ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ដ៏ធំមួយ​ក្បាល​នេះ​ធ្វើ​ឲ្យ​សិស្ស​អត់​ហ៊ាន​ទៅ​រៀន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដំរី​យក្ស​ដ៏​ធំ​០១​ក្បាល ដែល​ឆ្លង​ព្រំដែន​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​មួយ ក្នុង​ចំណុច​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ហើយ​បង្ក​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​នៅ​ទីនោះ ពេល​នេះ​នៅ​តែ​បង្ក​ភ័យ​ខ្លាច​ដល់​សិស្សានុសិស្ស​មួយ​ចំនួន​មិន​ហ៊ាន​ទៅ​រៀន​ផង​ដែរ…

ខេត្តបន្ទាយមានជ័យ ៖ ដំរី​យក្ស​ដ៏​ធំ​០១​ក្បាល ដែល​ឆ្លង​ព្រំដែន​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​មួយ ក្នុង​ចំណុច​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ហើយ​បង្ក​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​នៅ​ទីនោះ ពេល​នេះ​នៅ​តែ​បង្ក​ភ័យ​ខ្លាច​ដល់​សិស្សានុសិស្ស​មួយ​ចំនួន​មិន​ហ៊ាន​ទៅ​រៀន​ផង​ដែរ ។

លោក​វរសេនីយ៍ទោ​បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​នេះ​ថា ពេល​នេះ​ដំរី​ដ៏​ធំ​ខាងលើ កំពុង​ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​ថ្ម​បាំង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​នៅឡើយ ។ លោក​បន្ត​ថា ដំរី​មួយ​ក្បាល​នេះ​ថ្វី​ត្បិត​តែ មិន​ទាន់​បង្ក​អន្តរាយ​ដល់​អាយុជីវិត​ពលរដ្ឋ ប៉ុន្តែ​វា​តែងតែ​មក​ផឹកទឹក​ពាង​របស់​អ្នកស្រុក និង​ធ្វើ​ឲ្យ​បែក​ពាងទឹក​ព្រមទាំង​ស៊ី​ផលដំណាំ​ពលរដ្ឋ​ទៀត​ផង ។

មិនតែប៉ុណ្ណោះ​ឲ្យ​តែ​ដល់​ម៉ោង​៥​ល្ងាច​ឡើង​ទៅ​គឺ​វា​មក​ឈរ​មុខ​សាលារៀន​ក្នុងភូមិ​នោះ និង​ស៊ី​អំពៅ​ដែល​នៅ​ក្បែរ​ៗ​សាលា​នោះ​ធ្វើ​ឲ្យ​សិស្សសាលា​មួយ​ចំនួន​លែង​ហ៊ាន​ទៅ​រៀន​ទៀត​ផង ។ លោក​បន្ត​ថា ដំរី​នោះ​ពេល​យប់​វា​ដើរ​ស៊ី​ដំណាំ​អ្នក​ភូមិ ឯ​ពេល​ថ្ងៃ​ចូល​ទៅ​ដេក​ក្នុង​ព្រៃ​បរិស្ថាន​រនាម​ដូន​សំ ព្រោះ​វា​ស្លូត ហើយ​ជា​ដំរី​ឈ្មោល ។ លោក​បញ្ជាក់​ថា កន្លង​មក​ក្រុម​អភិរក្ស​ថៃ គេ​បាន​មក​ទាក់ទង​តាម​រក​ដំរី ដើម្បី​យក​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​០២​ទៅ​០៣​ថ្ងៃនេះ មិនឃើញ​មក​កម្ពុជា​ទៀត​ទេ ។

បើ​ទោះជា​ដំរី​នោះ​ស្លូត​យ៉ាងណា​ក្តី​តែ​ដោយសារ ពលរដ្ឋ​រាយការណ៍​ថា ពួក​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព លោក​ឧត្តមសេនីយ៍ទោ​អាត់​ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក​ចុះ​ទៅ​ចំណុច​កើតហេតុ និង​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​តាម​បណ្តា​ភូមិ​ក្នុងស្រុក​ម៉ា​ឡៃ មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ