ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺដង​ដាក់​គ្នា​ចុះឡើង ប៊ិះ​ដាច់​ចង្កេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ប៊ិះ​ដាច់​ចង្កេះ ត្រូវ​បាន​អ្នក​ជិតខាង និង​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន រួច​មក​ក៏​ផ្លែ​សម្តី​អួតអាង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់ ទប់​កំហឹង​មិន​បាន​ក៏​ទាញ​យក​ដាវ​សា​ម៉ូ​រ៉ៃ​ស្ទុះ​ទៅ​កាប់​ប្រហារ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ប៊ិះ​ដាច់​ចង្កេះ ត្រូវ​បាន​អ្នក​ជិតខាង និង​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន រួច​មក​ក៏​ផ្លែ​សម្តី​អួតអាង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់ ទប់​កំហឹង​មិន​បាន​ក៏​ទាញ​យក​ដាវ​សា​ម៉ូ​រ៉ៃ​ស្ទុះ​ទៅ​កាប់​ប្រហារ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

លោក​គង់ សំណាង នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហម ឌី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កសិករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សើ យា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ។ លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​កាប់​គ្នា​នេះ ដោយសារ​ជនសង្ស័យ​បាន ផឹកស៊ី​នៅ​ក្នុងផ្ទះ ឯ​ជន​រង​គ្រោះ​ផឹកស៊ី​នៅ​ក្រៅ​ផ្ទះ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​កើតហេតុ​នោះ ពួក​គេ​បាន​មក​ជួបជុំ​គ្នា​ហើយ​ក៏​និយាយ​ឌឺដង​ដាក់​គ្នា​ពេល​ស្រវឹង​ហ្នឹង ។ ពេល​នោះ​ជនសង្ស័យ​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​នោះ​មក​ដាក់​ពីមុខ​ដោយ​មិន​ទាន់​បាន​កាប់​នៅឡើយ​ទេ ហើយ​ជន​រង​គ្រោះ​នៅ​តែ​ឌឺ​ដាក់​ទៀត​ដោយ​ថា «​បើ​ចង់​ហ៊ាន​កាប់ ក៏​កាប់​មក អ​ញ្ចឹ​ង​ទៅ​ណឹះ » ហើយ​ជនសង្ស័យ​ក៏​យក​កាំបិត​កាប់​សម្រេច​កាប់​តែ​ម្តង​ទៅ ។ គ្មាន​រឿង​អ្វី​ធំដុំ​នោះ​ទេ មានរឿង​តែ​ប៉ុណ្ណឹង​ឯង រួច​កាប់​ហើយ​ជន​រង​គ្រោះ បាន​អ្នក​ជិតខាង​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​អ្នក​ជិតខាង​បាន​តេ​មក​ប៉ុស្តិ៍​នគរបាល លោក​ក៏​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ទៅ ។ លោក​បញ្ជាក់​ទៀត​ថា ការ​កាប់​គ្នា​នេះ គឺ​កើតឡើង​នៅ​កន្លែងផ្ទះ​ជួល ខេត្ត​ប៉ៃលិន​ដែល​ធ្វើ​សម្រាប់​ជួល​ឱ្យ​កម្មករ​ស្នាក់​នៅ ។

ចំណែក លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ ខាង​មន្ត្រី​លោក​កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត ឱ្យ​ចាត់ការ​បន្ត ។ លុះ​គ្រូពេទ្យ​ឃើញ​របួស​ធ្ងន់ធ្ងរ​ពេក មិន​អាច​ជួយ​បាន​ទើប​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ភ្លាម​ៗ ។ ចំណែក​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយ​ត្រូវ​គ្រូពេទ្យ​ដេរ​ជាង​៤០​ថ្នេរ ។
សូម​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ អំពើ​ហិង្សា​កើតឡើង​ចំពោះ​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង ក្រុងប៉ៃលិន ដោយសារ​តែ​ឥទ្ធិពល​គ្រឿង​ស្រវឹង បណ្តាល​ឱ្យ​អ្នកខ្លះ ត្រូវ​នគរបាល​ហៅ​ទៅ​អប់​រំជា​ច្រើន​លើក​ច្រើន​សារ និង​អ្នកខ្លះ​ទៀត​លេង​លះ​គ្នា​ធ្វើ​ឱ្យ​កូន​តូច​ៗ ក្លាយទៅជា​កំព្រា​វេទនា​គួរ​ឱ្យ​សង្វេគ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ