ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សារព័ត៌មាន​ខេត្ត​ប៉ៃលិន ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ សម្រាប់​ឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា នៅ​ក្នុង​សាល​ប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​មាន​រៀប​ចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ពិធី​​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោកស្រី…

​ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា នៅ​ក្នុង​សាល​ប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​មាន​រៀប​ចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ពិធី​​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោកស្រី ស្រ៊ី ចាន់​អេ​ង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក ហែម ឬ​ទ្ធី នាយ ក​រដ្ឋបាល​សាលា​ខេត្ត​ប៉ៃលិន មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រមទាំង​ភ្នាក់ងារ​សារព័ត៌មាន​កាសែត ទូរ​ទ ស្សន៍​ជា​​ច្រើន​នាក់​ផង​ដែរ ។

​បន្ទាប់​ពី​លោក កង ធួ​ក អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ធ្វើ​របា​រយ​ការណ៍​សង្ខេប​លទ្ធផល ការងារ​ឆ្នាំ​២០១៧ កន្លង​មក លោក​ក៏​ស្នើ​សុំ​ឱ្យ​ខាង​រដ្ឋបាល​សាលាខេត្ត រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​មន្ទីរ​ផ្សេង​ៗ ជុំវិញ​ខេត្ត មុន​នឹង​ហៅ​បុគ្គលិក​ព័ត៌មាន​ទៅ​ថត​ផ្សាយ​កម្មវិធី​របស់​ខ្លួន ត្រូវ​ទាក់ទង​ឆ្លងកាត់​ប្រធាន​មន្ទីរ ឬ​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ជា​មុន​សិន ព្រោះ​ពេល​ខ្លះ គេ​ហៅ​បុគ្គលិក​ទៅ​ថត ដោយ​អត់ឱ្យ ខាង​ប្រធាន​មន្ទីរ​ដឹង​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​កាសែត និង​ទូរទស្សន៍​ឯកជន​ទាំងអស់ ដែល​ចុះ​យក​ព័ត៌មាន​ប្រចាំ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​មាន​ប័​ណ្ឌ​សំគាល់​ចេ ញ​ពី​នាយក​របស់​ខ្លួន​នៅ​ឯ​រាជធានី​ភ្នំពេញ​ហើយ ត្រូវធ្វើ​ប័​ណ្ឌ​អនុញ្ញាត​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃលិន ពី​មន្ទីរ​ព័ត៌មាន​ថ្មី​មួយទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​យក​ព័ត៌មាន កុំឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ ។

​លោកស្រី ស្រ៊ី ចាន់​អេ​ង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​មក​ទាំង​បុគ្គលិក​មន្ទីរ និង​ភ្នាក់ងារ​សារព័ត៌មាន​ឯក​បាន​សហការ​គ្នា​ធ្វើការ​យក​ព័ត៌មាន​បាន​ល្អ ហើយ​គ្រប់​ទាំង​សំណើរ​របស់​បុគ្គលិក ដែល​ខ្វះខាត​កុំព្យូទ័រ និង​សម្ភារ​មួយ​ចំនួន​សម្រាប់​ធ្វើការ​ចាំបាច់​ខាង​មន្ទីរ​នឹង​រៀបចំ​ដោះស្រាយ​ជូន​ឱ្យ​បាន​ឆាប់រហ័ស ។ លោកស្រី​បន្ត​ទៀត​ថា សុំ​ឱ្យ​បុ​គ្គ​លិ ក​មន្ទីរ​ព័ត៌មាន និង​ភ្នាក់ងារ​សារព័ត៌មាន ទាំងអស់ មេត្តា​យោគយល់​អា​ធ្រា​ស្រ័យ​ដល់​គ្នា ព្រោះ​ការ​ធ្វើ​កិច្ចការ​រួម​គ្នា​ជា​ក្រុម តែងតែ​មានការ​ប៉ះពារ និង​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា ។ តែបើ​យើង​ចេះ​អត់​ទោស និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ដំណើរការ​យក​ព័ត៌មាន​របស់​យើង​ក៏​ទទួល​បាន​ជោគ ជ័យ​ផង​ដែរ ។

​ចំណែក លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​កោតសរសើរ​ថា តាម​ការ​ធ្វើ​របា​រយ​ការណ៍​រួច​មក សបញ្ជាក់​ឱ្យ​ឃើញ​ថា មានគុណ​សម្បត្តិ​ច្រើន ដោយសារ​តែ​បុគ្គលិក​ម្នាក់​ៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​តួនាទី​របស់​ខ្លួន ។ លោក​បន្ត​ទៀត​ថា ព័ត៌មាន ជា​ផ្នែក​មួយ ដែល​មាន​សារសំខាន់​ខ្លាំង ក្នុង​បម្រើ​ដល់​សង្គម ជា​ពិសេស​អាច​រួមចំណែក​ជួយ​អភិវឌ្ឍ​ខេត្ត​ប៉ៃ លិ​ន​ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ លើស​ពី​នេះ រហូត​មក​ដល់​ឥឡូវ ភ្នាក់ងារ​សារព័ត៌មាន​ទាំង អស់​ដែល​ធ្វើការ​នៅ​ក្នុង​ខេត្ត មានការ​យោគយល់​អា​ធ្យា​ស្រ័យ​គ្នា​ច្រើន មិន​ដូច​ជា​កាលពីមុន ដោយ​មាន​ព័ត៌មាន​ខ្លះ​ចុះ​ផ្សាយ​បំពុលបរិយាកាស​សង្គម និង​លាប​ពណ៌​គ្នា​គួរ​ឱ្យ​ព្រួយបារម្ភ ។

លោក​បញ្ជាក់​ថា សារព័ត៌មាន​ជា​សេនាធិការ​របស់​ខេត្ត ដែល​គេ​អាច​ស្គាល់​យើង​ច្រើន គឺ​ដោយ​សារ​ការ​ចុះ​ផ្សា​ព្វ​ផ្សាយ​ព័​ត៌ មាន​នេះឯង ដូច្នេះ​គួរ​ឱ្យ​យើង​ផលិត​ព័ត៌មាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត ។ លើស​ពី​នេះ បុគ្គលិក​មន្ទីរ​ព័ត៌មាន ត្រូវ​តែ​ធ្វើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ សុចរិត​មិន​លំអៀង រើសអើង ព្រោះ​យើង​ស៊ីប្រាក់ខែ​រដ្ឋ ត្រូវ​តែ​បម្រើ​រាស្ត្រ​ឱ្យ​បាន​ល្អ មិន​ត្រូវ​គិតតែ​ពី ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​នៅ​ក្នុង​អង្គភាព​រប ស់​ខ្លួន ត្រូវ​និយាយ​ដោះស្រាយ​គ្នា គ្មាន​អ្វី​ដែល​ដោះស្រាយ​មិន​ចេញ​នោះ​ទេ ។ ចំណែក​ព័ត៌មាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សង្គម​នោះ​យើង​មិន​ត្រូវ​យក​ទៅ​ចុះ​ផ្សាយ​នោះ​ឡើយ គឺ​មុន​នឹង​ចេញផ្សាយ​រឿងរ៉ាវ​អ្វីមួយ សូម​ធ្វើការ​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ ភ្នាក់ងារ​សារព័ត៌មាន​ទាំងអស់​នឹង​ធ្វើការ​សហការ​គ្នា​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ