ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​​ ​នឹងជួប​​ក្រុម Green ICT United ជាលក្ខណៈមិត្តភាព

11 ឆ្នាំ មុន

រាជធានីភ្នំពេញៈ នៅ​​ថ្ងៃ​សៅរ៍​ ទី​១ ខែធ្នូ ឆ្នាំ​២០១២ ចុង​សប្តាហ៍​នេះ​ ​​ក្រុម​បាល់​ទាត់​កោះ​សន្តិភាព​នឹង​ធ្វើ​ការ​ប្រកួត​ជាលក្ខណៈមិត្ត​ភាព​ជា​មួយ​ក្រុម​ Green ICT United​ នៅ​ទី​លាន​បាល់​ទាត់​សាលា​ដែក ស្ថិតនៅ​សង្កាត់​​​គីឡូ​ម៉ែត្រ​លេខ​៦ ​ខណ្ឌ​ឫស្សី​កែវ ។ ការ​ប្រកួត​នេះ​ក្នុង​គោល​​បំណង​ចង​សម្ព័ន្ធ​ភាព​រវាង​ក្រុម​ទាំង​ពីរ និង​​​ដក​ស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព គឺជា​ក្រុមដែល​​​ទើបតែ​បង្កើត​ឡើង​​រយៈ​ពេល​ជាង​៣​ខែ​ប៉ុណ្ណោះ ​និង​បាន​ធ្វើ​ការ​ប្រកួតជា​លក្ខណៈ​មិត្ត​ភាព​ជា​មួយ​ក្រុម​​​បាល់​ទាត់​​សាលា​អន្ត​រជាតិ​ម៉ាស​្ទ័រ​បាន​​២​ប្រកួត និងជំនួប​​ចុង​ក្រោយ​ជា​មួយ​ក្រុម​បាល់​ទាត់​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ដែល​មាន​ឈ្មោះ​ថា DAP United ។

លោក អ៊ុល សុភាព តំណាង​ក្រុម​បាល់​ទាត់ Green ICT United បាន​ឱ្យ​ដឹងថា ក្រុម​របស់​លោក​ក៏​ទើប​តែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ​ដែរ ដោយ​បាន​ប្រកួតជា​លក្ខណៈ​មិត្ត​ភាព​ជា​មួយ​ក្រុមភូមិ​មន​ខ្មែរ ត្រាវែល បាន​ពីរ​ប្រកួត ​ឈ្នះ​ទាំង​ពីរ​ប្រកួត ។ ដោយ​ឡែកជំនួប​​ចុង​ក្រោយ ក្រុម​របស់​លោក​​បាន​ចាញ់​ក្រុម DAP United ។

​សម្រាប់​ជំនួប​​លើក​ដំបូង​រវាង​ក្រុមបាល់​ទាត់​កោះ​សន្តិភាព និង​ក្រុម Green ICT United ដែល​សុទ្ធ​តែ​ជា​ក្រុម​មាន​បទ​ពិសោធន៍​ក្មេង​ខ្ចី នោះ​ តើ​ក្រុម​ណា​មួយ​មានសំណាង​អាច​រក​គ្រាប់​បាន​មុន ?