ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថាពេលចេញពីពន្ធនាគារហើយកសាងអនាគតថ្មីដែលល្អប្រសើរ(មានវីដេអូ)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា អាជ្ញាធរ​មានការ​រៀបចំ​ពិធី​ចុះ​សួរសុខទុក្ខ​ដល់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ចំនួន​២៣៦​នាក់ ក្នុង​នោះ​ស្រី​២៤​នាក់ ដឹកនាំ​ដោយ​លោក អាន សេរី​វុ​ធ ប្រធាន​អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​កម្ពុជា…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា អាជ្ញាធរ​មានការ​រៀបចំ​ពិធី​ចុះ​សួរសុខទុក្ខ​ដល់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ចំនួន​២៣៦​នាក់ ក្នុង​នោះ​ស្រី​២៤​នាក់ ដឹកនាំ​ដោយ​លោក អាន សេរី​វុ​ធ ប្រធាន​អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​កម្ពុជា ។ ការ​ចុះ​សួរសុខទុក្ខ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​លោក ប៊ុត សុធា ប្រធាន​សមាគម​គ្រី​ស្ទា​ន​ខេត្ត​ប៉ៃលិន​ព្រមទាំង​សមាជិក​សមាជិកា​អង្គការ និង​មន្ត្រី​ពន្ធនាគារ​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក លី​ម វាសនា ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បាន​មាន​មតិ​ស្វាគមន៍ និង​ធ្វើ​របាយការណ៍​ឱ្យ​ដឹង​ថា ផ្ទៃដី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មាន​ប្រវែង​៣០០០០​ម៉ែត្រក្រឡា​ក្នុង​នោះ​ផ្ទៃដី​ដែល​ត្រូវ​សាង​សង់​ពន្ធនាគារ​ប្រវែង​៧០​ម៉​ត្រ​គុណ​៨០​ម៉ែត្រ ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុង​នោះ​អគារ​ឃុំឃាំង​ចំនួន​២​អគារ​មាន​ចំនួន​៨​បន្ទប់ ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង រួម​ជាមួយ​បណ្តា​ល័យ​១​អគារ ឧបត្ថម្ភ​ដោយ​អង្គការ​ស៊ី​ប៉ា (SIPAR) ។ ថ្ងៃនេះ​ខាង​ពន្ធ​នា​គារ​​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ដែល​បាន​ទទួល​អំណោយ​ជា​ច្រើន​ពី​អង្គការ​សម្ព័ន្ធមេត្រីភាព​ពន្ធនាគារ​កម្ពុជា ដែល​ពី​មុន​មិន​ធ្លាប់​មាននៅ​ក្នុង​ពន្ធនាគារ​នេះ​ទេ ។ អង្គការ​នេះ​បាន​ឧបត្ថម្ភ​​ដល់​ពន្ធនាគារ​ជា​ច្រើន​ដូច​ជា ទី​១-​រោង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការងារ ទំហំ​៦​ម៉ែត្រ​គុណ​​១៨​ម៉ែត្រ​, ទី​២-​បន្ទប់ទឹក​មួយ​ទំហំ​១,៤​ម៉ែត្រ​គុណ​១,៤​ម៉ែត្រ​, ទី​៣-​រោង​កាត់សក់​មួយ​ទំហំ​៣,៥​ម៉ែត្រ គុណ​៣​ម៉ែត្រ​ផង​ដែរ ។

លោក​បញ្ជាក់​ថា ជន​ជាប់​ឃុំ​ជាក់ស្តែង​ក្នុង​ពន្ធនាគារ​មាន​ចំនួន​២៣៦​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​២៤​នាក់​ដោយ​ជន​ត្រូវ​ចោទ​ចំនួន​៥៧​នាក់ ស្រី​៩​នាក់ ជនជាប់ចោទ​ចំនួន​៤៤​នាក់ ស្រី​០៥​នាក់ ពិរុទ្ធជន​៨១​នាក់ ស្រី​១០​នាក់ ទណ្ឌិត​ចំនួន​៥៤​នាក់ បទល្មើស​គ្រឿងញៀន​ចំនួន​១២២​នាក់ ស្រី​១៨​នាក់ ។ ចំពោះ​ជនជាប់ចោទ​ដែល​ត្រូវ​រៀន​វគ្គ​ផ្សេង​ៗ មាន វគ្គ​សំណង់​ស៊ី​វិល​ចំនួន​២៣​នាក់ (​ប្រុស​) វគ្គ​សំអាងការ​ចំនួន​១០​នាក់ ស្រី​៧​នាក់ វគ្គ​កសិកម្ម​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ចំនួន​២៧​នាក់ ស្រី​៧​នាក់ ដែល​បង្រៀន​ដោយ​បុគ្គលិក​មន្ទីរ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការងារ​ខេត្ត​តែ​ម្តង ។

ចំណែក​លោក អាន សេរី​វុ​ធ ប្រធាន​អង្គការ​សម្ព័ន្ធមេត្រី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បាន​លើក​ឡើង​ថា ខាង​អង្គការ​នឹង​បន្ត​សហការ​ជាមួយនឹង​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ត​ទៀត​ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​ជន​ជាប់​ឃុំ និង​ប្រពន្ធ​កូន​រស់នៅ​ឯ​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុង​ជីវភាព​ក្រីក្រ ដើម្បី​ឱ្យ​មានឱកាស​ចូល​ទៅ​សួរសុខទុក្ខ​ដល់​ប្តី​កំពុង​ជាប់​ឃុំ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ខាង​អង្គការ​នៅ​តែ​រៀបចំ​ឱ្យ​មានការ រៀន​ជំនាញ​ច្បាស់លាស់​ចេញពី​ពន្ធនាគារ ហើយនឹង​បន្ទាប់​ពី​ចេញ​ទៅ​ខាងក្រៅ​នឹង​បន្ត​តាម​ទិញ​សម្ភារ​ដើម្បី​បើកមុខ​របរ​ចិញ្ចឹមជីវិត​ជួបជុំ​គ្រួសារ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ