ពេល​ឈាម​ច្រមុះ និង​ពេទ្យនៅ​ឆ្ងាយ លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ


ការ​ឈាម​ច្រមុះ គឺជា​បញ្ហា​សុខភាព​ដែល​កើត​មាន​ជា​ញឹកញាប់ ហើយ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ផង​ដែរ ។ ការ​ឈាម​ច្រមុះ​ច្រើន​តែ​កើតឡើង​ដោយសារ​តែ​បញ្ហា​ជា​ច្រើន​ក្នុង​ភ្នាស​របស់​ច្រមុះ​ខាងក្នុង​ដូច​ជា មាន​របួស ឬ​ស្ងួត​ពេក ដែល​ជា​ហេតុ​នាំ​ដោយ​ដាច់ដោច​ដល់​សរសៃឈាម​ក្នុង​នោះ និង​បង្ក​ជា​ការ​ហូរ​ឈាម​តែ​ម្តង ។

ភាគច្រើន​ការ​ឈាម​ច្រមុះ​កើតឡើង​នៅ​ខ្ទង់ច្រមុះ​ខាង​មុខតែ​ម្តង ។ ចំពោះ​អ្នក​ដែល​មានការ​រលាក​ប្រហោង​ឆ្អឹងច្រមុះ ការ​ហូរ​ឈាម​ខុសធម្មតា​លើស​សម្ពាធ​ឈាម និង​អាលែកហ្ស៊ី​ច្រមុះ ពិតជា​ងាយ​មាន​អាការ​ឈាម​ច្រមុះ​នេះ​ណាស់ ។

វិធីសាស្ត្រ​ខ្លះ​ដែល​អាច​ជួយ​អ្នកគ្រប់គ្រង​ការ​ឈាម​ច្រមុះ​បាន​ដោយ​ខ្លួនឯង​៖
រក្សា​ជំហរ​ឲ្យ​ត្រឹមត្រូវ
នៅ​ពេល​ដឹង​ថា មូលហេតុ​នៃ​ការ​ឈាម​ច្រមុះ​មិនមែន​ជា​រឿង​ធ្ងន់​ដូច​ជា​គ្រាន់តែ​របួស​ធម្មតា​នោះ អ្នក​អាច​ប្រើ​វិធី​សង្គ្រោះ​បឋម​នៅផ្ទះ​ដើម្បី​គ្រប់គ្រង​ការ​ហូរ​ឈាម​ច្រមុះ​នេះ​បាន​ហើយ ។ ដំបូង​ឡើយ​ចូរ​រ​កន្លែង​ណា​សម​ស្រប​ដើម្បី​អង្គុយ ព្រោះ​កាលណា​ឈរ​កាន់តែ​យូរ ការ​ឈាម​ច្រមុះ​នឹង​កាន់តែ​ខ្លាំង ។ ចូរ​អង្គុយ​ចុះ ហើយ​ងើយ​ក្បាល​ឡើង​ទៅ​លើ តែ​មិន​ត្រូវ​ងើយ​ខ្លាំង​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់ក និង​បង្ក​ការ​ឈ្លក់​បាន ។ មិន​ត្រូវ​គេង​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ឈាម​ហូរ​កាន់តែ​ខ្លាំង ។ បន្ទាប់​មក​ចូរ​រក​កន្សែង​ដើម្បី​ខ្ទប់​ឈាម​ចេញពី​ច្រមុះ ។

ការ​ខ្ទប់​ឈាម​ចេញពី​ច្រមុះ
បើសិនជា​ឈាម​នៅ​តែ​មិន​ឈប់​ក្រោយ​ពី​ប្រើ​ម្រាមដៃ​ខ្ទប់​ពីរ​ពី​នាទី​ហើយ​នោះ ចូរ​ឈ្លី​ច្រមុះ​ផ្នែក​ខាងក្រោម​ដើម្បី​ជួយ​ឲ្យ​ឈាម​ឈប់​ហូរ ប៉ុន្តែ​មិន​ត្រូវធ្វើ​ខ្លាំង​ពេក​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ជាំ​ស្បែក​បាន ។ ចូរ​ឈ្លី​កន្លែង​នេះ​ប្រមាណ​១០​នាទី ហើយ​ឈប់​វិញ ។ បើសិនជា​នៅ​តែ​ហូរ​ឈាម​ទៀត ចូរ​ចង្ក​ត់​នៅ​កន្លែង​នេះ​១០​នាទី​ទៀត ។

ធ្វើ​ឲ្យ​ត្រជាក់
យក​ល្អ​អ្នកជំងឺ​គួរតែ​ចេញពី​កន្លែង​ដែល​ក្តៅ ឬ​មាន​សំណើម​នៅ​ពេល​ឈាម​ច្រមុះ​បែប​នេះ ។ ការ​បន្ថយ​សីតុណ្ហភាព​របស់​រាង​កាយ អាច​ជួយ​កាត់​បន្ថយ​លំហូរ​ឈាម​បាន ។ អ្នក​អាច​ធ្វើ​បែប​នេះ​តាម​រយៈ​ការ​នៅ​ក្នុង​កន្លែង ឬ​បន្ទប់​ដែល​ត្រជាក់ ឬ​បៀម​ដុំ​ទឹកកក​ក្នុង​មាត់ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ​បាន​កាន់តែ​លឿន​ជាង​ការ​ស្អំ​ទឹក​ក​នៅ​លើ​ច្រមុះ ឬ​ផ្នែក​ខាងក្រៅ​នៃ​រាង​កាយ​ថែម​ទៀត ។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​អ្នក​ដែល​ងាយ​នឹង​ឈាម​ច្រមុះ​ដោយសារ​តែ​កម្តៅ​ក្តៅ ។

បើសិនជា​អ្នក​មិន​មាន​ដុំ​ទឹកកក​ទេ អ្នក​អាច​ប្រើ​អ្វី​ផ្សេង​ជំនួស​បាន​ឲ្យ​តែ​ត្រជាក់ ដូច​ជា ទឹក​ត្រជាក់ ឬ​ផ្លែ​ឈើ​ក្លា​ស្សេ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នកជា​មនុស្ស​ដែល​ឧស្សាហ៍​ឈាម​ច្រមុះ​ញឹកញាប់​មែន​នោះ វិធីសាស្ត្រ​ខាងលើ​អាច​នឹង​មាន​ប្រយោជន៍​ណាស់​ចំពោះ​អ្នក ប៉ុន្តែ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​ដើម្បី​រក និង​ព្យាបាល​មូលហេតុ​របស់​វា​កុំ​ឲ្យ​កើតឡើង​នៅ​ថ្ងៃក្រោយ​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ