ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាស​ពេល​ម្ចាស់​គេ​ចូល​ទិញ​ទឹក ស្ទុះ​ឡើង​ម៉ូតូ​ជិះ​ចេញ មានអី​ជាប់​ខ្នោះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ លោក សំ​ម ឫ​ទ្ធី​វាសនា ព្រះរាជអាជ្ញារ​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល…

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ លោក សំ​ម ឫ​ទ្ធី​វាសនា ព្រះរាជអាជ្ញារ​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ចោរលួច​ម៉ូតូ​ម្នាក់ ខណៈ​ពេល​ដែល​ម្ចាស់​ឈប់​ទិញ​ទឹក​សុទ្ធ ភ្លេច​ដក​សោ នៅ​ស្រុក​ស្អាង តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ប្រ​ព្រិ​ត្ត​នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ។

បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ទៅ​៦​លាន​រៀល ។ ជន​ត្រូវ​ចោទ​មានឈ្មោះ អៀង ហឿ​ន ហៅ​ទក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧១ ផ្លូវ​លេខ​២១BT ភូមិ​បឹង​ទំពន់​៤ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ មាស សូ​ម៉ា​លី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។ សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ឈ្មោះ មាស សូ​ម៉ា​នី បាន​ជិះ​ម៉ូតូ​មក​ពី​ភូមិ​ស្វាយ​ជួរ រួច​បាន​ចុះ​ពីលើ​ម៉ូតូ​មិន​បាន​ដក​កូនសោ​ចេញ​ទេ ចូល​ទិញ​ទឹក​សុទ្ធ ប្រហែល​មួយសន្ទុះ​ស្រាប់តែ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ដោយ​បន្សល់​កង់​១​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ភ្លាម​នោះ​ម្ចាស់​ឃើញ​ក៏​ស្រែក​ឆោឡោ ។ បន្ទាប់​មក​ជន​ស​ង្ស​យ័​បាន​ជិះ​ម៉ូតូ​សំដៅ​ឡើង​ទៅ​ភ្នំពេញ ពេល​កម្លាំង​នគរបាល​ស្រុក​ស្អាង​ទទួល​បាន​ព័ត៌មាន​ភ្លាម​ក៏​ចេញ​ពួនស្ទាក់​ចាប់​បាន​ជន​ស​ង្យ័​យ​នៅ​ចំណុច​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ