ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ថា ត្រៀមខ្លួន​ជួយ​សម្រួលការ​ចរចា​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា រុ​ស្ស៊ី​ត្រៀមខ្លួន​ជួយ​សម្រួល​ដល់​ការ​ចរចា​ទ្វេភាគី​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ងយ៉ាង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​៦​ភាគី ។…

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ អះអាង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា រុ​ស្ស៊ី​ត្រៀមខ្លួន​ជួយ​សម្រួល​ដល់​ការ​ចរចា​ទ្វេភាគី​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ងយ៉ាង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​៦​ភាគី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់​ថា យើង​ស្នើ​ដល់​គ្រប់​គ្នា​ឱ្យ​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់ ហើយ​បញ្ឈប់​រាល់​សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា ពិសេស​សកម្ម​ភាព​ទាំងឡាយ​ទាក់ទិន​ដល់​ប្រតិបត្តិការ​យោធា ក្នុង​នោះ​រួម​មានការ​បាញ់​មី​ស៊ី​ល ការ​សាកល្បង​នុយក្លេអ៊ែរ ព្រមទាំង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ទាំងឡាយ​ដែល​សហរដ្ឋ​អា​មេ​រិ​ក កូរ៉េ​ខាងត្បូង និង​ជប៉ុន​ធ្វើ​ក្នុង​តំបន់​នេះ ។

លោក​បន្ត​ថា រុ​ស្ស៊ី​ជួយ​ទ្រទ្រង់​យ៉ាង​សកម្ម​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​រវាង​បណ្តា​ភាគី​ទាក់ទិន​សំខាន់​ៗ​ពេល​ណា​ដែល​សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា​ទាំងនេះ​ត្រូវ​បញ្ឈប់ ។ ប្រសិនបើ​យើង​ពិភាក្សា​គ្នា​ពី​បញ្ហា​នុយក្លេអ៊ែរ រឿង​នេះ​ទាក់ទិន​សំខាន់​ដល់​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន ក៏​ប៉ុន្តែ​យើង​ត្រៀមខ្លួន​ផង​ដែរ​ចូលរួម​ចំណែក​ដល់​ការ​ចរចា​ទ្វេភាគី នោះ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរការ​៦​ភាគី ។

ការ​ចរចា​គ្នា​៦​ភាគី​ស្តី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​ចូលរួម​ដោយ​កូរ៉េ​ទាំង​២ ចិន សហរដ្ឋ​អា​មេ​រិ​ក រុ​ស្ស៊ី និង​ជប៉ុន ត្រូវ​ផ្អាក​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០០៨​មក ។

លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់​ថា រុ​ស្ស៊ី និង​ចិន​នឹង​រួម​សហការ​យ៉ាង​សកម្ម ដើម្បី​ឱ្យ​សម្រេច​បាន​ទិស​ដៅ​នេះ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្តួចផ្តើម​គំនិត​រួម​សម្រាប់​ការ​ឆ្លងកាត់​មួយ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ ដែល​ចង់​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា ។ លោក​ធ្វើការ​កត់​សម្គាល់ថា ការ​ដើរទៅ​មុខ​យឺត​បំផុត ព្រោះ​ក្រុង​វ៉ា​ស៊ី​ន​តោន​ហាក់​ចង់​ប្រើ​ដំណោះស្រាយ​យោធា ទោះបី​វា​នឹង​ត្រូវ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ​នានា​ក៏​ដោយ ។

លោក​ឡាវ​រ៉ូ​វ រំលឹក​ម្យ៉ាងទៀត​ថា រុ​ស្ស៊ី​ពុំ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​ស្តី​ពី​ឧបទ្វីប​កូរ៉េ​នៅ​ប្រទេស​កា​ណា​ដា នា​ថ្ងៃ​ទី​១៦ មក​រា នៅ​ទីក្រុង​វ៉ា​ន​គូ​វ័​រ​ឡើយ ។

តំណាង​របស់​ប្រទេស​២០​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីនោះ ដើម្បី​ឱ្យ​បណ្តា​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ ដែល​បែប​នេះ​នឹង​ចាប់បង្ខំ​ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចាត់ចែង​របស់​កា​ណា​ដា និង​សហរដ្ឋ​អា​មេ​រិ​ក តែ​ចិន និង​រុ​ស្ស៊ី​ពុំ​ចូលរួម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ