ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរហើ​រមិន​កាន់​លិខិតឆ្លងដែន​ប្រមូល​អប់រំ​ម្តង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា នេះ​បាន​ធ្វើការ​ប្រមូល​ជនជាតិ​ចិន​ដែល​តែងតែ​ដើរ​ប្រសេចប្រសាច​ក្នុង​ប្លុក​កាស៊ីណូ​អប់រំ​ដោយ​សារ​ពួក​គេ​មិន​កាន់​លិខិតឆ្លងដែន​តាម​ខ្លួន ។ លោក​វរសេនីយ៍ត្រី សេ​ម មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា នេះ​បាន​ធ្វើការ​ប្រមូល​ជនជាតិ​ចិន​ដែល​តែងតែ​ដើរ​ប្រសេចប្រសាច​ក្នុង​ប្លុក​កាស៊ីណូ​អប់រំ​ដោយ​សារ​ពួក​គេ​មិន​កាន់​លិខិតឆ្លងដែន​តាម​ខ្លួន ។

លោក​វរសេនីយ៍ត្រី សេ​ម មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា គិត​មក​ដល់​ម៉ោង​ជិត​១១​នេះ​មាន​ជនជាតិ​ចិន​ជិត​៦០​នាក់​ហើយ​ដែល​បាន​ប្រមូល​សាកសួរ​ថា តើ​ពួក​គេ​មាន​លិខិតឆ្លងដែន​ឬ​អត់ ។

លោក​បន្ត​ថា មិនមែន​ចាប់​ទេ​ជា​វិធានការ​អប់រំ​ឲ្យ​ពួក​គេ​ទៅ​ណា​មក​ណា​ត្រូវ​កាន់​លិខិតឆ្លងដែន​ជាប់​ខ្លួន​ដើម្បី​ងាយស្រួល ។ លោក​បន្ត​ថា​វិធានការ​នេះ​នឹង​ធ្វើ​ជា​បន្តបន្ទាប់​ចាប់ពី​ពេល​នេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ