ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន​ផ្ទះសម្បែង​ដើម្បី​រក្សា​សន្តិភាព សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ការ​ក្លាយជា​កងកម្លាំងប្រដាប់អាវុធ គឺជា​អ្នក​ដែល​ហ៊ាន​លះបង់​ខ្លួនឯង​គ្រប់​បែប​យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ ដោយ​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ប្រពន្ធ​កូន ផ្ទះសម្បែង ក្នុង​ការ​បំពេញភារកិច្ច​ទាំង​យប់​ទាំង​ថ្ងៃ ចូលរួម​រក្សាសុខ​សុវត្ថិភាព សន្តិភាព…

ខេត្ត​ប៉ៃលិន ៖ ការ​ក្លាយជា​កងកម្លាំងប្រដាប់អាវុធ គឺជា​អ្នក​ដែល​ហ៊ាន​លះបង់​ខ្លួនឯង​គ្រប់​បែប​យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ ដោយ​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ប្រពន្ធ​កូន ផ្ទះសម្បែង ក្នុង​ការ​បំពេញភារកិច្ច​ទាំង​យប់​ទាំង​ថ្ងៃ ចូលរួម​រក្សាសុខ​សុវត្ថិភាព សន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​​​ជាតិ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហ​ភាព​​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​បាន​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ដល់​កងកម្លាំង​ទាំងអស់​ក្នុង​ខេត្ត​ប៉ៃលិន ។ លោក​បន្ត​ទៀត​ថា សូម​កោតសរសើរ​ដល់​កងក​ម្លាំ​រ​ប្រដាប់​អាវុធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​បំពេញភារកិច្ច តាម​តួនាទី​របស់​ខ្លួន ដើម្បី​ជាតិ និង​ប្រជាជន​ទូ​ទាំង​ប្រទេស ព្រោះ​បច្ចុប្បន្ន​រាជរដ្ឋា​ភិ​បាល​កម្ពុជា​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង និង​គ្រប់​កាលៈទេសៈ​ក្នុង​ការ​លើកកំពស់​ជីវ​ភាព​របស់​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​ផង​ដែរ ។

លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​កោតសរសើរ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រចាំ​ខេត្ត​ប៉ៃលិន​ថា ជា​និច្ចកាល សមត្ថកិច្ច បាន​បំពេញភារកិច្ច​ក្នុង​ការ​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធា​ណ​: ជួន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ព្រមទាំង​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ ដល់​សង្គម​ជាតិ​យ៉ាងច្រើន​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ដោយ​មាន​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន សុខ​សន្តិភាព មាន​ស្ថេ​រ​ភាព​នយោបាយ​ល្អ ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ចាប់តាំងពី​បាតដៃ​ទទេ​រហូត​មក​ដូច​សព្វ​ថ្ងៃនេះ ។

លោក​ឧត្តមសេនីយ៍ត្រី ជា ចាន​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​តំណាង​ឱ្យ​កងកម្លាំង​ទាំង​៣​ប្រភេទ​បានឱ្យ​ដឹង​ថា កន្លង​មក​កងកម្លាំង​ទាំងអស់​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​រក្សាសុខ​សុវត្ថិភាព​ជូន​សង្គម​ជាតិ​ទាំងមូល ព្រមទាំង​ចូលរួម​រក្សា​ស្ថេ​រ​ភាព​នយោបាយ​ក្នុង​ប្រទេស ព្រមទាំង​ប្តេជ្ញា​ចិត្ត ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​បន្ត​ទប់ស្កាត់​រាល់​ការ​ប្រមូលផ្តុំ​មនុស្ស​បង្កចលាចល​គ្រប់​រូបភាព​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ