សិស្ស​ក្រីក្រ​នៅ​ស្រុក​ស្រីស្នំ​ត្រុ​វ​បាន​ក្រុមហ៊ុន​មួយ​ចែក​កង់​និង​សម្លៀក​បំពាក់


ខេត្តសៀមរាប ៖ សិស្ស​ក្រីក្រ​នៅ​សាលា​បឋម​សិក្សា ក្លាំ​ង ហា​យ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ត្រូវ​បាន​ទទួល​អំណោយ​នូវ កង់​៧០​គ្រឿង និង​សម្លៀក​បំពាក់​ដល់​សិស្ស​ក្រីក្រ​ជា​លើក​ទី​៣​ពី​ក្រុមហ៊ុន Yang Gi Cambodia Sang hwang ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ជា​របស់​ជនជាតិ​កូរ៉េ ផ្តល់​តាម​រយៈ​លោកនាយក​សាលា ក្លាំ​ង ហា​យ ស្រុក​ស្រីស្នំ ខេត្តសៀមរាប នា​ថ្ងៃ​ទី​១២ ខែ មក​រា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា ក្លាំ​ង ហា​យ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតា បិតា ជា​ច្រើន​នាក់​ផង​ដែរ ។

ក្នុង​នោះ​ដែរ​លោក អ៊ឹម ឃើ​ន នាយក​សាលា ក្លាំ​ង ហា​យ ស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ក្រុមហ៊ុន Yang Gi Cambodia Sang hwang ដែល​កន្លង​​មក​តែងតែ​ជួយ​ដល់​សាលា​បឋម​សិក្សា ក្លាំ​ង ហា​យ យើង​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។

លោក​បាន​បន្ត​ថា ជាក់ស្តែង​នា​ពេល​ក្រុមហ៊ុន​នេះ​បាន​មក​ផ្តល់​កង់​ដល់​សិស្ស​ក្រីក្រ​ចំនួន​៧០​គ្រឿង និង​សម្លៀក​បំពាក់​មួយ​ចំនួន​ជា​លើក​ទី​៣​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ស្លៀកពាក់​មក​សិក្សា​ដែល​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលារៀន ជា​សិស្ស​នៃ​ក្រុម​គ្រួសារ​ដែល​មាន ជីវភាព​ខ្វះខាត នៅ​តាម​តំបន់​ដាច់​ស្រយាល​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​៣​ក្នុង​នោះ​មាន លើក​ទី​១-​ចែក​អំណោយ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧, លើក​ទី​២-​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ និង​លើក​ទី​៣-​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ហើយ ដែល​ក្រុមហ៊ុន Yang Gi Cambodia Sang hwang នោះ​បាន​មក​ធ្វើការ​ចែក​កង់​ចំនួន​៧០​គ្រឿង និង​សម្លៀក​បំពាក់ សិស្សសាលា មួយ​ចំនួន​ដើម្បី​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ​នៅ​ក្នុង​សាលា​បឋម​សិក្សា ក្លាំ​ង ហា​យ ដែល​ជួប​ការ​លំបាក ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គឺ​ពិតជា​សក្ខីកម្ម​មួយ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ជម្រុញ​ឱ្យ​កុមារ និង​យុវជន​បាន​ចូល​រៀន និង​បាន​ផ្តល់​ឱកាស​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស ដែល​បាន និង​កំពុង​ជួប​ការ​លំបាក​មាន​លទ្ធភាព​ក្នុង​ការ​មក​រៀន​បាន​ទាន់​ពេលវេលា​ផង​ដែរ ៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ