ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ប៉ៃលិន​ថ្មី

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​១​ឆាកជីវិត​របស់​មនុស្សលោក គ្មាន​អ្វី​សប្បាយចិត្ត​ជាង​ឪពុក​ម្តាយ​ឃើញ​កូនចៅ​របស់​ខ្លួន​រកស៊ី​មានបាន រស់នៅ​សុខសាន្ត​ជួបជុំ​ក្រុម​គ្រួសារ និង​គ្មាន​អ្វី​វិសេស​ជាង​ឃើញ​កូន​របស់​ខ្លួន​ទទួល​បាន​នូវ​មុខ​តំណែង​ការងារ​នោះ​ទេ ។ ស្ថិត​ក្នុង​សភាព​ជរា​បន្តិច ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ហាក់បីដូច​មាន​ទឹកមុខ​ញញឹមញញែម​ខុស​ប្លែក​ពី​ធម្មតា…

ខេត្ត​ប៉ៃលិន ៖ ក្នុង​១​ឆាកជីវិត​របស់​មនុស្សលោក គ្មាន​អ្វី​សប្បាយចិត្ត​ជាង​ឪពុក​ម្តាយ​ឃើញ​កូនចៅ​របស់​ខ្លួន​រកស៊ី​មានបាន រស់នៅ​សុខសាន្ត​ជួបជុំ​ក្រុម​គ្រួសារ និង​គ្មាន​អ្វី​វិសេស​ជាង​ឃើញ​កូន​របស់​ខ្លួន​ទទួល​បាន​នូវ​មុខ​តំណែង​ការងារ​នោះ​ទេ ។ ស្ថិត​ក្នុង​សភាព​ជរា​បន្តិច ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ហាក់បីដូច​មាន​ទឹកមុខ​ញញឹមញញែម​ខុស​ប្លែក​ពី​ធម្មតា ដោយ​អារម្មណ៍​រំភើប​ញាប់​ញ័រ​ស្ទើរ​ហូរ​ទឹកភ្នែក បន្ទាប់​ពី​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ តាំងពី​ខេត្តកំពង់ឆ្នាំង រហូត​មក​ដល់​ខេត្ត​ប៉ៃលិន​ព្រំដែន​កម្ពុជា​ថៃ រួច​ដើរ​ឡើង​ទៅ​មើល​កូនប្រុស​របស់​ខ្លួន​ទទួល​បាន​នូវ​ការ​ប្រកាស​តែងតាំង​ធ្វើ​ជា​ប្រធាន​មន្ទីរ​ថ្មី ជំនួស​ឱ្យ​ប្រធាន​មន្ទីរ​ចាស់​ចូល​និវត្តន៍ ។

បើ​តាម​សម្តី​លោកយាយ​ចំណាស់​ម្នាក់​ឈ្មោះ ចក់ យី អាយុ​ជាង​៧០​ឆ្នាំ ត្រូវជា​ម្តាយ​របស់​លោក នុ​ត សោ​ភិ​រក្ស បាន​រៀបរាប់​ទាំង​សម្លេង​ភ័យ​ផង អរ​ផង ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាំងពី​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មក​ខេត្ត​ប៉ៃលិន អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដើម្បី​មក​ចូលរួម​អបរ​សាទរ​ការ​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កូនប្រុស​ច្បង​របស់​គាត់ ។

គាត់​បន្ត​ទៀត​ទាំង​សម្លេង​ហត់​បន្តិច​ថា គាត់​មានកូន​ចំនួន​៤​នាក់ កូនប្រុស​២​នាក់ កូនស្រី​២​នាក់ ហើយ​ពួក​គេ​ម្នាក់​ៗ សុទ្ធតែ​មានការ​ងារ​ធ្វើ​នៅ​តាម​មន្ទីរ​ស្ថាប័ន​គ្រប់​ៗ​គ្នា​អស់ហើយ ដោយឡែក​កូនស្រី​បាន​ប្តី​សុទ្ធតែ​ជា​អ្នកធ្វើការ​ក្នុង​ជួរ​មន្ត្រីរាជការ​ដែរ ។ គាត់​បញ្ជាក់​ថា ទោះបីជា​ដំណើរ​ដ៏​សែន​វែង​ឆ្ងាយ​ក៏​ដោយ ហើយ​គាត់​ស្ថិត​នៅ​ក្នុង​វ័យ​ជរា​បន្តិច​ក្តី តែ​បន្ទាប់​ពី​ឮដំណឹង​ថា កូនប្រុស​របស់​ខ្លួន​បាន​ឡើង​ឋានៈ​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​គាត់​មាន​សេចក្តី​អំណរ​រំភើប​រីករាយ​រហូត​ដល់​មិន​បាន​គិត​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​វ័យ​ចំណាស់​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត បន្ទាប់​ពី​ចូលរួម​សាទរ ការ​ឡើង​តំណែង​កូន​របស់​ខ្លួន​រួច គាត់​ក៏​នៅ​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​២​ទៅ​៣​ថ្ងៃ​បន្ត​ទៀត ដើម្បី​ចូលរួម​ពិធី​អា​ពា​ហ៍​ពិ​ពិពាហ៍​ចៅស្រី​របស់​ខ្លួន​បន្ត​ទៀត លុះ​រួចរាល់​ហើយ ទើប​ឡើង​រថយន្ត​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ។ គ្រាន់តែ​ឃើញ​កូន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​ថ្មី ហើយ​ឃើញ​ចៅស្រី​រៀប​ការ​ទៀត គាត់​ពិតជា​ដេក​លក់​ស្រួល គ្មាន​ទុក្ខ​កង្វល់​ឡើយ ។

ចំណែក​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ គង់ ណែន អាយុ​៦៩​ឆ្នាំ ត្រូវជា​ប្អូន​របស់​លោកយាយ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​គាត់​មក​ចូលរួម​អបអរសាទរ​នូវ​ការ​ទទួល​តំណែង​ថ្មី​របស់​ចៅ​ខ្លួន ហើយ​គាត់​មក​ដើម្បី​ជូនពរ​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ថែរក្សា​ចៅ​របស់​ខ្លួន ក្លាយទៅជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន ឱ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខ ។ លើស​ពី​នេះ គាត់​ឃើញ​មន្ត្រី​តូច​ធំ​ជា​ច្រើន​ចូលរួម​ក្នុង​កម្មវិធី​កាន់​តំណែង​ចៅ​របស់​គាត់​នេះ ធ្វើ​ឱ្យ​គាត់​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ នេះ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស​តែងតាំង លោក នុ​ត សោ​ភិ​រក្ស ជា​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ប៉ៃលិន ជំនួស​ឱ្យ លោក រាម សុ​មាន ដែល​ត្រូវ​ចូល​និវត្តន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ