ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំខ្លាំង​លឺ​ហើយ​ចង់​ឃើញ​ណាស់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដំណាំ​ថ្នាំជក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំ​ត​ៗ​គ្នា តាំងពី​បុរាណកាល​រហូត​មក​ដល់ សព្វ​ថ្ងៃនេះ ។ តួរ​យ៉ាងដូច​ជា​នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម គេ​ឃើញ​មាន​ប្រភេទ​ថ្នាំ​កា​តាប និង​ថ្នាំខ្លាំង​តែ​មិនសូវ​សម្បូរ​ដូច​មុន​ទេ…

ខេត្តកំពង់ចាម ៖ ដំណាំ​ថ្នាំជក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំ​ត​ៗ​គ្នា តាំងពី​បុរាណកាល​រហូត​មក​ដល់
សព្វ​ថ្ងៃនេះ ។ តួរ​យ៉ាងដូច​ជា​នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម គេ​ឃើញ​មាន​ប្រភេទ​ថ្នាំ​កា​តាប និង​ថ្នាំខ្លាំង​តែ​មិនសូវ​សម្បូរ​ដូច​មុន​ទេ ព្រោះតែ​ទីផ្សារ​លក់​បាន​ថោក ។

លោកតា​វ័​រ សា​រុំ អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ
រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ គាត់​មានស្រុក​កំណើត​នៅ​ភូមិ​នេះ​តែ​ម្តង ដោយ​ឪពុក​ម្តាយ គឺ​បាន​ប្រកប​របរ​ដាំ​ថ្នាំជក់​រាល់​ឆ្នាំ ក្រោយ​រដូវ​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ទៅ​វិញ ហើយ​លោកតា​ផ្ទាល់​បាន​រៀន​ដាំ​ដុះ និង​នូវ​តែ​បន្ត​របរ​នេះ​ដដែល​ទោះបីជា​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​ក្តី ។ លោក​មាន​ប្រសាសន៍​បន្ត​ថា រាល់ថ្ងៃ​ថ្នាំជក់​ដែល​បាន​ដុះ​នោះ​មាន​ចំនួន​៣​កន្លែង ស្មើ​ជាង​១​ម៉ឺន​កូន ដោយ​ប្រើ​រយៈពេល​ចំនួន​៣​ខែ និង​ហុច​ផល​នាំ​កូនចៅ​ទៅ​កាច់ ដើម្បី​ហាល​ឲ្យ​ស្ងួត​ល្អ និង​ហាន់​ទុក​លក់ ។

កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ គាត់​ធ្វើ​បាន​ជាង​២០០​គីឡូក្រាម ជា​ប្រភេទ​ថ្នាំខ្លាំង ហើយ​មាន​គេ​មក​ទិញ​ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​ជាង​១​ម៉ឺន​រៀល គឺ​ដោះស្រាយ​ជីវភាព​ស្ទើរ​បាន​គ្រប់គ្រាន់ ។ ដោយឡែក​ដីចម្ការ​នៅ​ភូមិ​ទី​១ និង​ទី​២ ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​អស់ ហើយ​អ្នក​ទីនោះ​ក៏​មិន​បាន​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​បន្ត​ទៀត​ដែរ ។ ហើយ​ក្មេង​ៗ​សព្វ​ថ្ងៃនេះ​ច្រើន​តែ​នាំ​គ្នា​ចេញ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​ៗ ដើម្បី​រក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​ជីវភាព សូ​ម្បី​តែ​កូនប្រុស​-​ស្រី​របស់​លោកតា​ផ្ទាល់ រួម​ទាំង​ចៅ​តូច​ម្នាក់​បាន​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​ប្រទេស​ថៃ​បាត់ លុះ​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ​ទើប​ត្រឡប់​មក​ផ្ទះ ។ លោកតា​បាន​ត្អូញត្អែរ​ថា កម្លាំង​គាត់​បាន​ចុះ​ខ្សោយ មិន​ខ្លាំង​ដូច​កាលពីមុន​ទៀត​ទេ ចេះ​តែ​ថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សម្រាប់​ទីផ្សារ​នៅ​ឆ្នាំ​២០១៨​នេះ គាត់​មាន​ក្តី​រំពឹង​ថា តម្លៃ​ថ្នាំខ្លាំង​មិន​ចុះ​ទេ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំទៅ​ដែរ ។

លោក​សន សុខ មេឃុំ​កោះសំរោង មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់​លោក​បាន​បន្ត
ប្រពៃណី​ដាំ​ថ្នាំជក់​តាំងពី​ដូនតា​មក​ដល់​សព្វ​ថ្ងៃនេះ សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​បាន​រៀបចំ​ទិវា​លុប​បំបាត់
ថ្នាំជក់​ហើយ​អាជ្ញាធរ​កំពុង​តែ​មាន​ផែនការ​ឲ្យ​ពលរដ្ឋ ដាំ​ដំណាំ​ឆ្លាស់​ក្នុង​នោះ​មាន​ដូច​ជា ពោត ត្រសក់
វិញ​ព្រោះ​មាន​គំរោង​គាំទ្រ​ពី​ADB ហើយ​ពេល​បាន​ផល​នឹង​ជួយ​រក​ទីផ្សារ​ឲ្យ​ថែម​ទៀត ផែនការ​នេះ​នឹង
ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​អ្នកស្រុក​កុំ​ឲ្យ​មាន​ចំណាកស្រុក ។

លោក​គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា
ដំណាំ​ថ្នាំជក់​នៅ​ក្នុង​ឆ្នាំ​២០១៨ នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន នៅ​តាម​ដង​ទន្លេមេគង្គ គឺ​ដាំ​បាន​ប្រមាណ​១.៩០០​ហិ​កតា ក្នុង​ចំណោម​ដី​ជាង​៣.៤០០​ហិ​កតា ស្មើនឹង​៥៨​ភាគរយ នៃ​ផែនការ បើ
ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា ។ ចំពោះ​តម្លៃ​ទីផ្សា​វិញ គឺ​មាន​ប្រជា​កសិករ​មួយ​ចំនួន​បាន​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​BAT អាស្រ័យ​ទៅ​តាម​ពេលវេលា និង​គុណភាព​សន្លឹក​ថ្នាំជក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ