ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សប្រមាណ​1.400​នាក់​ជួយ​សង្គ្រោះ​កណ្តាល​សមុទ្រ

6 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​រាយការណ៍​ថា ជនអន្តោប្រវេសន៍​ដល់​ទៅ​ប្រមាណ​ជា​១.៤០០​នាក់ ជិះ​គរ​ជើង​គ្នា​ក្នុង​នាវា​ទាំងឡាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នា​ដែនទឹក​លី​ប៊ី ចំណែក​សាកសព​មនុស្ស​២​នាក់​ត្រូវ​បាន​រកឃើញ ។ ក្នុង​សេចក្តី​ប្រកាស​មួយ…

ប្រទេស​អ៊ីតា​លី ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​រាយការណ៍​ថា ជនអន្តោប្រវេសន៍​ដល់​ទៅ​ប្រមាណ​ជា​១.៤០០​នាក់ ជិះ​គរ​ជើង​គ្នា​ក្នុង​នាវា​ទាំងឡាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នា​ដែនទឹក​លី​ប៊ី ចំណែក​សាកសព​មនុស្ស​២​នាក់​ត្រូវ​បាន​រកឃើញ ។

ក្នុង​សេចក្តី​ប្រកាស​មួយ កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​បញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មួយ​ត្រូវ​បាន​ធ្វើ​ដោយ​រួម​សហការ​ជាមួយ​បេសកកម្ម​ខាងជើង​ទឹក​របស់​សហភាព​អឺរ៉ុប ដែល​មានឈ្មោះ​ថា SOPHIA ព្រមទាំង​បណ្តា​នាវា​នៃ​អង្គការ​មនុស្សធម៌​ទាំងឡាយ ។

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ជនអន្តោប្រវេសន៍​៩៧៤​នាក់ បាន​មក​ដល់​អ៊ី​តា​លី​តាម​សមុទ្រ ដែល​តិច​ជាង​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០១៧ ដែល​មាន​២.៣៩៣​នាក់។ ចំនួន​ជនអន្តោប្រវេសន៍​មក​ដល់​អ៊ី​តា​លី​កាលពី​ឆ្នាំ​២០១៧ មានការ​ចុះ​ថយ​១​ភាគ​៣ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ជាមួយ​ជនអន្តោប្រវេសន៍​១១៩.០០០​នាក់ ។

ជនអន្តោប្រវេសន៍​ដល់​ទៅ​ជាង​២០.០០០​នាក់​ស្លាប់​ក្នុង​សមុទ្រ​ពេល​ផ្សងព្រេង​កាត់​សមុទ្រ​មក​កាន់​អ៊ីតា​លី​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ