ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ម្ដា​យមក​ពី​ការ​បងប្អូន​ ស្រាប់តែ​ជួប​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដឹក​ម្ដាយ​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ បើករថយន្ត​បុក​លូ​ដាក់​បាំង​ផ្លូវ​ទើប​និង​ចាក់​បេតុង​ហើយ​ថ្មី​ៗ​បណ្ដាល​ឲ្យ​ម្ដាយ​រង​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​ចរច​រា​ណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ឌួ​ង​ងៀប ហៅ​ផ្លូវ​សេះស…

រាជធានី​ភ្នំពេញ ៖ ដឹក​ម្ដាយ​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ បើករថយន្ត​បុក​លូ​ដាក់​បាំង​ផ្លូវ​ទើប​និង​ចាក់​បេតុង​ហើយ​ថ្មី​ៗ​បណ្ដាល​ឲ្យ​ម្ដាយ​រង​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​ចរច​រា​ណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ឌួ​ង​ងៀប ហៅ​ផ្លូវ​សេះស ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បៃ​ក្អម ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​២k -១៥៨៧ រង​ការ​ខូចខាត​បែក​កាង​ខាង​មុខ អ្នកបើកបរ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ រង​របួសធ្ងន់​គឺ​ម្តាយ ។

ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​រថយន្ត​បង្ក​បើក​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ដឹក​ម្តា​យមក​ពី​ការ​បងប្អូន​នៅ​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈ​ពេល​បើករថយន្ត​មក​ដល់​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ដួង​ងៀប​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង ដោយសារ​បើក​លឿន​ពេក គួប​ផ្សំ និង​ផ្លូវ​ងងឹត​ផង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​លូ​ដែក​គេ​ដាក់​បាំង​ផ្លូវ ដែល​ទើប និង​ចាក់​បេតុង​ហើយ​ថ្មី​មិន​ឲ្យ​រថយន្ត​ធុន​ធំ បើក​ឆ្លងកាត់​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បែក​លូ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព​បុក​ត្រូវ​ស្ត្រី​ជា​ម្តាយ​រង​របួសធ្ងន់ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

រីឯតៃកុង​ក៏​មិន​បាន​រត់គេច​ខ្លួន​ទេ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទុក​ឲ្យ​សមត្ថកិច្ច ដោយសារ​តែ​សមត្ថកិច្ច​យូរ​មក​ដល់ ពេល​ម្ចាស់​រថយន្ត​សម្រេច បើករថយន្ត​ទៅ​ជុស​ជួល​ដោយ​ខ្លួនឯង​មិន​រំខាន​ដល់​សម្ថ​កិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ