ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុត​ឱសានវាទ​ចៅហ្វាយ​ក្រុង​ចាប់ផ្តើម​ប្រើ​វិធានការ​ក្តៅ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប៉ាយ​តាម​ដងផ្លូវ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្ទូច និង​លើកដាក់​រថយន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ខណៈ​ឱសានវាទ​បាន​មក​ដល់ ។ នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ប៉ាយ​តាម​ដងផ្លូវ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្ទូច និង​លើកដាក់​រថយន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ខណៈ​ឱសានវាទ​បាន​មក​ដល់ ។

នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ លោក សាន ស៊ា​ន ហូ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​​​ប៉ែ​ត​បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​ចុះ​ពិនិត្យ​មើល​ប៉ាយ​យីហោ​ផ្សេង​ៗ និង​សណ្តាប់​ធ្នាប់​​តាម​ដងផ្លូវ​ចាប់ពី​ចំណុច​រង្វង់​មូល​រហូត​ដល់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត ។

ជាមួយ​គ្នា​នេះ​ប៉ាយ​យីហោ​មួយ​ចំនួន​ត្រូវ​បាន​ស្ទូច​ចេញ​ឯ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ទទួលបញ្ញើរ​ដើម្បី​ប្រាក់​ក្នុង​បរិវេណ​ផ្លូវ​ចូល​ធ្វើការ​ជាប់ និង​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​ត្រូវ​បាន​អាជ្ញា​លើកដាក់​រថយន្ត​ផង​ដែរ ។

លោក សាន ស៊ា​ន ហូ​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​វិធានការ​នេះ​ចាប់ផ្តើម​អនុវត្តន៍​លោក​បាន​ចុះ​ណែនាំ​ផ្ទាល់ និង​មាន​ទាំង​ដាក់​មេក្រូ​ជូនដំណឹង​ជា​ច្រើន​ដង​រួច​ហើយ​ថា ដោយសារ​ចំណុច​ខ្លះ​ពុំ​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង និង​ណែនាំ​ម្យ៉ាង​ដល់​ពេល​កំណត់​ឱសាន​វាទ​ទើប​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ចាត់វិធានការ​តែ​ម្តង ។

លោក​បន្ត​ថា ចំពោះ​ម៉ូតូ​ដែល​លើកដាក់​រថយន្ត​យក​ទៅ​អធិការ​នគរបាល​ក្រុង​ពុំ​មាន​យក​ប្រាក់​សូ​ម្បី​តែ​១០០​រៀល គឺ​គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទៅ​ដាក់​ផ្ញើរ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​តទៅ​ទៀត​ព្រោះ​វា​ប៉ះពាល់​ដល់​សោភ័ណ​ភាព ។ ដោយឡែក​ម៉ូតូ​ដែល​អត់​បាន​បង់ពន្ធ​បើក​រក​ឃើញ និង​តម្រូវ​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ