ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ថា​មុខរបរ​បិតស្រា​ចិញ្ចឹម​ជ្រូក​មិន​ចំណេញ អ្នក​ព្រៃវែង​កំពុង​កាក់កប់​របរ​នេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ពេល​កន្លង​មក​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ថា​នៅ​ទីណា​ទេ ជា​ពិសេស​អ្នក​ខេត្តព្រៃវែង​បាន​បោះបង់​មុខរបរ​បិត​ស្រាស​ចិញ្ចឹម​ជ្រូក​លក់​ស្ទើរតែ​គ្រប់​គ្នា​អស់​ទៅ​ហើយ ដោយសារ​តែ​មុខរបរ​នេះ​រក​ប្រាក់​ចំណេញ​លែង​បាន ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​អ្នក​ដែល​នៅ​តស៊ូ​ក្រាញននៀល​លើ​មុខរបរ​នេះ​បែរជា​អះអាង​ថា កំពុង​កាក់កប​ខ្លាំង​ទៅ​វិញ​បើ​ទោះបីជា​ស្រា​បៀរ ស្រា​ដប​គ្រប់​ប្រភេទ កំពុង​វាយលុក​ខ្លាំង​នៅ​លើ​ទីផ្សារ​ក៏​ដោយ ។…

ខេត្តព្រៃវែង ៖ នា​ពេល​កន្លង​មក​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ថា​នៅ​ទីណា​ទេ ជា​ពិសេស​អ្នក​ខេត្តព្រៃវែង​បាន​បោះបង់​មុខរបរ​បិត​ស្រាស​ចិញ្ចឹម​ជ្រូក​លក់​ស្ទើរតែ​គ្រប់​គ្នា​អស់​ទៅ​ហើយ ដោយសារ​តែ​មុខរបរ​នេះ​រក​ប្រាក់​ចំណេញ​លែង​បាន ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​អ្នក​ដែល​នៅ​តស៊ូ​ក្រាញននៀល​លើ​មុខរបរ​នេះ​បែរជា​អះអាង​ថា កំពុង​កាក់កប​ខ្លាំង​ទៅ​វិញ​បើ​ទោះបីជា​ស្រា​បៀរ ស្រា​ដប​គ្រប់​ប្រភេទ កំពុង​វាយលុក​ខ្លាំង​នៅ​លើ​ទីផ្សារ​ក៏​ដោយ ។

លោក ហាន ហុង អាយុ​៥២​ឆ្នាំ ដែល​បាន​ចាប់​យកមុខ​របរ​បិត​ស្រាស​ចិញ្ចឹម​ជ្រូក​លក់​នៅ​ភូមិ​កំពង់​​ប្រាំង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មក​ហើយ​នោះ បាន​​ឲ្យ​ដឹង​ថា ពី​មុន​អ្នក​បិតស្រា​ចិញ្ចឹម​ជ្រូក​លក់​មាន​ចំនួន​ច្រើន​ណាស់​ធ្វើ​ឱ្យ​តម្លៃ​ស្រាស​លក់​មិន​បាន​​ថ្លៃ​នោះ​ទេ លើស​ពី​នេះ​ចំណី​ជ្រូក​ឡើងថ្លៃ ឯ​សាច់​ជ្រូក​បែរជា​ចុះថោក ជា​ហេតុ​ធ្វើ​ឱ្យ​មុខរបរ​មួយ​​នេះ​លែង​មាន​ប្រាក់​ចំណេញ រហូត​ធ្វើ​ឱ្យ​ក្រុម​អ្នក​បិតស្រា​ចិញ្ចឹម​ជ្រូក ប្រមាណ​ជា​៩០​ភាគរយ​បាន​​បោះបង់​មុខរបរ​នេះ​ចោល ហើយ​ងាក​ទៅ​ចាប់​យកមុខ​របរ​ថ្មី​មក​ជំនួស​វិញ ។

ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​នៅ​ពេល​ដែល​គ្រប់​គ្នា​បោះបង់​មុខរបរ​នេះ​ចោល​អស់ បាន​ធ្វើ​ឱ្យ​តម្លៃ​ស្រាស​លក់​បាន​ថ្លៃ​ជាង​មុន​ដែល​ពី​មុន​ស្រាស​ក្នុង​១​លី​ត្រលក់​បាន​តម្លៃ​តែ​៧​ទៅ​៨​រយ​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​លក់​បាន​១៥០០​រៀល ។

លោក ហាន ហុង បាន​បញ្ជាក់​ទៀត​ថា ក្នុង​១​ថ្ងៃ​គាត់​បិតស្រា​សបាន​ពី​១៣០​ទៅ​១៥០​លី​ត្រដែ​លអាច​រក​ប្រាក់​ចំណេញ​បាន​ពី​៤​ទៅ​៥​ម៉ឺន​រៀល ព្រមទាំង​បាន​បាយ​ស្រា​ចិញ្ចឹម​ជ្រូក​ថែម​ទៀត ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​គាត់​ធូរធារ​ច្រើន​ណាស់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្លាប់​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​ប្រកប​មុខរបរ​បិត​ស្រាស​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​លើ​បញ្ហា​អនាម័យ​ទីតាំង​ផលិត និង​គុណភាព​ស្រា ធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា ជា​ពិសេស​ស្រាស​ដែល​ដាក់​លក់​ត្រូវ​ដាក់​អក្សរ​បញ្ជាក់​ពី​ប្រភព​ដើម ឬ​អា​ស័​យ​ដ្ឋា​ន​ផលិត​ឱ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ស្រាវជ្រាវ​នៅ​ពេល​មាន​បញ្ហា​កើតឡើង​ដោយសារ​ស្រា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ