ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ មាន​ពោង​សុវត្ថិភាព​ពិសេស​សម្រាប់​អ្នក​ប្រណាំង​ម៉ូតូ

6 ឆ្នាំ មុន

ចំពោះ​កីឡាករ​ប្រណាំង​ម៉ូតូ​លើ​ផ្លូវ​កោង​រាបស្មើ (MotoGP) នា​ពេល​នេះ មានការ​តម្រូវ​ឲ្យ​ពាក់អាវ​ការពារ​ពិសេស ដែល​មាន​បំពាក់​ពោង​សុវត្ថិភាព ។ មូលហេតុ​ដែល​គេ​ត្រូវធ្វើ​ដូចនេះ មក​ពី​ចង់​បង្កើន​កម្រិត​សុវត្ថិភាព​ជូន​ដល់​អ្នក​បើក​ម៉ូតូ ។ តាម​ក្បួន​ដែល​គេ​កំណត់​លើ​លក្ខណៈ​របស់​ពោង​សុវត្ថិភាព​សម្រាប់​ម៉ូតូ…

ចំពោះ​កីឡាករ​ប្រណាំង​ម៉ូតូ​លើ​ផ្លូវ​កោង​រាបស្មើ (MotoGP) នា​ពេល​នេះ មានការ​តម្រូវ​ឲ្យ​ពាក់អាវ​ការពារ​ពិសេស ដែល​មាន​បំពាក់​ពោង​សុវត្ថិភាព ។ មូលហេតុ​ដែល​គេ​ត្រូវធ្វើ​ដូចនេះ មក​ពី​ចង់​បង្កើន​កម្រិត​សុវត្ថិភាព​ជូន​ដល់​អ្នក​បើក​ម៉ូតូ ។

តាម​ក្បួន​ដែល​គេ​កំណត់​លើ​លក្ខណៈ​របស់​ពោង​សុវត្ថិភាព​សម្រាប់​ម៉ូតូ គឺ​ត្រូវ​តែ​ការពារ​អ្នក​បើក​ម៉ូតូ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​។ ពោង​សុវត្ថិភាព​នេះ​ត្រូវ​តែ​ផ្ទុះ​ចេញ​មក​ការពារ​ត្រង់​កន្លែង​ស្មា និង​ឆ្អឹងដងកាំបិត ចំណែក​ការ​ការពារ​ខ្នង គឺ​មាន​ក៏​បាន អត់​ក៏​បាន ។ ប៉ុន្តែ​ប្រសិនបើ​មាន​ពោង​នៅ​ខ្នង ពោង​នោះ​ត្រូវ​តែ​អាច​ការពារ​គ្រប់​ឆ្អឹង​កង​ខ្នង​ទាំងអស់​ពីលើ​ចុះ​ក្រោម ។ មូលហេតុ​ដែល​ការ​ការពារ​ខ្នង​ដោយ​ពោង អាច​មាន​ក៏​បាន​អត់​ក៏​បាន គឺ​មក​ពី​អ្នក​បើក​ម៉ូតូ​មាន​សណ្ឋាន​ខ្នង​ខុស​ៗ​គ្នា ។ គេ​ត្រូវ​ផលិត​ពោង​នេះ​ឡើង តម្រូវ​មនុស្ស​នីមួយ​ៗ ។

ក្បួន​ក៏​បាន​កំណត់​ប្រភេទ​ថ្ម​ដាក់​ឲ្យ​ប្រើ ប្រាស់​លើ​អាវ​មាន​ផ្ទុក​ពោង​សុវត្ថិភាព​នេះ​ទៀត​ផង​។ ក្រៅពី​នេះ គេ​ក៏​បាន​កំណត់​ទៅ​លើ​រយៈពេល​ត្រៀម​ផ្ទុះ​ចេញ​ក្រោយ​ពេល​បុក​ទង្គិច និង​ពេល​រួម​តូច​ទៅ​វិញ ឲ្យ​មាន​ស្តង់ដា​តែ​មួយ ។ ពោង​សុវត្ថិភាព​នេះ ដាច់ខាត​មិន​ទាមទារ​ឲ្យ​កែប្រែ​ទៅ​លើ​ម៉ូតូ​ឡើយ ពោល​គឺ​គ្រាន់តែ​ពាក់អាវ​ការពារ​មាន​ពោង​សុវត្ថិភាព​ជា​ការ​ស្រេច ។

នៅ​ពេល​នេះ មាន​តែ​២​យីហោ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​បច្ចេកវិទ្យា​ការពារ​ទំនើប​នេះ​បាន។ យីហោ Alpinestars និង Dainese កំពុង​តែ​ធ្វើការ​សស្រាក់សស្រាំ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ។

អ្វី​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​យីហោ Dainese បាន​ផ្តល់​អាជ្ញាប័ណ្ណ​ការ​ផលិត​ពោង​សុវត្ថិភាព​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ដទៃ​ទៀត​ផង ។ នេះ​អាច​និយាយ​បាន​ថា បច្ចេកវិទ្យា​នេះ​នឹង​កាន់តែ​មាន​ភាព​សម្បូរ​បែប​នៅ​ពេល អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ