ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ចុះ​ត្រួតពិនិត្យ​និង​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ផ្លូវ​គោក​​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​តម្លាភាព​ថែម​ទៀត​នោះ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​បាន​ចេញ​អនុវត្ត​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​នៅ​ក្នុង​ខេត្ត​ដើម្បី​ធានា​ការពារ​បាន​នូវ សន្តិសុខ និង​សុវត្ថិភាព ចរាចរណ៍…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ផ្លូវ​គោក​​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​តម្លាភាព​ថែម​ទៀត​នោះ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​បាន​ចេញ​អនុវត្ត​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​នៅ​ក្នុង​ខេត្ត​ដើម្បី​ធានា​ការពារ​បាន​នូវ សន្តិសុខ និង​សុវត្ថិភាព ចរាចរណ៍ ជូន​ប្រជាពល​រដ្ឋ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​គ្មាន​មួក​សុវត្ថិភាព និង​ផាកពិន័យ ទៅ​តាម​ច្បាប់ និង​ឲ្យ​ពួក​គាត់​ទិញ​មួក​យក​មក​ពាក់​នៅ​នឹង​កន្លែង​ត្រួតពិនិត្យ​ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចាកចេញ​បាន ។

ក្នុង​នាម​កងកម្លាំង​នគរបាល​ខេត្ត​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្ត សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​ពេល​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ដាក់​ខ្សែ​ក្រ​វ៉ា​ត់ និង​បើកបរ​មិន​ត្រូវ​ឲ្យ​លើស​ល្បឿន​ដែល​បាន​កំណត់​ត្រូវ​ចេះ​យោក​យល់​អធ្យាស្រ័យ​គ្នា និង​ត្រូវ​គោរព​នូវ គំនូស​ញ្ញា ភ្លើង​សញ្ញា ស្លាក​សញ្ញា និង​ការ​បញ្ជា​ចរាចរណ៍​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញការ​បើកបរ​មិន​ត្រូវ​មាន​ជាតិ​ស្រវឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ