ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ពេទ្យទាំង​ក្នុង​ចិត្ត​គិតថា មាន​ហើយ ​បែរជា​ដឹង​រឿង​អកុសល​វិញ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺមហារីក​ថ្លើម ខណៈ​ពេល​ដែល​នាង​ទៅ​ពេទ្យ​ទាំង​ក្នុង​ចិត្ត​គិត​ថា មាន​ផ្ទៃពោះ​។ Xiao…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺមហារីក​ថ្លើម ខណៈ​ពេល​ដែល​នាង​ទៅ​ពេទ្យ​ទាំង​ក្នុង​ចិត្ត​គិត​ថា មាន​ផ្ទៃពោះ​។

Xiao Jia មាន​ច​ម្ង​ល់​លើ​ការ​ដុះពោះ​របស់​ខ្លួន ដោយ​គិត​ថា ជា​ការ​មាន​ផ្ទៃពោះ ព្រោះតែ​នាង​បាន​បាត់​រដូវ​។ រៀង​រាល់​យប់​នាង​តែងតែ​ឈឺពោះ ហើយ​ពោះ​នោះ​ចេះ​តែ​ប៉ោង​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​មិត្ត​រួម​មហាវិទ្យាល័យ​នាង​គិត​ថា នាង​មាន​ផ្ទៃពោះ​។

ក្រោយមក​នាង​ក៏​សម្រេចចិត្ត​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​រក​ឃើញ​ថា ពោះ​របស់​នាង​ផ្ទុក​ពេញ​សុទ្ធតែ​ទឹក​។ ទឹក​នោះ​គឺ​មក​ពី​ថ្លើម​របស់​នាង​មាន​ជំងឺមហារីក មិន​អាច​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ មហារីក​របស់​នាង​មិន​ស្រាល​ទេ ព្រោះ​វា​បាន​វិវត្តន៍​ដល់​ដំណាក់កាល​ទី​បួន​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​នៅ​មុន​ពេល​ឈឺ​តែងតែ​នៅ​រៀន​ដល់​យប់​ៗ ហើយ​មិនសូវ​ជា​បាន​គេង​គ្រប់គ្រាន់​នោះ​ទេ​។ គ្រូពេទ្យ​ប្រាប់​ថា នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់ខ្លួន​ឈឺ​ដូចនេះ ព្រោះថា ថ្លើម​អាច​នឹង​ខូច ប្រសិនបើ​យើង​មិន​គេង​បាន​គ្រប់គ្រាន់​។

នៅ​ពេល​ថ្ងៃ​វា​ធ្វើការ​ជាប់​រហូត តែ​ពេល​យប់​វា​បាន​សម្រាក​ខ្លះ ហើយ​អាច​ព្យាបាល​កន្លែង​ខូច​ៗ​របស់​វា​។ ប្រសិនបើ​យើង​មិន​គេង​គ្រប់គ្រាន់​នោះ​ទេ វា​នឹង​គ្មាន​ពេល​គ្រប់​សម្រាប់​ជួសជុល​ខ្លួនឯង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ