ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ចេក​ថ្មី​ពិសេស​ញ៉ាំ​បាន​ទាំង​សាច់ និង​សំបក តែ​តម្លៃ​វិញ​មិន​ណ​យ​ទេ

6 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កសិករ​នៅ Okayama ប្រទេស​ជប៉ុន ទើបតែ​បង្កាត់​ពូជ​បាន​ផ្លែ​ចេក​ពិសេស…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា កសិករ​នៅ Okayama ប្រទេស​ជប៉ុន ទើបតែ​បង្កាត់​ពូជ​បាន​ផ្លែ​ចេក​ពិសេស ដែល​អាច​ទទួលទាន​ទាំង​សំបក​បាន​។

ជា​ធម្មតា​សំបក​របស់​ផ្លែ​ចេក​មាន​កម្រាស់​ក្រាស់ ហើយ​មាន​រសជាតិ​ល្វីង​។ តែ​សម្រាប់​ចេក​ដែល​មានឈ្មោះ​ថា «Mongee Banana» មាន​កម្រាស់​ស្តើង ហើយ​មិនសូវ​ជា​ល្វីង​ដូច​ចេក​ធម្មតា​ទេ ដែល​ធ្វើ​ឲ្យ​យើង​អាច​ទទួលទាន​បាន​ទាំង​សំបក​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ Okayama បាន​ប្រើប្រាស់​វិធី​សា​ស្ត​ពិសេស​ដែល​យក​មក​ពី​២​ម៉ឺន​ឆ្នាំ​មុន នៅ​ពេល​ពិភពលោក​ផុត​សម័យកាល​ទឹកកក (Ice Age)​។ គេ​យក​កូនដើម​ចេក​ទៅ​ក្លា​ស្សេ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ដល់ -៦០​អង្សារ​សេ ហើយ​យក​វា​ចេញ​មក​ដាំ​ឡើង​វិញ នៅ​សីតុណ្ហភាព​ធម្មតា​។

ការ​ធ្វើ​ដូចនេះ​អាច​ឲ្យ​ដើម​ចេក​ផ្លាស់​ប្តូរ DNA ហើយ​ជួយ​ឲ្យ​វា​អាច​ដុះ​បាន​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​របស់​ប្រទេស​ជប៉ុន និង​អាច​ឲ្យ​វា​បាន​ផល​លឿន​ដោយ​ប្រើ​ពេល​ត្រឹមតែ​៤​ខែ ដែល​ដើម​ចេក​ធម្មតា​ត្រូវ​ប្រើ​ពេល​១​ឆ្នាំ​។

តម្លៃ​របស់​ចេក​ពិសេស​នេះ ក៏​មិន​ណ​យ​ដែរ​។ មួយ​ផ្លែ​លក់​ក្នុង​តម្លៃ​៥.៧០​ដុល្លារ​។ រស​ជាតិ​​របស់​វា​ផ្អែម​ជា​ចេក​ធម្មតា ហើយ​មាន​ក្លិន​ខ្លាំង​ដូច​ផ្លែ​ម្នាស់​។

គួរ​បញ្ជាក់​ថា នៅ​ប្រទេស​ជប៉ុន មិន​ចាំបាច់​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​លើ​ផ្លែ​ឈើ​ឡើយ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ស្រាប់​។ ដូចនេះ​ប្រជាជន​អាច​ទទួលទាន​ផ្លែ​ឈើ​ទាំង​សំបក​បាន​ដោយ​មិនបាច់​លាង​ទឹកជា​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ