ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​អេ​ត​ចាយ​ម្នាក់ ប្រទះ​ឃើញ​អាវុធ​AK47​មួយ​ដើម

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អាវុធ​វែង​មួយ​ដើម​ដែល​ប្រជាពលរដ្ឋ​អ្នក​ដើរ​អេ​ត​ចាយ​ម្នាក់​ប្រទះ​ឃើញ នៅ​ចុង​ព្រ​លាន​យន្តហោះ ហើយ​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ​នោះ បាន​បញ្ជូន​បន្ត​ទៅ​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ រោច​ខែបុស្ស ឆ្នាំរកា នព្វស័ក…

ខេត្តរតនគិរី ៖ អាវុធ​វែង​មួយ​ដើម​ដែល​ប្រជាពលរដ្ឋ​អ្នក​ដើរ​អេ​ត​ចាយ​ម្នាក់​ប្រទះ​ឃើញ នៅ​ចុង​ព្រ​លាន​យន្តហោះ ហើយ​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ​នោះ បាន​បញ្ជូន​បន្ត​ទៅ​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ រោច​ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨​នេះ​។ ហេតុការណ៍​ប្រទះ​ឃើញ​អាវុធ​នោះ​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី ថ្ងៃ​សៅរ៍ ១២​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ចុង​ព្រាន​យន្តហោះ ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។ យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រោយ​មានការ​ផ្ញា​ក់​ផ្អើល​ក្នុង​ពេល​ប្រទះ​ឃើញ​អាវុធ​ធន់​វែង​មួយ​ដើម​នោះ​ភ្លាម អ្នក​រើស​អេ​ត​ចាយ​ខាងលើ​បាន​រាយការណ៍​បន្ទាន់​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កាចា​ញ​ដែល​នៅ​កៀក​ក្បែរ​នោះ ដើម្បី​ត្រួតពិនិត្យ និង​នាំ​យក​ទៅ​រក្សា​ទុក​។

លោក សួន សា​វុ​ធ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ បាន​ឲ្យ​ក្រុម​អ្នក​ព័ត៌មាន​ដឹង​ថា អាវុធ​ខាងលើ​ជា​ប្រភេទ​ធុន​អាវុធ​AK47 មាន​បង់​មួយ និង​គ្រាប់​៥​គ្រាប់​។ ប្រជា​ព​រដ្ឋ​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ឈ្មោះ ឆុ​ន សា​រុំ ភេទ​ស្រី អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ប្រទះ​ឃើញ​នៅ​ចុង​ព្រ​លាន​យន្តហោះ ខណៈ​ដែល​គាត់​ដើរ​រើស​អេ​ត​ចាយ​។ ការ​ប្រទះ​ឃើញ​អាវុធ​ដ៏​គ្រោះ​ខាងលើ​នេះ គេ​សង្ស័យ​ថា អាច​មាន​ជន​លាក់​ទុក​បម្រុង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ណាមួយ​ហើយ​។ បច្ចុប្បន្ន​អាវុធ​ធុន​វែង​ខាងលើ​នោះ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ