ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ពិនិត្យ​ Mouse ​គ្មាន​ខ្សែ​ដើម្បី​ដឹង​ថា ​នៅ​ប្រើ​ការ​បាន​ឬ​យ៉ាងណា

6 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​បាន​ផ្តល់​ភាព​សំខាន់​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជាមួយ​Mouse គ្មាន​ខ្សែ ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់​រយៈពេល​យូរ​នោះ​នឹង​មាន​អារម្មណ៍​ថា តើ​វា​អាច​ប្រើ​បាន​យូរ​ប៉ុនណា ? ដូច្នេះ យើង​អាច​ពិនិត្យ​មើល​សភាព​របស់​វា​ដូច​ខាងក្រោម​នេះ ៖ ១-​មើល​កន្លែង​ចុច ៖…

មនុស្ស​ភាគច្រើន​បាន​ផ្តល់​ភាព​សំខាន់​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជាមួយ​Mouse គ្មាន​ខ្សែ ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់​រយៈពេល​យូរ​នោះ​នឹង​មាន​អារម្មណ៍​ថា តើ​វា​អាច​ប្រើ​បាន​យូរ​ប៉ុនណា ? ដូច្នេះ យើង​អាច​ពិនិត្យ​មើល​សភាព​របស់​វា​ដូច​ខាងក្រោម​នេះ ៖

១-​មើល​កន្លែង​ចុច ៖
ជា​ធម្មតា ការ​ប្រើប្រាស់ Mouse តែង​មានការ​រំកិល​ផ្លាស់​ទី ឬ​ការ​ចុច​គ្រប់ពេលវេលា ដូច្នេះ បើ​យើង​ចុច​វា​ហើយ​មាន​អារម្មណ៍​ថា កម្លាំង​ចុច​នោះ​ខុស​ប្រក្រតី ដូច​ជា ចុច​ហើយ​មិន​លោត ឬ​វា​មិន​ទៅ​តាម​អ្វី​ដែល​យើង​ចង់បាន​នៅ​ពេល​កំពុងធ្វើការ បង្ហាញ​ថា Mouse របស់​យើង​ជិត​ខូច​ហើយ ។

២-​មើល​ការ​ផ្លាស់​ទី​របស់ Curser ៖
ការ​ផ្លាស់​ទី​របស់ Curser បើ​ឃើញ​ថា វា​មិន​អាច​ចល័ត​ទី​តាម​អ្វី​ដែល​យើង​ចង់បាន បង្ហាញ​​ថា Mouse នោះ​មាន​បញ្ហា ប៉ុន្តែ​បើ​វា​អាច​ប្តូរ​ថ្ម ឬ​សាក​ថ្ម​បាន ចូរ​សាកល្បង​សាក​ថ្ម​ជា​មុន​សិន ហើយ​យក​មក​ប្រើប្រាស់ ។

ពេល​ខ្លះ អាច​នឹង​កើត​បញ្ហា​ព្រោះ Mouse មិន​ស្អាត យើង​អាច​ពិនិត្យ​មើល និង​សម្អាត​ធូលី​ពី Sensor របស់​វា នេះ​ក៏​ជា​វិធី​មួយទៀត​ដែល​ធ្វើ​ឲ្យ​របស់ Mouse ប្រើ​ការ​បាន​រអិល​ជាង​មុន​ផង​ដែរ ។

៣-​មើល​ថ្ម (Battery) ថា​ខូច​ឬទេ ៖
សម្រាប់ Mouse គ្មាន​ខ្សែ​ដែល​មាន​ថ្ម​នៅ​ខាងក្នុង យើង​អាច​ត្រូវ​ពិនិត្យ​មើល​ថា តើ​វា​ប្រើ​មក​យូរ​ប៉ុនណា​ហើយ ។ ជា​ទូទៅ ថ្ម​របស់​វា​តែង​មាន​អាយុ​ប្រើប្រាស់​ប្រមាណ​២​ឆ្នាំ គឺ​ស្មើ​ជាមួយ​ថ្ម​ទូរស័ព្ទ​ដៃ​ដែរ ប៉ុន្តែ​បើ​បណ្តោយ​ឲ្យ​វា​អស់​ថ្ម​ញឹកញាប់​នោះ គឺ​អាច​នឹង​មាន​បញ្ហា​ថា ថ្ម​នឹង​អន់​ថយគុណភាព​បាន ។

ប្រសិនបើ Mouse របស់​យើង​អាច​ដោះ​ផ្លាស់​ប្តូរ​ថ្ម​បាន គឺ​អាច​មើល​សញ្ញា​ភ្លើង​នៅ​លើ​វា ដែល Mouse នីមួយ​ៗ​តែង​ខុស​ៗ​គ្នា ដូច​ជា ប្រភេទ Logitech ភាគច្រើន បើ​ភ្លើង​របស់​វា​លោត​ពណ៌​ក្រហម​បង្ហាញ​ថា វា​អន់ថ្ម គឺ​ត្រូវ​ប្តូរ​ចេញ​មុន​នឹង​ប្រើប្រាស់ ។ បើ​មិន​ចង់​ឲ្យ​ថ្ម​ឆាប់​ខូច​ទេ​នោះ យើង​មិន​គួរ​បណ្តោយ​ឲ្យ​វា​អស់​ថ្ម​ជា​ញឹកញាប់​ទេ ។

ការ​អនុវត្ត​តាម​៣​វិធី​នេះ យើង​នឹង​អាច​ពិនិត្យ​មើល Mouse គ្មាន​ខ្សែ មុន​នឹង​សម្រេចចិត្ត​ទិញ​ថ្មី និង​សាកល្បង​យក​វិធី​នេះ​ទៅ​អនុវត្ត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ