ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​ប្ដី​ខំ​នៅ​ស្ងៀម ទាស់​តែ​ឮ​សំឡេង «​ចែ​នៅ​ឲ្យ​ស្ងៀម​កុំ​មាត់​» ទើប​ផ្អើល

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុងស្រុក​ចិត្រ​បុរី បាន​រង​ការ​វាយ​យ៉ាង​ចាស់ដៃ ទ្រោម​ខ្លួន ខៀវ​ភ្នែក ពី​អ្នក​ភូមិ​ជា​ច្រើន​នាក់ បន្ទាប់​ពី​ជន​ដៃដល់​ប៉ុនប៉ង​លួច​ឡើង​លើ​គ្រែ ដើម្បី​ចាប់រំលោភ​ស្ត្រី​ម្នាក់​នៅផ្ទះ​ទល់មុខ​គ្នា​តែ​មិន​បាន​សម្រេច ។…

ខេត្តក្រចេះ ៖ បុរស​ម្នាក់​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុងស្រុក​ចិត្រ​បុរី បាន​រង​ការ​វាយ​យ៉ាង​ចាស់ដៃ ទ្រោម​ខ្លួន ខៀវ​ភ្នែក ពី​អ្នក​ភូមិ​ជា​ច្រើន​នាក់ បន្ទាប់​ពី​ជន​ដៃដល់​ប៉ុនប៉ង​លួច​ឡើង​លើ​គ្រែ ដើម្បី​ចាប់រំលោភ​ស្ត្រី​ម្នាក់​នៅផ្ទះ​ទល់មុខ​គ្នា​តែ​មិន​បាន​សម្រេច ។

អំពើ​ចាប់រំលោភ​មិន​បាន​សម្រេច​បាន​ត្រឹមតែ​ឈឺខ្លួន​ឯង​នេះ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្រ​បុរី ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ទៅ​លើ​ស្ត្រី​រង​គ្រោះ​វ័យ​៣៧​ឆ្នាំ​ម្នាក់ មាន​ទីលំនៅ​ជិត​គ្នា ។ ចំណែកឯ​ជនល្មើស​ឈ្មោះ ឈី​ន ម៉ុ​ន អាយុ​៣៧​ឆ្នាំ ។

តាម​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ត្រូវ​បាន​អ្នក​ភូមិ​ចាប់​វាយ​ឡើង​ទ្រោម​ខ្លួន ខៀវ​ភ្នែក​ទាំង​សងខាង ហើយ​នគរបាល​ក៏​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀ​ថា ជនសង្ស័យ​រូប​នេះ ជា​មុខសញ្ញា​បង្ក​ហិង្សា​ឥត​ស្រាក​ស្រា​ន​ទៅ​លើ​ប្រពន្ធ​នៅ​ពេល​ស្រឹង​ម្តង​ៗ ។

ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ នៅ​ពេល​ដែល​ស្ត្រី​រង​គ្រោះ កំពុង​ដេក​ម្នាក់ឯង​នៅ​លើ​គ្រែ​ក្រោមផ្ទះ ខណៈ​ដែល​បុរស​ជា​ប្តី​បាន​ងើប​ពី​ដេក​រវល់​ទៅ​មើល​ជ្រូក​កើតកូន​នៅ​ខាងក្រោយ​ផ្ទះ ។ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​បាន​ឡើង​ទៅ​លើ​គ្រែ​ដេក​របស់​ស្ត្រី​រង​គ្រោះ ដែល​ដេក​ម្នាក់ឯង និង​បាន​ពោប​ពីលើ​ប៉ុនប៉ង​រំលោភ ។

ក្នុង​សកម្មភាព​ដែល​ជន​នេះ​ប៉ុនប៉ង​រំលោភ គឺ​ស្ត្រី​រង​គ្រោះ​បាន​ដេក​សម្ងំ​ស្ងៀម​ដោយ​នឹក​ស្មានថា​ជា​ប្តី​របស់​ខ្លួន ។ តែ​នៅ​ពេល​ដែល​ឮ​សំឡេង​ជនល្មើស​និយាយ​ថា «​ចែ​នៅ​ឲ្យ​ស្ងៀម​កុំ​មាត់​» ពេល​នោះ​ស្ត្រី​សង្ស័យ​ក៏​ភ្ញាក់ខ្លួន និង​បាន​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ភូមិ​ស្មានថា​ជា​ចោរ ។

ជនល្មើស​ក៏​ត្រូវ​អ្នក​ភូមិ​លើកគ្នា​ស្ទាក់​ចាប់ និង​បាន​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​ធាក់​ម្នាក់​១​ជើង​ទ្រោម​ខ្លួន ដេក​នៅ​នឹង​ដី​ទើប​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ ។ ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ក៏​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ