ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី មក​បំពេញ​បំណង​ផលិតករ និង​ទស្សនិកជន​ជា​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អម្ពរ ទេវី បាន​មក​ពី​អា​មេ​រិ​ក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​តាម​ការ​ស្នើ​សុំ​ពី​ផលិតករ​នៅ​ក្នុងស្រុក ។ ដំណើរ​មក​កម្ពុជា​របស់​អ្នក​នាង​អម្ពរ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អម្ពរ ទេវី បាន​មក​ពី​អា​មេ​រិ​ក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​តាម​ការ​ស្នើ​សុំ​ពី​ផលិតករ​នៅ​ក្នុងស្រុក ។

ដំណើរ​មក​កម្ពុជា​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ​គឺ​ដូច​លើក​មុន​ដែរ គឺ​មក​ជាមួយ​កូនប្រុស​ស្រី​របស់​នាង​ដោយ​មិន​មាន​វត្តមាន​ស្វាមី​របស់​នាង​មក​ជាមួយ​ទេ ។

អ្នក​នាង​អម្ពរ ទេវី បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​អំឡុង​ម៉ោង​១​រសៀល ជាមួយនឹង​ការ​រង់ចាំ​ទទួល​ស្វាគមន៍​ពី​សាច់ញាតិ អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ សិល្បករ ជា​ពិសេស​អ្នកដឹកនាំ​រឿង​ដែល​អ្នក​នាង​ត្រូវ​សម្តែង​ជូន ។ ក្រៅពី​នេះ​មាន​មហាជន​ច្រើន​កុះករ​ស្វាគមន៍ អបអរសាទរ​ដែរ ។

ការ​វិល​មក​កាន់​ទឹកដី​កំណើត​នា​ពេល​នេះ​តារាភាពយន្ត​ជើង​ចាស់​អ្នក​នាង​អម្ពរ ទេវី បាន​សម្តែង​ការ​អរគុណ​ដល់​បណ្តា​ទស្សនិកជន​ទាំងអស់ ដែល​នៅ​តែ​គាំទ្រ​ការ​សម្តែង​របស់​នាង​រហូត​មក​ដល់​ពេល​នេះ ។

អ្នក​នាង​អម្ពរ ទេវី នឹង​ចូលរួម​សម្តែង​ជា​តួអង្គ​ស្ត្រី​រឹងប៉ឹង​មួ​ួ​យ​រូប​ដែល​ជា​អ្នក​បណ្តាក់ទុន​រកស៊ី ។ នាង​រំពឹង​ថា ភាពយន្ត​ថ្មី​នេះ​នឹង​ទទួល​ការ​បាន​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ដ្បិត​មាន​រសជាតិ​ខុស​ពី​រឿង​មុន ។

អ្នក​នាង​អម្ពរ ទេវី ដែល​បាន​ទៅ​សាង​ជីវិត​លើ​ទឹកដី​អា​មេ​រិ​ក​ហើយ​នោះ មើលឃើញ​ថា​បច្ចុប្បន្ន​នេះ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​មានការ​រីក​ចម្រើន​ខ្លាំង ។

ការ​វិល​មក​កាន់​ទឹកដី​កំណើត​ជា​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី តប​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​ផលិតកម្ម RED PICTURE ដែល​ឲ្យ​នាង​ចូលរួម​សម្តែង​រឿង​«​ឆន្ទា​» ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​CTN ។

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​នាង​អម្ពរ ទេវី ធ្លាប់​បាន​មក​ចូលរួម​សម្តែង​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ។

អ្នក​នាង​អម្ពរ ទេវី គ្រោង​នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប្រមាណ​២​ខែ ដើម្បី​ចូលរួម​ថត​បំពេញ​ប្លង់​ក្នុង​ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង ។

ការ​វិល​មក​កាន់​ស្រុក​កំណើត​ដើម្បី​ថត​ខ្សែភាពយន្ត​របស់​តារា​សម្តែង​អ្នក​នាង​អម្ពរ ទេវី នេះ​ត្រូវ​ទស្ស​និក​ជា​ច្រើន​សម្តែង​ការ​ស្វាគមន៍ និង​អបអរ ខណៈ​ពេល​កេរ្តិ៍ឈ្មោះ​របស់​នាង​មិន​ទាន់​រលុប​ចេញពី​បេះដូង​ទស្សនិកជន​នៅ​ក្នុងស្រុក​នៅឡើយ ។

អ្នក​នាង​អម្ពរ ទេវី ធ្លាប់​និយាយ​ថាបើ​ទោះបីជា​នាង​បានរ​សាត់អណ្តែត​ទៅ​កាន់​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​និស្ស័យ​ជា​អ្នកសិល្បៈ​របស់​នាង​ហាក់​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ ។

ដោយឡែក​អតីត​ស្វាមី​របស់​អ្នក​នាង​អម្ពរ ទេវី គឺ​លោក​ពេជ្រ ភា​រុណ ធ្លាប់​បាន​អះអាង​ថា ក្នុង​នាម​ជា​អ្នក​រាប់​ខាន​គ្នា លោក​នៅ​តែ​ចាំ​ទទួល​ស្វាគមន៍​អតីត​ភរិយា​របស់​លោក​ជា​និច្ច​នៅ​ពេល​ដែល​នាង​មក​កាន់​ស្រុក​ខ្មែរ ម្តង​ៗ ។ ការ​ទទួល​របស់​លោក​គឺ​មិនមែន​ក្នុង​នាម​ប្តី​ប្រពន្ធ​ទេ ពោល​គឺ​លោក​ចាំ​ប្រឹក្សា​យោបល់ និង​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ទាំងអស់​ព័ន្ធ​ទៅ​នឹង​ការ​ចង់បាន​របស់​អម្ពរ ទេវី ក្នុង​ការ​ចូលរួម​ថត​ភាពយន្ត ។

លោក​ពេជ្រ ភិ​រុណ ប​ព្ជា​ក់ថា​សម្ព័ន្ធភាព​ស្នេហា​រវាង​លោក និង​អ្នក​នាង​អម្ពរ ទេវី បាន​កាត់​ផ្តាច់​ច្រើន​ឆ្នាំ​ហើយ មិន​អាច​វិល​ទៅ​រក​សភាព​ដើម​វិញ​បាន​ឡើយ ក្នុង​ពេល​នាង​បាន​សាង​ជីវិត​ថ្មី​ជាមួយ​ស្វាមី​លើ​ទឹកដី​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ