ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ខ្ញុំ​ចេះ

11 ឆ្នាំ មុន

​រថយន្ត​តូយ៉ូ​តា​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ ស្រាប់​តែ​មាន​រថយន្ត​ហ្វដ​​មួយ​គ្រឿង​​ទៀត​បើក​​ដេញ​តាម​យា៉ង​លឿន ​លុះ​តាម​ទាន់​ទន្ទឹម​គ្នា អ្នក​បើក​រថយន្ត​ហ្វដ​​សីុ​​ផ្លេ​ទីត! ទីត! ព្រម​ទាំង​ស្រែក​សួរ ៈ «នែ, បង​ឯង​ចេះ​​បើក​ឡាន​ទេ?» ។ ​អ្នក​បើក​​រថយន្ត​តូយ៉ូ​តា​នឹក​មួម៉ៅ​ខំ​បង្កើន​​​ល្បឿន​​ទៅ​ឱ្យ​ផុត តែ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ហ្វដ​​បង្កើន​​ល្បឿន​​រថយន្ត​របស់​ខ្លួន​ដែរ, ពេល​រថយន្ត​​ទាំង​ពីរ​

​រថយន្ត​តូយ៉ូ​តា​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ ស្រាប់​តែ​មាន​រថយន្ត​ហ្វដ​​មួយ​គ្រឿង​​ទៀត​បើក​​ដេញ​តាម​យា៉ង​លឿន ​លុះ​តាម​ទាន់​ទន្ទឹម​គ្នា អ្នក​បើក​រថយន្ត​ហ្វដ​​សីុ​​ផ្លេ​ទីត! ទីត! ព្រម​ទាំង​ស្រែក​សួរ ៈ «នែ, បង​ឯង​ចេះ​​បើក​ឡាន​ទេ?» ។ ​អ្នក​បើក​​រថយន្ត​តូយ៉ូ​តា​នឹក​មួម៉ៅ​ខំ​បង្កើន​​​ល្បឿន​​ទៅ​ឱ្យ​ផុត តែ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ហ្វដ​​បង្កើន​​ល្បឿន​​រថយន្ត​របស់​ខ្លួន​ដែរ, ពេល​រថយន្ត​​ទាំង​ពីរ​ទន្ទឹម​គ្នា​គេ​​ចុង​សីុ​ផ្លេ ព្រម​ទាំង​ស្រែក​សួរ​ដូច​មុន ៈ «បង​ឯង​ចេះ​បើក​ឡាន​ទេ?» ។ ​ដឹង​អី​លើក​នេះ​គេ​សួរ​ចប់​ស្រាប់​តែ​ភ្លាវ​ចង្កូត​ធ្លាក់​​ចុះ​ស្រែ​​​នៅ​ក្បែរ​ផ្លូវ ។

អ្នក​បើក​បរ​រថយន្ត​​តូយ៉ូ​តា​បញ្ឈប់​រថយន្ត​​បើក​ទ្វារ​ចុះ​សួរ ៈ
-មិន​ចេះ​បើក​រថយន្ត​ទេ​ឬអី?  
អ្នក​បើក​បរ​រថយន្ត​ហ្វដ​ដក​ដង្ហើម​វែង ៈ
-​បើ​ខ្ញុំ​ចេះ​មិន​មែន​​តាម​សួរ​បង​ឯង​ទេ៕