា ជាមួយនឹង​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ឱ្យ​ម្ចាស់​ស្ថានីយ ដែល​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី ដូច​ជា​ផ្នែក​រង្វាស់រង្វាល់​ត្រូវ​កែប្រែ ហើយ​ចំពោះ​គុណភាព​ត្រូវ​ជូនដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ឱ្យ​ដំឡើង​កម្រិត​គុណភាព​ឡើង​វិញ ។

អ្នកស្រី គៀង ម៉ា​លី ម្ចាស់​ស្ថានីយ​ប្រេង​វឌ្ឍនៈ​នៅ​ក្រុង​ស្ទឹង​ត្រែង បាន​ទទួលស្គាល់​ថា​ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ឧបករណ៍​តាម​ស្ថានីយ​ប្រេង​ដែល​ប្រើប្រាស់​សព្វថ្ងៃ​មានការ​ខ្វះខាត លើសលស់​ខ្លះ​មែន ដោយសារ​តែ​ឧបករណ៍​ទាំងនោះ​វា​ចាស់ សឹក​រេចរឹល បញ្ចេញ​ខ្យល់​ច្រើន​ជាង​ប្រេង ។ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ពិនិត្យ​បាន​ញឹកញាប់ ដើម្បី​ឱ្យ​ម្ចាស់​ស្ថានីយ​លក់​ប្រេង​នីមួយ​ៗ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន កុំ​អាង​តែ​មាន​ប្រេង​លក់​តម្លៃ​ថ្លៃ​ហើយ កេង​គុណភាព កេង​ចំណុះ យកចំណេញ​កប់​ក្តោង​បែប​ទុច្ចរិត​បែប​នេះ​តទៅ​ទៀត ៕​

អត្ថបទសរសេរ ដោយ