ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ក្លែម​សាច់​ឆ្កែ ទាស់សម្ដី​គ្នា​ទាញ​ខ្វែវ​កា.ប់​ប៊ិះ​ធ្លាយ​ខួរ​ស្លា.ប់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​កម្មករ​ម្នាក់ រង​របួស​រយះ​ក្បាល​ផ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ខណ​:​សម្រាក​ពី​ការងារ​ជា​កម្មករ ក៏​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​៤​ទៅ​៥​នាក់ រហូត​ដល់​ស្រវឹង​ជោកជាំ ជជែក​គ្នា​លេងសើច​ចុះឡើង​ៗ ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា…

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​កម្មករ​ម្នាក់ រង​របួស​រយះ​ក្បាល​ផ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ខណ​:​សម្រាក​ពី​ការងារ​ជា​កម្មករ ក៏​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​៤​ទៅ​៥​នាក់ រហូត​ដល់​ស្រវឹង​ជោកជាំ ជជែក​គ្នា​លេងសើច​ចុះឡើង​ៗ ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា រហូត​ដល់​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ប៊ិះ​ធ្លាយ​ខួរ​ស្លាប់​តែ​ម្តង ។ ក្រោយ​ពី​កាប់​ប្រហារ​ដោយសារ​ទាស់​ពាក្យ​សម្តី​បន្តិចបន្តួច​រួច​មក ត្រូវ​បាន​នគរបាល​ចាប់​ក្របួច​ភ្លាម​ៗ ។

ហេតុការណ៍​ខាង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ភ្នំ​កេះ ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រ៉េ​ត សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដោយ​បាន​យក​កាំបិត​ខ្វែវ​ដង​វែង​កាប់ ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ត្រង់​ក្បាល​ពីមុខ​ផ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ជន​រង​គ្រោះ មានឈ្មោះ ខៀវ សង្ហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ របួស​ផុង​លលា​ដ៏​ក្បាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឱ្យ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

លោក​បាន​បន្ត​ទៀត​ថា មុន​ដំបូង​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ឈប់​សម្រាក​ពី​ការងារ​ជា​កម្មករ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​ថៅកែរ​ម្នាក់ ហើយ​ក៏​បបួល​នាំ​មិត្តភក្តិ​ផ្សង​ៗ​ទៀត ទិញ​ស្រា​.​សយ​កមក​ជួបជុំ​ផឹកស៊ី ក្លែម​សាច់​ពិសេស (​សាច់​ឆ្កែ​) តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃ ស្រាប់តែ​ជជែក​គ្នា​លេងសើច​ចុះឡើង​ៗ ទើប​ជន​ដៃដល់​បាន​ទាញ​យក​ខ្វែវ បម្រុង​កាប់​ផ្តាច់​ក្បាល​ជន​រង​គ្រោះ លុះ​ពេល​ងាក​ទាន់​ទើប​មុត​ត្រូវ​ចំហៀង​ខាងស្តាំ​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ដេរ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែកឯ​ជន​ដៃដល់ ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ