ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​សីតុណ្ហភាព​កើន​ខ្ពស់​2​អង្សា​សេ?

6 ឆ្នាំ មុន

សីតុណ្ហភាព​នៅ​លើ​ផែនដី​ដែល​កើន​ពី​១​ទៅ​២​អង្សា​សេ​មិនមែន​ជា​រឿង​មួយ​ដែល​មនុស្ស​​យើង​ត្រូវ​ព្រងើយកន្តើយ​ទេ ប៉ុន្តែ​ជា​រឿង​មួយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់រលឹក ព្រោះ​វា​ជា​សញ្ញា​បម្រែបម្រួល​អាកាសធាតុ​គួរ​ឱ្យ​ភ័យ​ខ្លាច​ទាក់ទិន​នឹង​អនាគត​នៅ​លើ​ពិភពលោក ហើយ​មនុស្ស​យើង​នឹង​ទទួលផល​ប៉ះពាល់​យ៉ាង​ពេញបន្ទុក ។ អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​ក្រុង​សើ​ន​ចឺន ប្រទេស​ចិន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រសិនបើ​សីតុណ្ហភាព​ផែនដី​កើន​ខ្ពស់​២​អង្សា​សេ អាច​ព្យាករ​បាន​ថា​នឹង​ធ្វើ​ឱ្យ​ផែនដី​នៅ​លើ​ពិភពលោក​ជាង​១​ភាគ​៤​ជួបនឹង​គ្រោះ​រាំង​ស្ងួត…

សីតុណ្ហភាព​នៅ​លើ​ផែនដី​ដែល​កើន​ពី​១​ទៅ​២​អង្សា​សេ​មិនមែន​ជា​រឿង​មួយ​ដែល​មនុស្ស​​យើង​ត្រូវ​ព្រងើយកន្តើយ​ទេ ប៉ុន្តែ​ជា​រឿង​មួយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់រលឹក ព្រោះ​វា​ជា​សញ្ញា​បម្រែបម្រួល​អាកាសធាតុ​គួរ​ឱ្យ​ភ័យ​ខ្លាច​ទាក់ទិន​នឹង​អនាគត​នៅ​លើ​ពិភពលោក ហើយ​មនុស្ស​យើង​នឹង​ទទួលផល​ប៉ះពាល់​យ៉ាង​ពេញបន្ទុក ។

អ្នក​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​ក្រុង​សើ​ន​ចឺន ប្រទេស​ចិន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រសិនបើ​សីតុណ្ហភាព​ផែនដី​កើន​ខ្ពស់​២​អង្សា​សេ អាច​ព្យាករ​បាន​ថា​នឹង​ធ្វើ​ឱ្យ​ផែនដី​នៅ​លើ​ពិភពលោក​ជាង​១​ភាគ​៤​ជួបនឹង​គ្រោះ​រាំង​ស្ងួត ។

ប្រសិនបើ​មាន​សីតុណ្ហភាព​កើន​មធ្យម​ត្រឹម​១,៥​អង្សា​សេ អាច​មាន​តំបន់​ប្រហែល​២​ភាគ​៣​ប្រើប្រាស់​ជា​ប្រយោជន៍​បាន ជា​ពិសេស​នៅ​ភាគ​ខាងត្បូង​ទ្វីបអឺរ៉ុប ភាគ​ខាងត្បូង​ទ្វីប​អាហ្វ្រិក អា​មេ​រិ​ក​កណ្តាល នៅ​អូស្ត្រាលី និង​ដែនដី​មួយ​នៅ​តំបន់​អាស៊ាន ព្រោះ​គ្រោះ​រាំង​​ស្ងួត​គឺ​គំរាមកំហែង​សំខាន់​លើ​បរិស្ថាន​ធ្វើ​ឱ្យ​ខូចគុណភាព​ដី​ក្លាយជា​វាល​ខ្សាច់ បាត់​បង់​ដើមឈើ​ដែល​មាន​សារសំខាន់​ដល់​ការ​ស្រូប​យក​ឧស្ម័ន​កាបូន​អុក​ស៊ី​ដ រួម​ទាំង​កើត​មាន​ភ្លើង​ឆេះ​ព្រៃ និង​ប៉ះពាល់​លើ​ផ្នែក​កសិកម្ម ។

ក្រុម​អ្នក​ស្រាវជ្រាវ​សិក្សា​ដឹង​ពី​កំណើន​សីតុណ្ហភាព​២​អង្សា​សេ​អាច​កើតឡើង​ក្នុង​អំឡុង​ពី​ឆ្នាំ​២០៥២ ដល់​២០៧០​ដោយ​រំពឹង​ថា​មាន​ប្រហែល​២៤​ទៅ​៣២%​នៃ​ដែនដី​សរុប​នឹង​ជួប​គ្រោះ​រាំង​ស្ងួត ។​ការ​ធ្វើ​ឱ្យ​សីតុណ្ហភាព​ផែនដី​កើនឡើង​១,៥​អង្សា​សេ​នោះ​មាននៅ​ក្នុង​កិច្ចព្រមព្រៀង​ប៉ា​រី​ស​(Paris Agreement)​ដោយ​មាន​ប្រទេស​ជា​ច្រើន​ជា​សមាជិក​បាន​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ