ខាត់ សុ​ឃី​ម និង​ឪពុក រង​ការ​ប្រមាថថា​ គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី


រាជធានី​ភ្នំពេញ ៖ រូបថត​រវាង​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ឪពុក ត្រូវ​បុរស​ម្នាក់​ប្រមាថ​បែប​អ​សីលធម៌​ថា​«​ប្រុស​ចាស់​ប៉ះ​ស្រី​ក្មេង »​។ រឿង​នេះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ព្រោះ​មនុស្ស​ទូទៅ​សុទ្ធតែ​ស្គាល់​ឪពុក​របស់​ខាត់ សុ​ឃី​ម ។

អ្នក​នាង​ខាត់ សុ​ឃី​ម ថ្មី​ៗ​កន្លង​មក​បាន​ផ្ទុះ​កំហឹង និង​ប្រកាស​ឲ្យ​បុរស​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​មួយ​​ត្រូវ​តែ​សុំ​ទោស​ឪពុក​របស់​នាង​ជា​សាធារណៈ បន្ទាប់​ពី​គេ​បាន​ប្រមាថ​លើ​រូប​នាង និង​ឪពុក​ថា​ជា​គូស្នេហ៍​នឹង​គ្នា ។ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ជោតិ ជាំ​ក្សាន្ត​»​បាន​សរសេរ​ភ្ជាប់​នឹង​រូបថត​ដែល​ខាត់ សុ​ឃី​ម ថត​បង្ហោះ​ជាមួយ​ឪពុក​របស់​ខ្លួន​ថា «​តា​ច្បាស់​ជា​ស្លាប់​លើ​បង្គង​ហើយ តា​កុំ​ខំ​ពេក​មួយ​យប់​តែ​មួយ​ដង​បាន​ហើយ​…»​។

បន្ទាប់​ពី​មានរឿង​នេះ​កើតឡើង អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ប្រតិកម្ម​ថា «​មានរឿង​ហួស​ចិត្ត​​មួយ​! ពូ​ម្នាក់​ម្ចាស់ Account Facebook ជោតិ ជាំ​ក្សាន្ត មិនដឹង​ជា​គាត់​ទើប​មក​ពី​ឋាន​ណា​ទេ​បានជា​គាត់​មិន​ស្គាល់​ឪពុក​ខ្ញុំ​នេះ ។ យី​!​ក្នុង​លោក​នេះ​មាន​មនុស្ស​ដូច​ពូ​ដែរ ?

សូម​ពូ​សុំ​ទោស​លោក​អ្នក​មានគុណ​ខ្ញុំ​ផង​ណា​ពូ​» ។ ខាត់ សុ​ឃី​ម បាន​ស្នើ​ឲ្យ​បុរស​ប្រើ​ប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ជោតិ ជាំ​ក្សាន្ត សុំ​ទោស​ឪពុក​នាង​ជា​ការ​លុបលាង​កំហុស បន្ទាប់​ពី​បុរស​នោះ​បាន​ចូល​ទៅ Comment ដោយ​សម្តី​អ​សីលធម៌​ថា «​តា​ច្បាស់​ជា​ស្លាប់​លើ​បង្គង​ហើយ​តា កុំ​ខំ​ពេក​មួយ​យប់​តែ​មួយ​បាន​ហើយ​…» ក្រោយ​ពេល​នាង​បាន​បង្ហោះ​រូបថត​ជាមួយ​ឪពុក ។

អ្នក​នាង​ខាត់ សុ​ឃី​ម អះអាង​ថា បើ​មិន​ស្គាល់​មុខ​ឪពុក​របស់​នាង ក៏​មិន​គួរ​នឹង​មាក់ងាយ​ដោយ​ពាក្យ​សម្ដី​បែប​នោះ​ដែរ ដោយសារ​តែ​នាង គឺជា​តារា​ដែល​បាន​បើកចំហ​រឿងរ៉ាវ​ស្នេហា ដែល​មិន​គួរ​ច្រឡំ​ទៅ​កើត​ទេ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​រំសាយចិត្ត និង​អរគុណ​ត្រឡប់​ទៅ​បុរស​នោះ​វិញ​ដែល​បាន​ចេញ​មុខ​សុំ​ទោស ក្រោយ​ពេល​នាង​មាន​ប្រតិកម្ម ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​កោតសរសើរ​ទឹកចិត្ត​របស់​អ្នក​នាង​ខាត់ សុ​ឃី​ម ដែល​អត់ឱន​ចំពោះ​បុរស​នោះ ។ ទន្ទឹម​នេះ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ស្នើ​ឲ្យ​បណ្តា​​​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់​គួរ​ប្រុង​ប្រយ័ត្ន និង​ប្រើប្រាស់​ភាសា​ឲ្យ​បាន​សម​រម្យ ថ្លៃថ្នូរ​ជា​ជាង​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​គួរ​គប្បី ពិសេស​ពាក្យ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ