ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​គ្រប់​គ្នា​រង​របួស​ពេញ​ផ្លូវ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ប្រុស​ស្រី​៩​នាក់​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ខណៈ​អ្នកបើកបរ​មិន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​កោង​ហើយ​នៅ​តែ​បន្ថែម​ល្បឿន បណ្តាល​ឱ្យ​រេ​ចង្កូត​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​បោក​ផ្ទប់​អ្នក​ជិះ​ទាំងអស់​ទៅ​លើ​ដី​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧…

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ប្រុស​ស្រី​៩​នាក់​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ខណៈ​អ្នកបើកបរ​មិន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​កោង​ហើយ​នៅ​តែ​បន្ថែម​ល្បឿន បណ្តាល​ឱ្យ​រេ​ចង្កូត​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​បោក​ផ្ទប់​អ្នក​ជិះ​ទាំងអស់​ទៅ​លើ​ដី​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ស្រះ​ឈូក​ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ចំនួន​០២​នាក់ របួសស្រាល​ម្នាក់ ចំណែក​អ្នក​ផ្សេង​ទៀត​រលាត់​ដៃជើង​តិចតួច​ដោយ​មាន​អ្នក​រួម​ដំណើរ​ទាំងអស់​ចំនួន​០៩​នាក់ ក្នុង​នោះ​ស្រី​០៣​នាក់ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ក្រឡាប់​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​នេះ​មក​ពី​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿន​លុះដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ចុះ​ទួល​ចាប់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​គោ​យន្ត​កន្ត្រៃ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ចរាចរ​ខេត្ត​រង់ចាំ​ម្ចាស់​មក​យក​ទៅ​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ