ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល​ប្រើ​ធម៌​ក្តៅ បិទ​គ្លី​នី​ក​គ្មាន​ច្បាប់​២​កន្លែង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លេខាធិការដ្ឋាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ​គ្លីនិក​គ្មាន​ច្បាប់​ចំនួន​២​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០១៨ នៅ​ភូមិ​បា​វិត​កណ្តាល…

ខេត្តស្វាយរៀង ៖ លេខាធិការដ្ឋាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ​គ្លីនិក​គ្មាន​ច្បាប់​ចំនួន​២​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០១៨ នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

ការ​ចុះ​បិទ​គ្លីនិក​ខុសច្បាប់​នេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណា​រ៉ា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយនឹង​អនុគណៈ​ក​ម្មា​ការ លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល ខុសច្បាប់​ក្រុង​បា​វិត​លោក អ៊ុ​ង សា អភិបាលរង​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ពី​លោក គង់​ចាន់ ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នគរបាល និង​កងរាជអាវុធហត្ថ ខេត្ត និង​ក្រុង​បា​វិត​បាន​ចុះ​បិទ​គ្លីនិក​ចិន​គ្មាន​ច្បាប់​២​កន្លែង។

ទី​១.​គ្លីនិក យីហោ​ឈ្មោះ «​ថ្នាំ​ប្រទេស​ចិន​» នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត និង​ទី​២.​ដកហូត​អាជ្ញាប័ណ្ណ​បន្ទប់​ថែទាំ​ជំងឺ មួយ​កន្លែង​ទៀត ឈ្មោះ «​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ សន្តិភាព​ថ្មី​» នៅ​សង្កាត់​បា​វិត ក្រុង​បា​វិត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ