ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ក្រោយ​តវ៉ា​​កម្មករ​-​កម្មការិនី​ទទួល​បាន​ប្រាក់​ឈ្នួល​ហើយ

6 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេការ​សំណង់​មិន​បើកប្រាក់​ឱ្យ​កម្មករ​ចំនួន​៦៤​នាក់​ដែល​ធ្វើ​សាលារៀន​១​កន្លែង​នៅ​សង្កាត់​ប​រយ៉ា​ខា និង​ធនាគារ​១​កន្លែង​ទៀត នៅ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខណៈ​កម្មករ​ខ្លះ​៣០​ម៉ឺន​រៀល ខ្លះ​ជាង​៥០​ម៉ឺន​រៀល និង​ខ្លះ​ជាង​១​លាន សរុប​ទាំងអស់​ជាង​១​ម៉ឺន​ដុល្លារ…

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេការ​សំណង់​មិន​បើកប្រាក់​ឱ្យ​កម្មករ​ចំនួន​៦៤​នាក់​ដែល​ធ្វើ​សាលារៀន​១​កន្លែង​នៅ​សង្កាត់​ប​រយ៉ា​ខា និង​ធនាគារ​១​កន្លែង​ទៀត នៅ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខណៈ​កម្មករ​ខ្លះ​៣០​ម៉ឺន​រៀល ខ្លះ​ជាង​៥០​ម៉ឺន​រៀល និង​ខ្លះ​ជាង​១​លាន សរុប​ទាំងអស់​ជាង​១​ម៉ឺន​ដុល្លារ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ និង​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ នេះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​រៀបចំ​ដោះស្រាយ​ហើយដោយ​ហៅ​ឱ្យ​មេការ​យក​ប្រាក់​មក​បើក​ជូន​ពួក​គេ​ទាំងអស់​វិញ ។ ការ​បើក​នេះ​មាន​ចំនួន​៣​ដំណាក់កាល​ទី​១-​ថ្លៃ​ជំពាក់​អ្នកធ្វើការ​បាន​ជាង​៣០​ម៉ឺន​រៀល​, ទី​២-​អ្នកធ្វើការ​បាន​ជាង​៥០​ម៉ឺន​រៀល និង​ទី​៣-​អ្នកធ្វើការ​បាន​ជាង​១​លាន​រៀល ។

សូម​បញ្ជាក់​ថា លើក​ទី​១​ជាង​១​ខែ​មុន​កម្មករ​តវ៉ា​នៅ​មុខ​អគារ​ធនាគារ​ប៉ៃលិន​វឌ្ឍនៈ​ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន​ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើក​ទី​២​តវ៉ា​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​កម្មករ​សំណង់​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​សារព័ត៌មាន​កាសែត និង​ទូរ​ទស្សន៍ បាន​ចុះ​ផ្សាយ​យ៉ាង​គគ្រឹក​គ្រេង​ពាក់ព័ន្ធ​នឹង​មេការ​សំណង់​មិន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​ក្រោយមក​ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ហៅ​មេការ​ដែល​ម៉ៅ​ការ​សាងសង់​ធនាគារ​ប៉ៃលិន​វឌ្ឍនៈ​ឱ្យ​ធ្វើការ​ដោះស្រាយ​ជូន​ពួក​គាត់​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ