ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភិមានអាកាស​នឹង​ជួសជុលនា​ពេលឆាប់​ៗ​ខាង​មុខ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រាសាទភិមានអាកាស​អតីត​ព្រះ​បរមរាជវាំង​នៃ​ក្រុង​អង្គរធំ នឹង​ជួស​ជុល​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់​ថា CSA (Chinese government…

ខេត្តសៀមរាប ៖ ប្រាសាទភិមានអាកាស​អតីត​ព្រះ​បរមរាជវាំង​នៃ​ក្រុង​អង្គរធំ នឹង​ជួស​ជុល​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​អភិរក្ស​អង្គរ ហៅ​កាត់​ថា CSA (Chinese government team for Safegaurding Angkor) ។

តាម​កិច្ច​ពិភាក្សា​ដែល​ធ្លាប់​មាន​កន្លង​មករ​វាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិត​សភា​ចិន​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ កិច្ច​សហប្រតិបត្តិការ​ដើម្បី​ការ​ជួសជុល​ព្រះ​បរម​រាជវាំង​ទីង​ក្រុង​អង្គរធំ អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ នេះ។

តាម​សេចក្តី​ប្រកាស​រួម​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​លី ខឺ​ឈាង នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កាន់​កម្ពុជា ពី​ថ្ងៃ​ទី​១០-១១ ខែមករា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ជា​អធិបតី​នៃ​ការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​​គ្នា លើ​ឯកសារ​ចំនួន​១៩ ដែល​ក្នុង​នោះ​ក៏​មាន​ឯកសារ​ស្តី​ពី​លិខិត​ប្តូរ​សារ​នៃ​ពី​ការ​ជួសជុល​នៅ​រាជវាំង​ក្រុង​អង្គរធំ​ដែរ ។

CSA នៃ​សាធារណរដ្ឋ​មា​និ​ត​ចិន បាន​ចូលរួម​ជួសជុល​ប្រាសាទចៅសាយទេវតា​ក្នុង​ឆ្នាំ​១៩៩៨ និង​រួចរាល់​នៅ​ឆ្នាំ​២០០៨ ហើយ​ចាប់​ជួសជុល​ប្រា​សា​តាកែវ ចាប់ពី​ឆ្នាំ​២០០៧ បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ។ បច្ចុប្បន្ន CSA កំពុង​រៀបចំ​គម្រោង​ដើម្បី​ធ្វើការ​ជួសជុល​អតីត​រាជវាំង​ក្រុង​អង្គរធំ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ