ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូឃ្លីបបង្ហាញ​ពី​ជីវិត​តស៊ូទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​លេង​ហ្វេសប៊ុក

11 ឆ្នាំ មុន

រាជធានីភ្នំពេញៈ ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក មាន​វីដេ​អូ​ឃ្លីប​មួយ​បង្ហាញ​ពី​​​អ្នក​ធ្វើ​ចរាចរ​ចំណាស់​ម្នាក់កំពុង​ធ្វើ​ចរាចរណ៍​​​ដែល​កក​ស្ទះ​នៅ​ផ្លូវ​បំបែក​លូ៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានីភ្នំពេញ ហើយ​វីដេអូឃ្លីប​នេះ​កំពុង​តែអង្រួន​បេះ​ដូង​មិត្ត​អ្នក​ចូល​ទស្សនាដោយ​ក្តី​អាណិត​អាសូរបំផុត។​ទន្ទឹម​នឹង​នេះ ពួកគេ​បាន​​ចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្តិ​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ។ វីដេ​អូ​នេះ​បើ​គេ​ចាំ​មិន​ភ្លេច​ទេ គឺ​ស្ថានីយ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ចាក់​ផ្សាយ​កាល​ពី​ពេល​កន្លង​មក​នេះ ។

វីដេអូ​ឃ្លីប​នេះ​មាន​រយៈ​ពេល​៤​នាទី​ និង​២៥​វិនាទី ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់​មិត្ត​ភក្តិ​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ចំណង​ជើងមាន​សរសេរ​ឈ្មោះ​ថា លោក​អ៊ំ ហោ ម៉ៅ ។
មាន​ប្រិយមិត្ត​​ជា​ច្រើន​ដែល​​ទស្សនា​វីដេឃ្លីប​នេះ បានកោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារក្រោមកម្តៅ​ថ្ងៃ បញ្ជា​សញ្ញា​ចរាចណ៍​ឆ្វេង​ស្តាំ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ទោះ​បី​​ខ្លួន​មាន​វ័យ​ចំណាស់​ហើយ​ក្តី​។

ប្រិយមិត្ត​មួយ​រូប​ដែល​បាន​ដាក់​ឈ្មោះ នៅ​ក្នុង​គណនី​ហ្វេស​ប៊ុក​ថា Bunny Var បានសម្តែង​​ក្តី​អាណិត​អាសូរដល់​​លោក​ប៉ូលិស​ចំណាស់​រូប​នេះ ដោយ​បាន ​Commnent ថា «ខ្ញុំក៏ចូលរួម អាណិតរូបលោក ហោ ម៉ៅ ប៉ុន្តែយើងគួរជួយ​គាត់​តាមរូបភាពណា !» ។
​ប្រិយមិត្ត​ក្នុង​គណនី​មួយ​ទៀតឈ្មោះ Nhel Cheam បាន​សរសេរ​ថា «ពួកយើងត្រូវ​តែ​ចូលរួមជួយគាត់នៅ​អ្វីដែលអាចធ្វើទៅបាន នេះគឺជាលើកទីមួយ​ហើយដែលខ្ញុំ​បាន​ឃើញ​មន្រ្តីគំរូបែបនេះ» ។

ដោយ​ឡែក​ប្រិយមិត្ត​ម្នាក់​ទៀត ដែល​មាន​គណនីឈ្មោះ Zenya Loveliness បាន​សរសេរ​ថា « តើគាត់នៅឯណា ខ្ញុំ​តឹងចិត្តណាស់ដែល ឃើញបែបនេះទោះបីជាខ្ញុំមិនមែនជាអ្នកធូរធារ ក្តី​ តែខ្ញុំក៏​មិនទាន់​ពិបាកដូចគាត់​ដែរ ខ្ញុំអាសូរ​មនុស្សជាច្រើនដែលដូច​គាត់ និងលំបាកជាង​គាត់ខ្លាំង​ណាស់ បើសិនជា​ថ្ងៃណាមួយខ្ញុំ​អាច​រក​ស៊ីហើយ​មានលុយច្រើនខ្ញុំនឹងជួយ​គាត់ទាំង​អស់គ្នាអោយ​មាន​ការងារធ្វើនិងរស់នៅ​ប្រសើរ​ជាង​នេះ….» ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​​មាន​ប្រិយមិត្ត​ជា​ច្រើន​រាប់​មិន​អស់​​​សុទ្ធ​តែ​បាន​សរសេរ​រៀប​រាប់​ពី​ទឹក​ចិត្ត​អាណិត​អាសូរ​ដល់​បុរស​​ចំណាស់​រូប​នេះ ។

ទោះ​បី​ជា​យ៉ាង​ណា នេះ​គឺ​ជា​ជីវិត​ដែល​កើត​មក​ក្នុង​វាល​វដ្ត​សង្សា​រ ត្រូវ​តែ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ឆាក​ជីវិត មិន​ត្រូវ​បណ្តែត​បណ្តោយ​តាម​​ព្រហ្មលិខិត​ឡើយ ។ យើង​សូម​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​លោក​អ៊ំ​ហោ ម៉ៅ ដែល​បាន​ខិត​ខំ​បំពេញ​ការ​ងារ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ផ្លូវ​វេង​ស្រេងដែល​ជា​ផ្លូវ​មហា​កក​ស្ទះ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ។ ខ្សែ​ជីវិត​របស់​គាត់​ពិត​ជា​គួរ​ឱ្យ​សង្វេគ​ ជាង​នេះ​ទៅ​ទៀត​នោះ ភរិយា​របស់​គាត់​មាន​ជំងឺស្វិត​ដៃ​ជើង​ មិន​អាច​ដើរ​រួច​នោះ​ទេ ដូច្នេះ​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​នោះ​ទេ និង​ជា​បន្ទុក​របស់​លោក ហោ ម៉ៅ​ពេល​ត្រឡប់​ទៅ​ផ្ទះវិញ  ៕